រដ្ឋបាលលោក Trump ត្រឹម២សប្តាហ៍ប្រមូលបានកុងត្រាវិនិយោគ និងពាណិជ្ជកម្មជិត២ទ្រីលានដុល្លារ

បរទេស ៖ តាមរយៈការសន្យាវិនិយោគថ្មីចុងក្រោយមួយដែលមានទំហំ៦០០ពាន់លានដុល្លារពីសំណាក់តំបន់អឺរ៉ុបទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក បូករួមជាមួយនឹងកុងត្រាពាណិជ្ជកម្មទំហំ ៧៥០ពាន់លានដុល្លារផងនោះ បានធ្វើឲ្យរដ្ឋបាលលោក Trump ប្រើពេលមិនដល់២សប្តាហ៍ផងអាចទទួលបានប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិសរុបដល់ទៅជិត ២ទ្រីលានដុល្លារអាម៉េរិក។

ប្រធានាធិបតីអាម៉េរិក លោក Donald Trump កាលពីថ្ងៃចន្ទដើមសប្តាហ៍បានប្រកាសថា សហភាពអឹរ៉ុបនឹងបញ្ចេញកញ្ចប់វិនិយោគប្រមាណជា ៦០០ពាន់លានដុល្លារចាក់ចូលទៅក្នុងប្រទេសអាម៉េរិក ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីទិញផលិតផលនានារបស់អាម៉េរិកដែលមានទាំងថាមពល និងសព្វាវុធ ចំនួន៧៥០ពាន់លានដុល្លារផ្សេងទៀត ដែលជាផ្នែកមួយនៃការព្រមព្រៀងដើម្បីទំលាក់តម្លៃពន្ធគយ ១៥ភាគរយពីសហរដ្ឋអាម៉េរិក។

សេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពីអាម៉េរិក ទើបតែទទួលបានកញ្ចប់វិនិយោគប្រមាណជា ៥៥០ពាន់លានដុល្លារពីសម្ព័ន្ធមិត្តជប៉ុនរបស់ខ្លួនកាលពីសប្តាហ៍មុន ហើយក៏ជាថ្នូរនឹងការទទួលយកពន្ធគយ១៥ភាគរយដូចគ្នាពីអាម៉េរិក។ នេះមានន័យថា អាម៉េរិកបានទទួលកុងត្រាសរុបដល់ទៅ១៩០០ពាន់លានដុល្លារដោយប្រើពេលត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ។

ក្រោយភាពជោគជ័យក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងដៃគូទាំងពីរនេះរួចមក រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានសម្លឹងមើលចំណុចផ្សេងទៀតដែលអាចទាញបានជាផលចំណេញបន្ថែមលើកិច្ចជំនួបមន្ត្រីជាន់ខ្ពស់ជាមួយដែលជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកគឺប្រទេសចិនផងដែរ។

ជំនួបដែលមានតំណាងចូលរួមពីសំណាក់រដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ត្រូវបានរៀបចំឡើងកាលពីថ្ងៃចន្ទសប្ដាហ៍នេះ នាទីក្រុង Stockholm ប្រទេសស៊ុយអែត។ ការចរចានេះធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានយល់ព្រមពន្យាពេលក្នុងការដាក់តម្លៃពន្ធគយខ្ពស់ទៅវិញទៅមកដែលមានសុពលភាពត្រឹមថ្ងៃទី១២ ខែសីហា ខាងមុខនេះ។

ជុំវិញបញ្ហានេះ លោក Jamie Cox ប្រធានកិច្ចការងារសម្រាប់ដៃគូនៃក្រុមហ៊ុន Harris Financial Group បានលើកឡើងថា៖ នៅពេលដែលជប៉ុនបានសម្រេចចិត្តយល់ព្រមលើកិច្ចព្រមព្រៀងវិនិយោគថ្មីទៅហើយនោះ សម្រាប់តំប់អឺរ៉ុបគឺនៅសេសសល់ជម្រើសតិចតួចណាស់ដើម្បីបដិសេធអាម៉េរិក។ ប៉ុន្តែ យ៉ាងណាក្តី សម្រាប់ភាគីចិនវិញ នឹងមិនអាចងាយស្រួលដូចការរំពឹងទុករបស់សហរដ្ឋអាម៉េរិកនោះឡើយ។

គួរឲ្យដឹងដែរ ថាអាម៉េរិកក៏កំពុងទទួលបានជោគជ័យជាមួយនឹងសង្ក្រាមពាណិជ្ជកម្មតាមបណ្តាប្រទេសមួយចំនួនរួចទៅហើយ ដែលនៅក្នុងនោះក៏មានប្រទេសក្នុងតំបន់អាស៊ីផងដែរ ដូចជា ហ្វីលីពីន និងឥណ្ឌូនេស៊ី ជាដើម ដែលព្រមទទួលយកតម្លៃពន្ធគយថ្មី១៩ភាគរយ ខណៈដែលប្រទេសវៀតណាមទទួលពន្ធប្រមាណជា២០ភាគរយ ដែលទាំងអស់នេះគឺជាអ្វីដែលរដ្ឋបាលលោក Trump បានខិតខំជាមួយនឹងការប្តូរលើការនាំចូលទំនិញពីអាម៉េរិកជាប់ពន្ធគយសូន្យ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *