រយៈពេល ៧ឆ្នាំចុងក្រោយ​នេះ វិស័យអចលនវត្ថុកម្ពុជា ទទួលបាន​ទុនវិនិយោគជាង ​៧,២ពាន់លានដុល្លារអាម៉េរិក​

ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ២០១៨ ដល់​ឆ្នាំចុង២០២៤​ ទុនវិនិយោគ​ក្នុងគម្រោង​អភិវឌ្ឍន៍​អចលនវត្ថុ​នៅកម្ពុជា មានទំហំទឹកប្រាក់​ចំនួន ​៧,២ពាន់លានដុល្លារអាម៉េរិក ដែលក្នុងនោះទុនវិនិយោគក្នុងស្រុក​មាន​រហូតដល់ ៨៣ភាគរយ ស្មើនឹង​ប្រមាណ ៦ពាន់​លានដុល្លារអាមេរិក​ និងទុនវិនិយោគមកពីក្រៅប្រទេស​មានចំនួន​ត្រឹមតែ ១៧ភាគរយប៉ុណ្ណោះ ឬស្មើនឹង​ប្រមាណ១,២ពាន់លានដុល្លារអាមេរិក ។ នេះបើតាមឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុ​ឆ្នាំ២០២៥-២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា​ចេញផ្សាយកាលពី​ចុងសប្ដាហ៍កន្លងទៅនេះ ។

នៅក្នុង​របាយការណ៍នេះ​បានបង្ហាញឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨ ដល់ចុង​ឆ្នាំ២០២៤​ គម្រោងអភិវឌ្ឍន៍អចលនវត្ថុ ដែល​ទទួល​បានអាជ្ញា​បណ្ណមានចំនួន ៣៦៥គម្រោង​ ក្នុងនោះ​ គម្រោងអភិវឌ្ឍន៍លំនៅឋានមានលក្ខណៈបុរី និង​អគារ​សហកម្ម​សិទ្ធិ​មានចំនួនច្រើនជាង​គេ ។ គិតត្រឹមចុង​ឆ្នាំ២០២៤ គម្រោងអភិវឌ្ឍន៍​លំនៅឋានជា​លក្ខណៈបុរី មានចំនួន៥៩ភាគរយ​នៃគម្រោងអភិវឌ្ឍ​ន៍អចលនវត្ថុ​ដែលទទួលបានអាជ្ញាបណ្ណសរុប​ ។

គួររម្លឹកថា កាលពី​មុន​ឆ្នាំ២០២០​ វិស័យអចលនទ្រព្យកម្ពុជា​បានហក់ឡើង​ដល់​កំពូល ដោយ​ការ​វិនិយោ​គ​​​មានទាំង​ក្នុង និងក្រៅប្រទេស​ និងស្ទើរតែគ្រប់ផ្នែក​នៃវិស័យអចលនទ្រព្យ​ដូចជាដីឡូត៍ ផ្ទះល្វែង​ អគារ​ខ្ពស់​ៗ និង​បានរាលដាលដល់បណ្ដាខេត្ត​មួយចំនួនក្រៅពីរាជធានីភ្នំពេញ ។ លុះដល់​ឆ្នាំ២០២០ ដោ​យ​សា​រតែវិបត្តិ​កូវីដ១៩​ចូលមកដល់ ធ្វើឱ្យការ​វិនិយោគពីខាងក្រៅប្រទេស​បានធ្លាក់​ចុះមួយកម្រិត​ និង​ពឹង​លើ​ការវិនិយោគ​ក្នុងប្រទេស​វិញ ជាពិសេស​ការ​វិនិយោគ​លើ​បុរី និងដីឡូត៍ ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ​កម្ពុជាជាច្រើន​បានលើកឡើងថា​ ទោះបីជាស្ថិតនៅក្នុងដំណាក់​កាលនៃវិបត្តិ​កូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល តែការ​វិនិយោគ​ក្នុងវិស័យ​អចលនទ្រព្យនៅកម្ពុជា​នៅតែបន្ត ដោយផ្ដោតការ​វិនិយោគសម្រាប់អ្នកក្នុងស្រុក​ ក្នុងនោះមាន​លំនៅឋានផ្ទាល់​ដី បុរី និងដីឡូត៍ ហើយអ្នកវិនិយោគភាគច្រើនជាអ្នក​ក្នុងស្រុក​ ។

លោក ឌិត​ ចណ្ណា អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ​ ឡាក់គី បានមានប្រសាសន៍ថា ការ​វិនិយោគលើអចលនទ្រព្យក្នុង​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​នេះនៅតែមាន ប៉ុន្តែស្ថិតក្នុងការ​ប្រុងប្រយ័ត្ន​ ជាពិសេស​លើអចលនទ្រព្យដែលមិនសូវ​មានតម្រូវការ ។ ដោយឡែក ការ​ទិញ – លក់ ឬដោះដូរ​អចលនទ្រព្យ ក៏នៅតែបន្ត​មានដូចគ្នា ជាពិសេសប្រភេទអចលនទ្រព្យណាដែលមានតម្លៃក្រោមទីផ្សារ ជាក់​ស្ដែង​ការទិញលក់ដីធ្លី និងផ្ទះសម្បែង​ បើម្ចាស់ទ្រព្យដាក់លក់​ក្រោមតម្លៃទីផ្សារ នឹងមានអ្នកទិញសម្រាប់ទុក​ចំណេញនៅពេលអនាគត ។

សូមជម្រាបដែរថា តាមរយៈកម្មវិធីពិសេស​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ និង​កម្មវិធីពិសេស​ជំរុញការ​វិនិយោគក្នុងភូមិភាគឦសាន​ ក៏បានទាក់ទាញ​ការ​វិនិយោគលើ​វិស័យអចលនទ្រព្យមួយកម្រិតទៀត ជាក់ស្ដែង​អគារ​ជាប់គាំងជាច្រើនគម្រោងនៅខេត្ត​ព្រះសីហនុ បានចាប់ផ្ដើម​ដំណើរកា​រឡើង​វិញ ក្រោយ​កម្មវិធីពិសេស​ជំរុញការ​វិនិយោគ​នេះបានដាក់ឱ្យដំណើរការ​កាលពីដើមឆ្នាំ២០២៤​កន្លងមក ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ប្រធាន PATA ៖ ការធ្លាក់ចំណូល និងចំនួនទេសចរនៅកម្ពុជានាដើមឆ្នាំនេះគឺជាបញ្ហាសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ការធ្លាក់ចុះចំណូលពីការលក់សំបុត្រចូលទស្សនា និងកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាការធ្លាក់ចំនួនទេសចរទូទៅនៅកម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ មិនមែនជារឿងចម្លែកនោះទេ ត្បិតបណ្តាប្រទេសជិតខាង និងក្នុងតំបន់ក៏ធ្លាក់ដូចគ្នា

ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីចេញវិធានការបណ្តោះអាសន្នក្នុងគ្រាតម្លៃប្រេងយន្តហោះឡើងថ្លៃខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំ២នៅក្នុងតំបន់អាស៊ីជាច្រើនបានចេញវិធានការជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់វិស័យអាកាសចរណ៍ពីការឡើងថ្លៃនៃតម្លៃប្រេងយន្តហោះ

កម្ពុជាស្វែងរកការគាំទ្រ និងកិច្ចសហការផ្នែកពាណិជ្ជកម្មពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤របស់អង្គការពាណិជ្ជកម្មពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផានណា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ (MC14) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)នាទីក្រុងយុនដេ ប្រទេសកាម៉េរូន

តំបន់ការពារធម្មជាតិជាង ៧លានហិកតានៅកម្ពុជា ផ្ដល់ផលសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងសង្គមជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

តំបន់ការពារធម្មជាតិទាំង ៧៣ទីតាំង ស្ថិតនៅតាមបណ្តាខេត្តចំនួន២៣ គ្របដណ្តប់លើផ្ទៃដីសរុបជាង ៧,០៤លានហិកតា ស្មើនឹងប្រមាណ ៤១% នៃផ្ទៃដីប្រទេស បាន និងកំពុងផ្តល់នូវផលសេដ្ឋកិច្ចដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន

សារព័ត៌មាន CNA វិភាគពីមូលហេតុដែលតំបន់អាស៊ីរងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាខ្លាំងជាងតំបន់ផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវសម្រាប់ដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក បានរំខានដល់ការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃឡើងថ្លៃនៅទូទាំងពិភពលោក ជាពិសេសកំពុងប៉ះពាល់សេដ្ឋកិច្ចនៅទ្វីបអាស៊ី។

កប៉ាល់កុងតឺន័រ ចិន ផ្ដើមដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ដោយគ្មានភ័យព្រួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

កប៉ាល់កុងតឺន័រខ្នាតយក្សដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនយក្សចិន Cosco ចំនួន ២ គ្រឿងកាលពីថ្ងៃអាទិត្យ បានចាប់ផ្ដើមបើកឆ្លងកាត់ច្រកសមុទ្រ Hormuz សាឡើងវិញ បន្ទាប់ពីបញ្ឈប់ការធ្វើនាវាចរណ៍មួយរយៈធំ ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

សំបុត្រយន្តហោះនៅ​កម្ពុជា នឹងឡើងថ្លៃជាមធ្យម ២៤ ដុល្លារ ដោយសារវិបត្តិប្រេងសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

យោងហោចណាស់​ក្រុមហ៊ុន​អាកាសចរណ៍ចំនួន​ ១៨ ក្នុងចំណោម​ក្រុមហ៊ុន​សរុបចំនួន ៣៦ ដែលកំពុង​ប្រតិបត្តិការហោះហើរចេញ-ចូលកម្ពុជា បានសម្រេចដំឡើងតម្លៃសំបុត្រយន្តហោះ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *