របាយការណ៍ EuroCham ៖ ស្ថានភាពអាជីវកម្ម និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពសុទិដ្ឋិនិយម

EuroCham ប្រចាំកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ Business Pulse H1 2025 របស់ខ្លួនកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ ដោយបានរៀបរាប់លម្អិតអំពីស្ថានភាពនៃអាជីវកម្មនៅគ្រប់វិស័យសំខាន់ៗរបស់កម្ពុជា និងបានធ្វើការសន្និដ្ឋានថា បរិយាកាសទូទៅនៃអាជីវកម្ម ថ្វីត្បិតតែជួបភាពលំបាកនៅដើមឆ្នាំ២០២៥ក៏ពិតមែន ប៉ុន្តែសកម្មភាពជាក់ស្តែងនៃអាជីវកម្មស្ទើរទូទាំងប្រទេស នៅតែអាចរក្សាបាននូវភាពសុទិដ្ឋិនិយម និងប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ។

យោងតាមការស្ទង់មតិពីម្ចាស់អាជីវកម្មមួយចំនួនបានបង្ហាញឱ្យឃើញពីឧបសគ្គ និងភាពប្រឈមសំខាន់ៗចំនួន២ រួមមាន បញ្ហាជម្លោះព្រំដែនថៃ-កម្ពុជា បានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់អាជីវកម្មស្ទើរប្រមាណ ៤០ភាគរយ ហើយទី២ គឺអត្រាពន្ធគយរបស់សហរដ្ឋអាម៉េរិក ដែលកំពុងកើតមានសម្ពាធថ្លៃដើមកើនឡើងសម្រាប់អ្នកនាំចេញ និងការពន្យាពេលក្នុងការសម្រេចចិត្តធ្វើវិនិយោគថ្មីៗបន្ថែម។ សម្រាប់ប្រាក់ចំណូលបានធ្លាក់ចុះនៅក្នុងវិស័យភាគច្រើន ជាពិសេសអចលនទ្រព្យ សំណង់ និងសេវាកម្មផ្សេងទៀត។ ទោះជាយ៉ាងណាក្តី វិស័យសេវាកម្មហិរញ្ញវត្ថុ និងផលិតផលប្រើប្រាស់នៅតែបន្តមានតម្រូវការ ហើយមានទំនុកចិត្តថា នៅតែអាចមានស្ថិរភាព។ អ្វីដែលជាការកត់សម្គាល់ របាយការណ៍បានបង្ហាញថា កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជានៅក្នុងគោលដៅវិនិយោគមានការកើនឡើងបន្តិចបន្តួច ដោយសារតែវិនិយោគិនបរទេសមួយចំនួននៅតែមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចូលទីផ្សារ។

នាយកប្រតិបត្តិ​ EuroCham លោក Martin Brisson បានធ្វើការកត់សំគាល់ថា៖ ការស្ទង់មតិតាមរយៈរបាយការណ៍ Business Pulse គឺមានសារៈសំខាន់ណាស់សម្រាប់ការផ្តល់ជាទិន្នន័យទីផ្សារថ្មីៗដោយផ្ទាល់លើការអនុវត្ត ការព្យាករណ៍ និងផលប៉ះពាល់នៃបញ្ហា ដូចជា ការរំខានពីបញ្ហាព្រំដែនថៃ-កម្ពុជា និងពន្ធគយរបស់សហរដ្ឋអាម៉េរិក ដែលជួយដល់អ្នកធ្វើគោលនយោបាយក្នុងវិស័យរដ្ឋ និងវិស័យឯកជន អាចធ្វើការសម្រេចចិត្តដោយពឹងផ្អែកទៅលើព័ត៌មានលម្អិតទាំងនេះ។

នៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ប្រាក់កម្ចីដែលមិនទាន់បានសងកើនឡើងត្រឹមតែ ២,៩ភាគរយប៉ុណ្ណោះធៀបទៅនឹងឆ្នាំមុន ប៉ុន្តែប្រាក់បញ្ញើបានកើនឡើងខ្លាំងជាងឆ្នាំមុន ដោយកើនប្រមាណ ១៤,៥ភាគរយ។ ដោយឡែក សម្រាប់អត្រានៃប្រាក់កម្ចីមិនដំណើរការ ឬ NPL របស់ប្រព័ន្ធធនាគារទាំងមូល បានកើនឡើងច្រើនជាង ៨,៣ភាគរយ ធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ៧,៤ភាគរយ។

លោក Nicolas Hollanders នាយកប្រតិបត្តិនៃធនាគារ BRED កម្ពុជា បានចូលរួមបញ្ចេញមតិទៅលើទស្សនវិស័យរបស់វិស័យហិរញ្ញវត្ថុនេះថា ៖ ស្ថានភាពសាច់ប្រាក់ និងដើមទុននៅតែមានភាពរឹងមាំ ប៉ុន្តែហានិភ័យឥណទានកំពុងកើនឡើង ខណៈដែលតម្រូវការធ្លាក់ចុះ។

ដោយឡែក សម្រាប់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច បានបង្ហាញពីភាពល្អប្រសើរឡើងវិញ ជាមួយការទទួលបានកំណើនទេសចរអន្តរជាតិប្រហែល ៦,២ភាគរយធៀបនឹងឆ្នាំមុន។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទើបតែដាក់ឲ្យដំណើរការនៅត្រីមាសទី៣ នៃឆ្នាំ២០២៥នេះ រំពឹងថានឹងក្លាយជាកម្លាំងចលករដ៏ទាក់ទាញ និងមានប្រសិទ្ធភាពខ្ពស់ ។ ចុងក្រោយគេ គឺវិស័យកសិកម្ម និងកែច្នៃម្ហូបអាហារ បានបង្ហាញពីការនាំចេញដ៏រឹងមាំជាមួយនឹងកំណើនប្រមាណ ២៧ភាគរយ បើធៀបនឹងឆ្នាំមុន ឬប្រមាណជា ២,៨៧ ពាន់លានដុល្លារ ដែលភាគច្រើនជំរុញដោយដំណាំមិនមែនស្រូវ។ គួរឲ្យដឹងដែរថា របាយការណ៍ Business Pulse H1 2025 ក៏មានផ្តល់នូវការវិភាគ និងព្យាករណ៍អំពីអនាគត ទៅលើអាទិភាពនៃអាជីវកម្ម សម្ពាធថ្លៃដើម និងទំនុកចិត្តនៃសកម្មភាពវិនិយោគផងដែរ ដើម្បីអាចជាគន្លឹះ និងជួយសម្រួលដល់អ្នកវិនិយោគក្នុងវវិស័យឯកជន និងអ្នកធ្វើគោលនយោបាយក្នុងវិស័យរដ្ឋផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ថវិកាសរុបចំនួន ៣១៦ ៤៨៤ ដុល្លារអាម៉េរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) នៅកម្ពុជា

ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក

ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់

វៀតណាម ស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ក្រសួងសំណង់វៀតណាម បានស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅកាន់រដ្ឋាភិបាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងព្រំដែន និងជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នុងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ជនជាតិកាណាដា និងអង់គ្លេស អាចទៅប្រទេសចិនដោយគ្មានទិដ្ឋាការ ចាប់ពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ជនជាតិកាណាដា និងអង់គ្លេស អាចទៅធ្វើដំណើរទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ (visa-free) ជាផ្លូវការចាប់ពីថ្ងៃអង្គារ៍ ទី១៧ កុម្ភៈ ដែលកើតឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមករា

រថយន្ត Ford ប្រមាណ ១៦ ០០០ គ្រឿង ត្រូវបានផលិតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២២

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុន RMA បានផលិតរថយន្ត Ford នៅកម្ពុជាប្រមាណ ១៦ ០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *