ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កំពុងបន្តពង្រីកឧស្សាហកម្មជាច្រើន រួមទាំងផ្នែកសំបកកង់រថយន្តសម្រាប់នាំចេញ និងការឈានទៅផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ហើយបានផ្តល់ការងារជាង ៣២០០០កន្លែងដល់ពលរដ្ឋខ្មែររួចហើយ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពេលទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា គិតត្រឹមនៅចុងឆមាសទី១ ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសបានទាក់ទាញគម្រោងវិនិយោគចំនួន ៩៦០ ជាមួយទុន ប្រមាណ ១២,៦ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារជាង២០ម៉ឺនកន្លែង។ នៅក្នុងរយៈពេល១៦ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ)បានទាក់ទាញក្រុមហ៊ុនចំនួន ២០២ មកពីជាង ១០ប្រទេស និងបានបង្កើតឱកាសការងារជាង ៣២.០០០ សម្រាប់ប្រទេសកម្ពុជាដែលនេះបង្ហាញពីការលើកកម្ពស់ជីវភាពរបស់ប្រជាជនមូលដ្ឋាននៅខេត្តព្រះសីហនុ៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content