កម្ពុជា មានតម្រូវការគ្រាប់កាហ្វេប្រមាណជាង ១៣ ០០០ តោនក្នុងមួយឆ្នាំ

កាហ្វេ ជាភេសជ្ជៈដែលមានការពេញនិយមទទួលទានជាប្រចាំថ្ងៃ មិនថាចំពោះកន្លែងធ្វើការ ការអង្គុយជជែកគ្នាជាលក្ខណៈអាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចជានៅពេលធ្វើដំណើរផ្លូវឆ្ងាយដើម្បីកាត់បន្ថយអាការងងុយដេកជាដើម។ ដោយឡែក សម្រាប់តែកម្ពុជា ទីផ្សារគ្រាប់កាហ្វេក៏មានតម្រូវការច្រើនផងដែរ បើទោះជាមានចំការកាហ្វេនៅតាមបណ្តាខេត្តសក្ដានុពលមួយចំនួនក៏ដោយ ជាស្ដែង ជាប្រចាំឆ្នាំ កម្ពុជាយ៉ាងហោចណាស់មានតម្រូវការគ្រាប់កាហ្វេសរុបប្រមាណ ១៣ ០០០តោនឯណោះ ។

លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេ (CCA) បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានតម្រូវការគ្រាប់ហ្វេចន្លោះពី ១០ ០០០តោន ទៅ ១៣ ០០០តោនក្នុងមួយឆ្នាំ ដោយភាគច្រើនត្រូវបាននាំចូលពីក្រៅប្រទេសបន្ថែមពីលើគ្រាប់កាហ្វេដែលមានស្រាប់នៅក្នុងស្រុក ជាពិសេស ប្រទេសវៀតណាម និងប្រទេសឡាវ។ ពោល គឺសម្រាប់ប្រទេសកម្ពុជាអាចមានលទ្ធភាពផ្គត់ផ្គង់គ្រាប់កាហ្វេចន្លោះពី ៥% ទៅ១០% ប៉ុណ្ណោះ ខណៈដែលការនាំចូលមានរហូតដល់ ៩០%។

លោកថា ៖

«នៅក្នុងប្រទេសកម្ពុជា មានការដាំដុះគ្រាប់កាហ្វេរតាមបណ្តាខេត្តផ្សេងៗច្រើនដែរ ដូចជា រតនៈគិរី មណ្ឌលគីរី ត្បូងឃ្មុំ ក្រចេះ កំពង់ចាម អូសោម និងកោះកុង ជាដើម ប៉ុន្តែការដាំដុះនៅមានចំនួនតិច ហើយចំការហ្វេខ្លះអាចប្រមូលផលបានខ្លះៗ និងចំការកាហ្វេខ្លះនៅមិនទាន់អាចប្រមូលផលបាននៅឡើយទេ។ កម្ពុជា មានប្រជាជនចូលចិត្តទទួលទានកាហ្វេកើនឡើងច្រើន ដែលកសិករគួរយកចិត្តទុកដាក់ដាំកាហ្វេឱ្យបានច្រើន សម្រាប់ផ្គត់ផ្គត់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស»។  

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានមានប្រសាសន៍ថា ទំហំនៃការនាំចូលកាហ្វេមកកម្ពុជាមានប្រមាណ ១០ ០០០តោនក្នុងមួយឆ្នាំ ដែលទំហំនេះត្រូវការផ្ទៃដីដាំដុះចំនួន ៥ ០០០ហិកតា ខណៈដែលផ្ទៃដី ១ ហិកតាគេអាចប្រមូលទិន្នផលកាហ្វេជាមធ្យមចំនួន ០២តោន ដូច្នេះ កម្ពុជាគួរតែពង្រីកផ្ទៃដីដាំដុះកាហ្វេយ៉ាងហោចណាស់ពី ៥,០០០-១០,០០០ហិកតា ដើម្បីធានាការផ្កត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ផងដែរថា ៖

«ក្នុងបរិបទដែលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ បានផ្តល់ឱកាសដល់កម្ពុជាក្នុងការពង្រឹងសមត្ថភាពផលិតរបស់ខ្លួន ព្រោះបញ្ហានេះបានធ្វើឱ្យប្រជាជនមាននិន្នាការងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុលផុស ហើយការកែច្នៃផលិតផលក្នុងស្រុកក៏កើនឡើងយ៉ាងគំហុក ដែលនេះជាចំណុចសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព»។

លោក ស៊ាង លាងហ៊ី អ្នកបច្ចេកទេសដាំកាហ្វេ អារ៉ាប៊ីកា នៅក្នុងខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា កាហ្វេប្រភេទនេះមានរសជាតិឆ្ងាញ់ និងមានឈ្មួញចង់នាំចេញទៅលក់ប្រទេសជប៉ុន ប៉ុន្តែចំការរបស់លោកនៅមិនទាន់អាចផ្គត់ផ្គង់សម្រាប់ការនាំចេញនៅឡើយ ពោលគឺបានត្រឹមការផ្គត់ផ្គង់ក្នុងស្រុកមួយចំនួនប៉ុណ្ណោះ។ លោកថា ពូជកាហ្វេអារ៉ាប៊ីកានេះត្រូវបាននាំចូលពីប្រទេសឡាវ ហើយយកមកដាំដុះក្នុងចំការរបស់លោកក្នុងខេត្តមណ្ឌលគីរី។ សម្រាប់កសិករមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងរៀនបច្ចេកទេស និងកម្ម៉ង់ពូជពីចំការរបស់លោកបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *