ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៦ គ្រឹះស្ថានអង្គរ រកចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានជាង ៩,១លានដុល្លារអាម៉េរិក ដែលចំណូលនេះធ្លាក់ចុះ ៣០,៣២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ខណៈដែលភ្ញៀវទេសចរដែលចូលទៅទស្សនាតំបន់អង្គរសរុបមានចំនួន ១៨៨ ៨៨៥នាក់ ថយចុះ ៣២,៤៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ចំណែកឯចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកេរ បេងមាលា ភ្នំក្បាលស្ពាន និងសំបុត្រទូកនៅតំបន់កំពង់ភ្លុក ក្នុងរយៈពេល២ខែ ដើមឆ្នាំនេះ មានសរុបចំនួន ៣០០ ៨៨៧ដុល្លារ។
គួររំលឹកថា៖ នៅឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ៤៤លានដុល្លារ(៤៤ ៧១១ ៦៧៥ ដុល្លារ) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជូនដល់ភ្ញៀវទេសចរអន្តរជាតិជាង ៩៥ ម៉ឺននាក់(៩៥ ៥១៣១នាក់)៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content