កំពង់ផែ​ពហុបំណង​ និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ​នឹង​ជួយ​ជំរុញទំនិញ-កសិផល​កម្ពុជា​ទៅកាន់ទីផ្សារ​កាន់តែទូលាយ​

ភ្នំពេញ ៖ កំពង់ផែ​ពហុបំណង​ និងមណ្ឌលភស្តុភារកម្ម​កំពង់ឆ្នាំង ដែលរាជរដ្ឋាភិបាល​បាន​សម្រេចចេញអនុក្រឹត្យឱ្យបង្កើត​ជាផ្លូវការ​កាលពីចុងសប្ដាហ៍កន្លងទៅនេះ នឹង​ក្លាយជា​ទីតាំង​ចែកចាយកសិផល ក៏ដូចជាទំនិញរបស់​កម្ពុជា​ទៅកាន់ទីផ្សារ ទាំង​ក្នុង​ និង​ក្រៅប្រទេស​ កាន់តែទូលាយ។

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល​ លេខ​​​ ៤១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា កំពង់ផែពហុបំណង​​ និង​មណ្ឌល​ភស្តុភារកម្ម​​កំពង់ឆ្នាំង មានដែនទឹក និងដែនដីគោកសរុប​ជិត​៦០ម៉ឺន​ម៉ែត្រការ៉េ ​​មានសមត្ថភាពផ្ដល់សេវាកម្ម​សម្រាប់ទំនិញ​ឆ្លងកាត់ប្រមាណ ២លានតោន​ក្នុងមួយឆ្នាំ ។

ឯកឧត្តម​ ផន រឹម​​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន​បានថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន ​AMS ឱ្យដឹងថា តាមពិតទៅកំពង់ផែនេះមានយូរមកហើយ ដោយវាជា​ប្រភេទកំពង់ផែលើកដាក់ទំនិញ និង​ធ្វើប្រតិបត្តិការ​ដោយក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ។ យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលបានអនុញ្ញាតឱ្យសាងសង់កាលពីពេលថ្មីៗនេះ គឺក្នុងគោលបំណង​ដើម្បីលើកកម្រិត​គុណភាព ពីកំពង់ផែធម្ម​តា ទៅជា​កំពង់ផែពហុបំណង​ ហើយកំពង់ផែនេះ​នឹង​ក្លាយទៅជា​កំពង់ពហុបំណង និង​មជ្ឈមណ្ឌលភស្តុភារកម្ម​នាពេល​អនាគតឆាប់ៗនេះ ។

ឯកឧត្តម​បន្តថា​ ៖​​

«កំពង់ផែនេះ​ នឹងក្លាយជាទីតាំង​ និង​មជ្ឈមណ្ឌល​ដ៏សំខាន់​ក្នុងការ​ដឹកជញ្ជូន​ប្រេង រ៉ែ​ កសិផល និងកសិ-ឧស្សាហកម្ម​ ដែល​បានផលិតនៅតំបន់ជុំវិញនោះ​ទៅចែកចាយ​ទាំងក្នុង និងក្រៅប្រទេស»។​

លោកឧកញ៉ា ស៊ិន ចន្ធី ​អគ្គនាយកក្រុមហ៊ុន LINEX Logistics Cambodia Co., Ltd ក៏បានមានប្រសាសន៍ថា ការ​បង្កើត​កំពង់ផែពហុបំណង និង​មជ្ឈមណ្ឌល​ភស្តុភារកម្ម​នៅខេត្តកំពង់ឆ្នាំង នឹង​ធ្វើឱ្យការដឹកជញ្ជូនកសិផល កសិ-ឧស្សាហកម្ម និងទំនិញដែល​ផលិត​នៅតំបន់ជុំវិញ​នោះ​កាន់តែមានភាព​ងាយស្រួល និ​ងត្រូវ​ចំណាយថ្លៃដើម​កាន់តែទាបជា​ងមុន ។

ឧកញ៉ាបន្តថា​ ​​៖

«ខេត្តកំពង់ឆ្នាំ និង​ខេត្តជុំវិញបឹង​ទន្លេសាប ជា​ខេត្តដែលមានសក្ដានុពលមួយក្នុងវិស័យ​កសិ​កម្ម និងការកែច្នៃផលិតផល​កសិកម្ម​ ហើយការ​បង្កើត​កំពង់ផែ និងមជ្ឈមណ្ឌល​ភស្តុភារកម្ម​នេះ នឹងជួយ​សម្រួល​ដល់ការ​ដឹកជញ្ជូន​ទំនិញ ក៏ដូចជាផលិតផលដែលកែច្នៃរួចទៅកាន់ទីផ្សារទាំង ​និងក្រៅប្រទេស»។​

សូមបញ្ជាក់ថា​ គម្រោង​ព្រែកជីកហ្វូណនតេជោ​ដែល​កំពុងដំណើរការនីតិវិធី​ក្នុងការសាងសង់​ក៏ជា​ផ្នែក​មួយនៃការតភ្ជាប់ទៅកាន់​កំពង់ផែ​ពហុបំណង ខេត្តកំពង់ឆ្នាំងនេះដែរ ហើយតាមរយៈនេះ នឹងអាចតភ្ជាប់ការ​ដឹកជញ្ជូនផ្លូវទឹកសាបទៅកាន់សមុទ្រ​កម្ពុជា​ ហើយបន្ត​ដឹកចេញទៅកាន់​កំពង់​ផែ​នានា​ក្នុងតំបន់ និងលើពិភពលោក ។

ឯកឧត្តម ​សាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជា​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់​បានលើកឡើងពីការ​សាងសង់កំពង់ផែ​តាមបណ្ដាខេត្ត​ជាប់ទន្លេសាប និងទន្លេមេគង្គ​ ដើម្បី​ងាយស្រួលដល់ការ​ដឹកជញ្ជូន​កសិកផល​របស់កសិករ​ទៅកាន់ទីផ្សារ ដោយចំណាយថ្លៃដើមទាប​ជាងមុន ។ គម្រោង​នេះ នឹង​ត្រូវ​ចូលរួម​សហការ​ជាមួយក្រសួង​ធនធានទឹក​ និងឧត្តុនិយម និង​ក្រសួង​ទេសចរណ៍ ។ ដោយឡែក ការ​រៀបចំ​បង្កើត​កំពង់ផែតាមដង​ទន្លេ​នេះ ក៏អាច​ទាក់ទាញទេសចរ វិនិយោគិន និង​អាច​បង្កើន​ចំណូលដល់ពលរដ្ឋ​នៅតាម​ដងទន្លេ​ ហើយនៅពេល​ពលរដ្ឋ​មានប្រាក់​ចំណូល​​នឹងធ្វើឱ្យសេដ្ឋកិច្ចជាតិទាំង​មូល​មានភាពកាន់តែប្រសើរឡើងដែរ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី “មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣​ រកឃើញក្រុមនិស្សិតជ័យលាភីនវានុវត្តន៍ផលិតផលអាហារ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/05/2026

កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ “មគ្គទេសក៍ សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣ បានបិទបញ្ចប់ដោយជោគជ័យនៅសាកលវិទ្យាល័យជាតិបាត់ដំបង

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ឆ្នាំ២០៥០ ប្រាក់ចំណូល​ប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម​ រំពឹង​កើនឡើងរហូតដល់​ ១៤ ០០០ដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការ​បង្កើន​ចំនួនប្រជាជន​ឱ្យបានដល់ ​២០លាន ទៅ ២០,២លាននាក់ និង​ប្រាក់ចំណូល​ជាតិសម្រាប់​មនុស្ស​ម្នាក់រំពឹងថា​នឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក

ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/04/2026

ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា

ក្រសួងបរិស្ថាន គាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ចិន និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានគាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ប្រទេសចិន និងលើកទឹកចិត្តឱ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា

តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកគំរាមឡោមព័ទ្ធបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់អាចឈានដល់រយៈពេលជាច្រើនខែ

វិស័យឧស្សហកម្មវាយនភណ្ឌនៅកម្ពុជា រក្សាបានភាពធន់ ខណៈការបញ្ជាទិញបន្តមានកំណើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេររបស់កម្ពុជា រក្សាបាននូវភាពធន់ ស្របពេលដែលរោងចក្រមានចំនួនកាន់តែច្រើន និងការបញ្ជាទិញទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាន់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យទេសចរណ៍របស់កម្ពុជា កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិមជ្ឈឹមបូព៌ា ដោយមានការរំខានដល់ផ្លូវអាកាស និងថ្លៃដើមកើនឡើង ដែលបង្ខំឱ្យប្រតិបត្តិករទេសចរ ត្រូវគិតគូពីយុទ្ធសាស្ត្រឡើងវិញ

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *