ក្រសួងរៀបចំដែនដី និងក្រសួងសាធារណការ បើកកិច្ច​ពិភាក្សាគម្រោងកែលម្អ និងលើ​ក​កម្ពស់​សោភ័ណ​ភា​ពកំណាត់ផ្លូវជាតិលេខ៤

ភ្នំពេញ​ ៖ ឈរលើទស្សនៈទានគិតគូរពីសុវត្ថិភាព និងសោភ័ណភាពតាមទីប្រជុំជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិភាក្សាគម្រោងកែលម្អ និង​លើកក​ម្ពស់សោភ័ណភាពកំណាត់ផ្លូវជាតិលេខ៤ ដោយជ្រើសរើសទីតាំងទីប្រជុំជនចំនួន ៣ទី​តាំង (ស្ថិត​ក្នុ​ង​ភូមិ​សាស្ត្រ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទីតាំងរង្វង់មូលវាលរេញ និងផ្សារព្រៃនប់ ស្ថិតក្នុងភូមិសា​ស្ត្រ​ខេ​ត្តព្រះសី​ហ​​នុ) ដើម្បីអនុវត្តជាគម្រោងសាកល្បង ។

កិច្ច​ប្រជុំ​ផ្ទៃក្នុងជា​មួ​យក្រុ​​មកា​រ​ងា​រ​ក្រសួ​ង​សា​ធារ​ណ​កា​រ ​​និង​ដឹ​ក​ជញ្ជូ​​ន​ ក្នុង​គ​ម្រោ​ងកែ​ល​ម្អ និ​ង​លើ​ក​ក​ម្ព​ស់​សោ​ភ័​ណ​ភា​ពកំណាត់ផ្លូវជាតិលេខ ៤ “ក្រុងច្បារមន”និង”រង្វង់មូលវាលរេញ”និង”ផ្សារព្រៃនប់” បានធ្វើ​ឡើង​នៅ​ទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងកិច្ច​ប្រជុំ​នោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង​រៀបចំដែនដី ​នគ​រូប​នី​យ​កម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងមានបំណងចង់យ​កគ​ម្រោ​ងកែ​ល​ម្អ​ និង​លើ​កក​ម្ពស់​សោ​ភ័ណ​ភា​ព​កំ​ណាត់​ផ្លូវជាតិលេខ ៤ “ក្រុងច្បារមន” និង”រង្វង់មូលវាលរេញ” និង”ផ្សារព្រៃនប់” ធ្វើជាគម្រោ​ង​គម្រូ​មួ​យ​សម្រា​ប់ទីប្រជុំជនគ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយជំ​ហាន​ដំ​បូ​ង​គឺ​ចង់​យ​កក្រុ​ង​ច្បា​រ​ម​នធ្វើ​ជា​គោល​​ជាមុនសិនដោយប្រមូលគំនិត បទពិសោធន៍ ទស្សនទាន​ទាំ​ង​អស់​ទៅ​កែ​ស​ម្រួ​លទី​ប្រ​​ជុំ​ជន​ក្រុ​ង​ច្បារ​មន ខេត្តកំពង់ស្ពឺ ដោយអាចញែកផ្លូវម្ខាងចេញពីផ្លូវជាតិលេខ៤ និងរៀបចំចំណតរថយន្ត ចិញ្ចើម​ផ្លូវ​ និ​ង​ផ្លូ​វថ្មើរជើង រៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ និងដាំដើមឈើ ដើម្បីបង្កើនសោភ័ណភាពទីនេះបន្ថែមទៀត ជាទី​ប្រជុំ​ជ​ន​ដែ​លប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅបាន និងមានសុវត្ថិភាព។

​ឯ​កឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា គម្រោង​នេះផ្តោ​ត​លើ​៖ (១)​.កា​រ​រៀប​ចំទី​​សា​ធា​រណៈ និ​ង​ទី​ប្រ​ជុំជ​ន​ក្នុងក្រុងឱ្យមានបរិយាកាសល្អអាចរស់នៅបានសម្រាប់ទាំងអស់គ្នា (២)​.ឈា​នទៅ​កា​ត់​បន្ថយ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ផ្តល់សេវាកាន់តែល្អប្រសើរសម្រាប់អ្នករស់នៅ និង​ឆ្លង​កាត់​តំបន់ជាប្រចាំ និង (៣). ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ឱ្យអ្នកទីក្រុងមា​​នភា​ព​​ងា​យស្រួ​លក្នុ​ងការរស់នៅ។ តាមគម្រោង ទីប្រជុំជនដែ​ល​ត្រូ​វកែ​លម្អ និងលើក​កម្ព​ស់​សោ​ភ័​ណភា​ព​បែបនេះ​មានប្រមាណជាង ២០០ទីតាំងនៅទូទាំងប្រទេស ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

Leave a Reply

Your email address will not be published.Required fields are marked *