ទោះបីជារងសម្ពាធពន្ធគយពីអាម៉េរិកក៏ដោយ រយៈពេល ១១ ខែ ពាណិជ្ជកម្មរបស់ចិនកើនឡើង ៣,៦%

បរទេស៖ បើទោះបីជាទទួលរងនូវសម្ពាធពន្ធគយពីរដ្ឋាភិបាលអាម៉េរិកយ៉ាងណាក៏ដោយ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥នេះ ពាណិជ្ជកម្មបរទេសរបស់ចិនបានកើនឡើង ៣,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤កន្លងទៅ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Global Times។

កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ទិន្នន័យពីរដ្ឋបាលគយរបស់ចិនបានចេញផ្សាយថា ការនាំចូល និងការនាំចេញទំនិញសរុបបានឈានដល់ ៤១,២១ ទ្រីលានយ័ន (៥,៨៣ ទ្រីលានដុល្លារ) កើនឡើង ៣,៦% ធៀបនឹងឆ្នាំ២០២៤។ ការនាំចេញឈានដល់ ២៤,៤៦ ទ្រីលានយ័ន (៣,៥២ ទ្រីលានដុល្លារ) ដែលកើនឡើង ៦,២% ខណៈការនាំចូលឈានដល់ ១៦,៧៥ ទ្រីលានយ័ន (២,៣៦ ទ្រីលានដុល្លារ) កើនឡើង ០,២% ធៀបនឹងឆ្នាំ ២០២៤។ ទិន្នន័យគយបានបង្ហាញថា សម្រាប់តែនៅក្នុងខែវិច្ឆិកា តម្លៃសរុបនៃពាណិជ្ជកម្មបរទេសរបស់ចិនបានឈានដល់ ៣,៩ ទ្រីលានយ័ន (៥៥១,៥ ពាន់លានដុល្លារ) កើនឡើង ៤,១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចេញបានកើនឡើង ៥,៧% ហើយការនាំចូលបានកើនឡើង ១,៧%។

ក្រុមអ្នកសង្កេតការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មបានកត់សម្គាល់ឃើញថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរបស់ចិនត្រូវបានជំរុញដោយការងើបឡើងវិញនៃពាណិជ្ជកម្មសកល ខណៈពាណិជ្ជកម្មចិនក៏មានភាពធន់ជាមួយនឹងបរទេសស្រាប់ទៅហើយនោះ។ មិនត្រឹមតែប៉ុណ្ណោះ អាស៊ាននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងរយៈពេល ១១ ខែដំបូងនេះ ដោយពាណិជ្ជកម្មទ្វេភាគីឈានដល់ ៦,៨២ ទ្រីលានយ័ន (ជិត ១ ទ្រីលានដុល្លារ) កើនឡើង ៨,៥%  ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។​ ដោយឡែក សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំទី២របស់ចិន ជាមួយនឹងទំហំពាណិជ្ជកម្មឈានដល់ ៥,៣៧ ទ្រីលានយ័ន (៧៦០ ពាន់លានដុល្លារ) កើនឡើង ៥,៤ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ស្មើនឹងប្រមាណ ១៣% នៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន។ ជាការកត់សម្គាល់ ពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិកដែលជាដៃគូធំជាងគេទី ៣ បានធ្លាក់ចុះ ១៦,៩% មានតម្លៃត្រឹម ៣,៦៩ ទ្រីលានយ័ន(៥២១ ពាន់លានដុល្លារ) ឬស្មើនឹង ៨,៩% នៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន។

ទន្ទឹមនឹងនេះ ការនាំចូល និងនាំចេញរបស់ចិនជាមួយបណ្តាប្រទេសដែលជាដៃគូគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) បានកើនឡើង ៦% ឬ ឈានដល់ ២១,៣៣ ទ្រីលានយន់ (៣ ទ្រីលានដុល្លារ) ដែលស្មើនឹង ៥១,៨% នៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន។

លោក Chetan Ahya ប្រធានស្រាវជ្រាវប្រចាំអាស៊ីរបស់នៅ Morgan Stanley បានលើកឡើងថា បើទោះបីជាមានភាពតានតឹងពាណិជ្ជកម្ម ការការពារនិយម និងគោលនយោបាយឧស្សាហកម្មដោយក្រុម G20 ក៏ដោយ ប៉ុន្តែចិននៅតែអាចរក្សាបានតំណែងក្នុងការផលិតកម្រិតខ្ពស់ និងមានភាពលេចធ្លោនៅក្នុងវិស័យទំនើបៗដូចជា EVs, អាគុយ និងមនុស្សយន្ត។ ជាមួយគ្នានេះ ស្របពេលដែលពិភពលោកកំពុងមានភាពចលាចល ប្រទេសនានាកំពុងស្វែងរកដៃគូដែលមានស្ថិរភាព និងគួរឱ្យទុកចិត្តនោះ ប្រទេសចិនបានក្លាយជាជម្រើសកំពូលរបស់ពួកគេ។ ជាក់ស្តែង ចិន និងអាស៊ាន បានចុះហត្ថលេខាធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលើកទី ៣ (ACFTA 3.0) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែទូលំទូលាយជាងមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *