គម្រោងច្រករបៀងត្រីភាគីដ៏ធំមួយជំរុញពាណិជ្ជកម្មអឺរ៉ុបប៉ែកអាគ្នេយ៍ និងគាំទ្រខ្លាំងដល់កម្លាំងណាតូ

បរទេស៖កាលពីដើមខែធ្នូកន្លងមកនេះ អនុស្សណៈយោគយល់គ្នារវាង៣ប្រទេសដែលស្ថិតនៅតំបន់ប៉ែកអាគ្នេយ៍នៃប្លុកអឺរ៉ុបត្រូវបានធ្វើឡើង។កិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឲ្យមានការកសាងគម្រោងគមនាគមន៍ដ៏ធំមួយរវាងគ្នាក្នុងការផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅដល់គ្រប់ភាគីផងទៅដល់ប្លុកអឺរ៉ុបទាំងមូលផងនិងក៏ដូចជាជួយបង្កើនកម្លាំងរបស់អង្គការ​ណាតូផង។

ក្នុងគ្រាដែលស្ថានភាពភូមិសាស្ត្រនយោបាយមិនប្រាកដប្រជា ជាពិសេសក្នុងតំបន់អឺរ៉ុបនោះ ប្រទេសប៊ុលហ្គារ៉ិ ប្រទេសក្រិកនិងរ៉ូមេនី បានបង្ហាញនូវមហិច្ឆតារួមគ្នាក្នុងការកសាងនូវគម្រោងគមនាគមដ៏ធំមួយនៅច្រករបៀងរវាងសមុទ្រ Aegean Sea ទៅដល់សមុទ្រខ្មៅ Black Sea ។

កាលពីថ្ងៃទី៣ខែធ្នូកន្លងមកនេះប្រទេសទាំងបីបានចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នានាទីក្រុងប្រ៊ូស៊ែលដើម្បីអនុវត្តគម្រោងអភិវឌ្ឍបណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលស្ថិតនៅក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈកម្មការអឺរ៉ុប European Commission (EC) និងធនាគារវិនិយោគអឺរ៉ុប European Investment Bank (EIB)។

យោងតាមបណ្តាញសារព័ត៌មានក្នុងស្រុករបស់ប៊ុលហ្គារីEualive និងNovinataបានសរសេរថា៖គោលដៅធំនៃការបង្កើតបណ្តាញដឹកជញ្ជូននេះនឹងអាចជួយធ្វើឲ្យសកម្មភាពពាណិជ្ជកម្មកាន់តែមានភាពឆាប់រហ័ស ការប្រកួតប្រជែងក្នុងទីផ្សារនិងជាពិសេសបញ្ចប់ទៅជាប្រវត្តិសាស្ត្រភាពឯកោនិងដាច់ស្រយាលនៅក្នុងតំបន់ប៉ែកខាងអាគ្នេយ៍របស់ប្លុកអឺរ៉ុបឲ្យទៅជាតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើននិងមានសារៈសំខាន់ខ្លាំងឡើងវិញចំពោះប្លុកទាំងមូល។

បន្ថែមពីនេះ គម្រោងនេះក៏នឹងក្លាយទៅជាផ្លូវពាណិជ្ជកម្មថ្មី និងភ្ជាប់កំពង់ផែធំៗ មជ្ឈមណ្ឌលថាមពល និងមជ្ឈមណ្ឌលសេដ្ឋកិច្ច ហើយនៅពេលដែលបានបញ្ចប់ច្រករបៀងនឹងក្លាយទៅជាផ្នែកមួយដែលមិនអាចខ្វះបាននៃបណ្តាញដឹកជញ្ជូនឆ្លងទ្វីបអឺរ៉ុប ជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងស្ថិរភាពក្នុងតំបន់ទាំងមូល។

គម្រោងសំខាន់ៗដែលរួមមានទាំងស្ពានធំៗចំនួន៣នៅប៊ុលហ្គារី គម្រោងឆ្លងទន្លេ គម្រោងធ្វើឲ្យប្រសើរឡើងនៃផ្លូវដែកនិងផ្លូវហាយវេ៉យព្រមទាំងគម្រោងពង្រីកផែនិងផ្លូវដឹកជញ្ជូនតាមផ្លូវទឹកជាច្រើនផ្សេងទៀតផងដែរ។

អត្ថប្រយោជន៍ជាច្រើនទៀតក៏នឹងត្រូវបានផ្តល់ទៅឲ្យប្លុកយោធាណាតូដែលដឹកនាំដោយអាមេរិកផងដែរ។ក្រុមមន្ត្រីកំពូលៗបានលើកឡើងថាគំនិតផ្តួចផ្តើមនឹងអាចជួយលើកតម្កើងប្រសិទ្ធភាពនៃការរស់នៅរបស់ជនស៊ីវិលផងនិងក៏ដូចជាវិស័យយោធាផងដែរ។ហេដ្ឋារចនាសម្ព័ន្ធថ្មីនឹងអាចជំរុញឲ្យទាំងណាតូនិងអឺរ៉ុបក្នុងការចល័តទ័ពបានលឿនជាងមុននិងសុវត្ថិភាពជាងមុនដោយគិតចាប់តាំងតែពីពីផែសមុទ្រមួយចំនួនរបស់ប្រទេសក្រិកឆ្លងកាត់ប៊ុលហ្គារីនិងរ៉ូមេនីឆ្ពោះទៅកាន់ប្រទេសម៉ូដុលវ៉ានិងអ៊ុយក្រែនបានយ៉ាងងាយស្រួល។

គួរឲ្យដឹងដែរថាឯកសារព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងគមនាគមន៍លោក Grozdan Karadjov រដ្ឋមន្ត្រីបណ្តោះអាសន្នក្រសួងដឹកជញ្ជូននៃប្រទេសក្រិក លោក Konstantinos Kiranakis និង រដ្ឋលេខាធិការនៃក្រសួងដឹកជញ្ជូននៃប្រទេសរូម៉ានី លោក Ionut Cristian Savoiu ព្រមទាំងភាគីមកពី EC និង EIB ផងដែរ។

Black Sea ឬសមុទ្រខ្មៅគឺជាច្រកសមុទ្រដ៏មានសារៈសំខាន់ដោយសារតែទីតាំងភូមិសាស្ត្ររបស់វា។ Black Sea ដើរតួជាការតភ្ជាប់ដ៏សំខាន់រវាងអឺរ៉ុប និងអាស៊ី និងជាផ្លូវដ៏សំខាន់សម្រាប់​ពាណិជ្ជកម្មអន្តរជាតិ ថាមពល និងសន្តិសុខស្បៀង។វាជាចំណុចឆ្លងកាត់​ដ៏សំខាន់សម្រាប់ការនាំចេញពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន ជាពិសេសគ្រាប់ធុញ្ញជាតិ និងបម្រើជាច្រករបៀងថាមពលដែលមានបំពង់បង្ហូរប្រេងដែលដំណើរការនៅក្រោមបាតសមុទ្រផង។ តំបន់នេះក៏មានសារៈសំខាន់ផ្នែកយោធា និងសន្តិសុខផងដែរ ជាមួយនឹងសកម្មភាពកងទ័ពជើងទឹកដ៏សំខាន់ និងប្រវត្តិនៃជម្លោះ ដែលធ្វើឱ្យវាក្លាយជាចំណុចដែលមិនមើលរំលងឡើយសម្រាប់មហាអំណាចពិភពលោក៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហា​ប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់

កម្ពុជាកំពុងពន្លឿនបរិវត្តកម្មឌីជីថល ខណៈថ្នាក់ដឹកនាំក្នុងវិស័យទូរគមនាគមន៍ក្នុងតំបន់ជួបជុំគ្នានៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់ខ្លួន ខណៈអ្នកបង្កើតគោលនយោបាយ និយតករ និងអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ បានជួបជុំគ្នានៅទីក្រុងភ្នំពេញ សម្រាប់សន្និសីទគ្រប់គ្រងវិសាលគមអាស៊ីប៉ាស៊ីហ្វិកលើកទី១២ (12th Asia-Pacific Spectrum Management Conference - APSMC)) ដោយលើកឡើងពីតួនាទីយុទ្ធសាស្ត្រនៃវិសាលគមហ្វ្រេកង់ (radio-frequency spectrum) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យា។

បណ្តាប្រទេសមួយចំនួននៅអាស៊ីកាន់តែព្រួយបារម្ភពីកង្វះខាតប្រេង និងការហក់ឡើងតម្លៃកាន់តែខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

បណ្តាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូលប្រេងដូចជា ប៉ាគីស្ថាន បង់ក្លាដែស ថៃ ឥណ្ឌា កូរ៉េខាងត្បូង និងនេប៉ាល់កំពុងប្រឈមមុខនឹងការរំខានការផ្គត់ផ្គង់ និងតម្លៃថាមពលខ្ពស់

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ក្រុមហ៊ុនដឹកជញ្ជូនធំៗដំឡើងថ្លៃ ក្រោយតម្លៃប្រេងឡើងខ្ពស់ និងត្រូវប្តូរផ្លូវដែលមានរយៈពេលយូរជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឲ្យបណ្តាក្រុមហ៊ុនដឹកជញ្ជូនធំៗនៅលើពិភពលោកដំឡើងថ្លៃដឹកជញ្ជូនដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ និងត្រូវប្តូរផ្លូវក្នុងការដឹកជញ្ជូនដែលមានរយៈពេលយូរជាងមុន

បុណ្យទន្លេឆ្នាំនេះរំពឹងថា អាចស្រូបទាញទេសចរចូលទៅកម្សាន្តនៅខេត្តក្រចេះបានច្រើនកុះករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា បុណ្យទន្លេក្នុងឆ្នាំ ២០២៦ ខាងមុខនេះ នឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត និងស្វែងយល់សក្ដានុពលខេត្តក្រចេះបានច្រើន

កម្ពុជា នឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងខែនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

កម្ពុជា នឹងភ្ជាប់គម្រោងថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ទៅនឹងបណ្តាញអគ្គិសនីជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *