សក្ដានុពល​នៅតំបន់​តាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ​​នឹង​វិវត្ត​ន៍​ដូច​មហាវិថី​សហព័ន្ធរុស្ស៊ី

ភ្នំពេញ ៖ ផ្លូវ​៦០​ម៉ែត្រ​ ឬមហាវិថី​សម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន បានក្លាយទៅជាផ្លូវមួយ​ខ្សែដែលមានភាពមមាញឹក​ខ្លាំង ជាពិសេស ចាប់តាំងពីអាកាសយានដ្ឋានអន្តរជាតិ តេជោ ​បាន​បើក​ដំណើរការ​ជាផ្លូវការ​ ហើយនៅពេលខាងមុខនេះ​នឹងជំរុញឱ្យកាន់តែមមាញឹក​ដូច​ស្ថានភាពមហាវិថី​សហព័ន្ធរុស្ស៊ី ពោរពេញដោយអាជីវកម្ម​ចម្រុះនៅអមតាមបណ្ដោយផ្លូវ​ ។​

ជាកា​រកត់សម្គាល់​​ នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ​បច្ចុប្បន្ន​នេះ ឃើញ​មាន​អាជីវកម្មថ្មីៗជាច្រើន​ កំពុង​បើក​ដំណើរការ​ ដោយក្នុងនោះមានទាំងអគារ​តាំង​បង្ហាញរថយន្ត​ប្រណីតស្ទើរ​គ្រប់​​ម៉ាក​យីហោ មានផ្សារទំនើប​តូច-ធំ ភោ​ជនីយដ្ឋាន ផ្សាររាត្រី មានអគារ​ខ្ពស់ៗ និងអាជីវកម្ម​ចម្រុះជាច្រើន​ទៀត។

អ្ន​កជំនាញអចលនទ្រព្យបានបានបង្ហាញការ​យល់ឃើញ​​ស្រដៀង​គ្នាថា បណ្ដោយផ្លូ​វ៦០ម៉ែត្រ អាច​នឹង​ដូច​មហាវិថីសហព័ន្ធរុស្ស៊ី​ ក្រោយអាកាស​យានដ្ឋានអន្តរជាតិ​ តេជោ ​បើកដំណើរការ ដោយសារតែ​អ្នកដំណើរទាំង​​ក្នុង​ស្រុក​និង​បរទេស​ដែលត្រូវ​ចេញចូលប្រទេស​កម្ពុជាតាមផ្លូវ​អាកាស​ត្រូវ​ឆ្លងកាត់​ផ្លូវ ​៦០ម៉ែត្រ ដូច្នេះ​ ការ​បង្កើតអាជីវកម្ម​នៅតាមបណ្ដោយផ្លូវ​មួយនេះ​ហាក់ដូចជាការ​ដាក់តាំង​បង្ហាញផលិតផល និង​សេវាកម្ម​សម្រាប់ភ្ញៀវទេសចរ​ដែលឆ្លងកាត់​តាមបណ្ដោយផ្លូវ​នេះផងដែរ ។

អ្នកស្រី​ អាន សុធីតា នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ PropNex Cambodia បានលើកឡើងថា ប៉ែក​​ខាងត្បូង​រាជធានីភ្នំពេញ នឹង​កាន់តែមានសក្ដានុពល​កាន់តែខ្លាំង​ ដោយសារតែអាកា​សយានដ្ឋានអន្តរជាតិតេជោ ជាពិសេស ការអភិវឌ្ឍទៅលើវិស័យ​លំនៅឋាន ​​មណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្ម​កាន់​តែច្រើន ។ តំបន់​នេះ​​នឹង​មាន​មនុស្ស​រស់នៅកាន់តែច្រើន និងកាន់តែអ៊ូរអរ​ ដោយសារតែមនុស្សនឹងទៅរស់​នៅ​តំបន់ជុំវិញព្រលានយន្តហោះកាន់តែច្រើន ការធ្វើដំណើរតាមផ្លូវ​៦០ម៉ែត្រ​ក៏​កាន់​តែមមាញឹក ស្រប​នឹងអាជីវកម្ម​ជាច្រើនបានបង្កើត​ឡើង​ថ្មីៗនៅតំបន់នោះ ដើម្បីបំពេញតម្រូវការ ​។

អ្នកស្រី​បន្តថា នៅពេល​អនាគត តំបន់​ប៉ែកខាង​ត្បូង​ភ្នំពេញ នឹង​កាន់តែទាក់ទាញខ្លាំង ខណៈហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងរីកដុះដាល​ឡើងដែលធ្វើឱ្យការ​រស់​នៅរបស់ពលរដ្ឋ​កាន់តែ​ងាយស្រួលជាងមុន ។

គួរ​រម្លឹកថា​ ថ្មីៗនេះ ក្រុមហ៊ុន​អភិវឌ្ឍន៍អាកា​សយានដ្ឋានអន្តរជាតិ​តេជោ​ បានប្រកាស​ពីគម្រោង​អភិវឌ្ឍន៍​លំនៅឋានតម្លៃសមរម្យ​នៅក្បែរ​នឹង​អាកាស​យានដ្ឋាន​អន្តរជាតិតេជោ ហើយគម្រោងនេះ នឹងទាក់ទាញប្រជាពលរដ្ឋ​ទៅរស់នៅកាន់តែច្រើន​ ធ្វើឱ្យតំបន់នេះកាន់តែមានសក្ដានុពល​ក្នុងការទាក់ទាញ​ការ​វិនិយោគ និង​បង្កើ​តថ្មីៗជាច្រើនទៀត​ស្រ​បទៅតាម​កំណើនរបស់ពលរដ្ឋ ហើយក៏ជំរុញឱ្យតម្លៃដីធ្លី​​មានកំណើនស្របគ្នា​ជាមួយនឹងកំណើន​នៃការ​ទិញលក់​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

Leave a Reply

Your email address will not be published.Required fields are marked *