IMF ព្រមានថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​កំពុងប៉ះពាល់​ដល់ចក្ខុវិស័យសេដ្ឋកិច្ច​សកលលោកនាពេលអនាគត

បរទេស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​កំពុងប៉ះពាល់​ដល់ចក្ខុវិស័យជាច្រើន​លើ​សេដ្ឋកិច្ច​សកលលោកនាពេលអនាគត ដោយសារការកើនឡើងនៃតម្លៃប្រេង និងកំណើនសេដ្ឋកិច្ចយឺត។ នេះបើយោងតាមការរាយការណ៍ពី Anadolu Ajansi។

កាលពីថ្ងៃចន្ទ IMF ព្រមានថា សង្រ្គាមមជ្ឈិមបូព៌ាមិនត្រឹមតែបង្កការរំខានផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ប្រទេសដែលងាយរងគ្រោះតែប៉ុណ្ណោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចជាច្រើនដែលទើបមានបង្ហាញសញ្ញានៃការងើបឡើងវិញពីវិបត្តិមុនៗ។

ក្រុមមន្ត្រី IMF បានសរសេរការវិភាគមួយទាក់ទងនឹងផលប៉ះពាល់នៃសង្រ្គាមលើតម្លៃថាមពល ខ្សែសង្វាក់ផ្គត់ផ្គង់ អតិផរណា និងលក្ខខណ្ឌហិរញ្ញវត្ថុ ដោយបានកត់សម្គាល់ថា សង្គ្រាមនឹងបណ្តាលឱ្យពិភពលោកប្រឈមមុខនឹងភាពតក់ស្លុតមួយទៀត។

IMF លើកឡើងថា អ្នកនាំចូលថាមពលកំពុងរងគ្រោះច្រើនជាងអ្នកនាំចេញ ប្រទេសក្រីក្ររងគ្រោះជាងប្រទេសអ្នកមាន និងប្រទេសដែលមានទុនបំរុងតិចរងគ្រោះជាងប្រទេសមានទុនបម្រុងច្រើន។ មិនត្រឹមតែប៉ុណ្ណោះ សង្រ្គាមកំពុងបង្កការរំខានយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចរបស់ប្រទេសដែលរងផលប៉ះពាល់ដោយផ្ទាល់រួមមាន ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មដែលនឹងប្រើរយៈពេលយូរក្នុងការស្រោចស្រង់វិញ។ ទោះបីជាសេដ្ឋកិច្ចរបស់ពួកគេនៅតែមានភាពធន់ក៏ដោយ ប៉ុន្តែកំណើនរយៈពេលខ្លីនឹងរងផលប៉ះពាល់រួមមាន តម្លៃថាមពល ខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារហិរញ្ញវត្ថុ។

ទន្ទឹមនឹងនេះ អ្នកនាំចូលថាមពលធំៗនៅអាស៊ី និងអឺរ៉ុបកំពុងប្រឈមនឹងការចំណាយខ្ពស់សម្រាប់ប្រេងឥន្ធនៈ និងតម្លៃបញ្ចូលនានាសម្រាប់ការចែកចាយបន្ត។ ជាទូទៅ ប្រេងពិភពលោកប្រហែល ២៥% ទៅ ៣០% និង ឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ២០% ត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ការបិទច្រកសមុទ្រដ៏សំខាន់មួយនេះកំពុងប៉ះពាល់សេដ្ឋកិច្ចនៅក្នុងទ្វីបអាហ្រ្វិក និងអាស៊ីដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីតំបន់មជ្ឈិមបូព៌ា ដោយពួកគេកំពុងជួបការលំបាកកាន់តែខ្លាំងឡើងក្នុងការធានាការផ្គត់ផ្គង់សម្រាប់បំពេញតម្រូវការ។

លើសពីនេះ នៅផ្នែកខ្លះនៃមជ្ឈិមបូព៌ា អាហ្រ្វិក អាស៊ីប៉ាស៊ីហ្វិក និងអាម៉េរិកឡាទីនក៏កំពុងប្រឈមមុខនឹងសម្ពាធបន្ថែមដូចជា តម្លៃអាហារ និងតម្លៃជីកាន់តែថ្លៃ រួមជាមួយនឹងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ ប្រទេសដែលមានប្រាក់ចំណូលទាបគឺងាយរងគ្រោះ ជាពិសេសអសន្តិសុខស្បៀង និងត្រូវការជំនួយគាំទ្រពីខាងក្រៅកាន់តែច្រើនជាងមុន។

IMF ព្រមានថា ផលប៉ះពាល់ទាំងអស់នេះនាំឱ្យតម្លៃទំនិញកាន់តែខ្ពស់ និងកំណើនសេដ្ឋកិច្ចយឺត ហើយសេដ្ឋកិច្ចពិភពលោកអាចរងផលប៉ះពាល់ក្នុងវិធីផ្សេងៗគ្នា អាស្រ័យលើរយៈពេលដែលជម្លោះអូសបន្លាយយូរប៉ុណ្ណា និងរីករាលដាលដល់កម្រិតណា? ឥឡូវនេះ IMF កំពុងតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍន៍ និងផ្តល់ការវាយតម្លៃពេញលេញសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ហើយរបាយការណ៍ហិរញ្ញវត្ថុសកលនឹងចេញផ្សាយនៅថ្ងៃទី ១៤ ខែមេសាខាងមុខនេះ។

IMF ក៏ព្រមានដែរថា ប្រសិនបើតម្លៃថាមពល និងអាហារនៅតែបន្តឡើងថ្លៃ នោះនឹងជំរុញឱ្យមានអតិផរណានៅទូទាំងពិភពលោក ដោយសារតាមបទពិសោធន៍ពីប្រវត្តិសាស្ត្រ ការឡើងថ្លៃនៃតម្លៃប្រេងតែងជំរុញឱ្យអតិផរណាកើនឡើងខ្ពស់ និងកំណើនសេដ្ឋកិច្ចយឺតជាងមុន។ លើសពីនេះ ជម្លោះមិនត្រឹមតែជំរុញឱ្យអត្រាអតិផរណាកើនឡើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការព្យាករណ៍លើអតិផរណាចុះខ្សោយជាងមុនថែមទៀត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កប៉ាល់កុងតឺន័រ ចិន ផ្ដើមដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ដោយគ្មានភ័យព្រួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

កប៉ាល់កុងតឺន័រខ្នាតយក្សដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនយក្សចិន Cosco ចំនួន ២ គ្រឿងកាលពីថ្ងៃអាទិត្យ បានចាប់ផ្ដើមបើកឆ្លងកាត់ច្រកសមុទ្រ Hormuz សាឡើងវិញ បន្ទាប់ពីបញ្ឈប់ការធ្វើនាវាចរណ៍មួយរយៈធំ ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

សំបុត្រយន្តហោះនៅ​កម្ពុជា នឹងឡើងថ្លៃជាមធ្យម ២៤ ដុល្លារ ដោយសារវិបត្តិប្រេងសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

យោងហោចណាស់​ក្រុមហ៊ុន​អាកាសចរណ៍ចំនួន​ ១៨ ក្នុងចំណោម​ក្រុមហ៊ុន​សរុបចំនួន ៣៦ ដែលកំពុង​ប្រតិបត្តិការហោះហើរចេញ-ចូលកម្ពុជា បានសម្រេចដំឡើងតម្លៃសំបុត្រយន្តហោះ។

ពន្ធដារ​បង្ហាញពីនីតិវិធីនៃការដាក់​លិខិត​ប្រកាស​ពន្ធលើ​ចំណេញមូលធន​តាមប្រព័ន្ធអនឡាញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 31/03/2026

ក្នុងពេលដែល​ពន្ធលើ​ចំណេញធន នឹង​ត្រូវ​ចាប់ផ្ដើមអនុវត្ត​ក្នុងឆ្នាំ ២០២៦ នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បានបង្ហាញពី​នីតិវិធី​នៃការដាក់​លិខិត​ប្រកាសពន្ធតាមអនឡាញ សម្រាប់អ្នកជាប់ពន្ធ​ ដើម្បីសម្រួលដល់ការ​ងារប្រកាសពន្ធ ឱ្យ​កាន់តែលឿនរហ័ស ក៏ដូចជាបង្ហាញពី​គណនេយ្យភាព​ និង​តម្លាភាព។

IMF ព្រមានថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​កំពុងប៉ះពាល់​ដល់ចក្ខុវិស័យសេដ្ឋកិច្ច​សកលលោកនាពេលអនាគត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​កំពុងប៉ះពាល់​ដល់ចក្ខុវិស័យជាច្រើន​លើ​សេដ្ឋកិច្ច​សកលលោកនាពេលអនាគត ដោយសារការកើនឡើងនៃតម្លៃប្រេង និងកំណើនសេដ្ឋកិច្ចយឺត

ផ្សារទំនើបឡាក់គី បានចាប់ផ្ដើមប្រើប្រាស់រថយន្តដឹកជញ្ជូនអគ្គិសនីជាមួយ វិរៈ ប៊ុនថាំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/03/2026

ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ដែលជាក្រុមហ៊ុនប្រតិបត្តិករនៃផ្សារទំនើបឡាក់គី បានសហការជាមួយនឹងដៃគូដឹកជញ្ជូនរបស់ខ្លួនគឺ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដើម្បីប្រើប្រាស់រថយន្តដឹកជញ្ជូនអគ្គិសនីសម្រាប់ការដឹកជញ្ជូនទំនិញ នៅទូទាំងរាជធានីភ្នំពេញ និងតាមទិសដៅបណ្តាខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្ពុជាជំរុញឱ្យវិនិយោគិនកូរ៉េពិចារណាវិនិយោគលើការកែច្នៃកសិផល និងកសិ-ឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) នៃសាធារណរដ្ឋកូរ៉េ ពិនិត្យលទ្ធភាពជំរុញ និងផ្សព្វផ្សាយទៅកាន់បណ្តាសហគ្រាស ដែលមានសក្តានុពលឱ្យមកវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

តម្លៃរថយន្តអគ្គិសនីនឹងអាចធ្លាក់ចុះ ក្រោយរដ្ឋាភិបាលប្រកាសបញ្ចុះអត្រាពន្ឋនាំចូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

អ្នកជំនាញសេដ្ឋកិច្ចអះអាងថា​ តម្លៃរថយន្តអគ្គិសនីនឹងធ្លាក់ចុះមួយកម្រិត ក្រោយពីរដ្ឋាភិបាលរដ្ឋាភិបាលប្រកាសបញ្ចុះពន្ឋនាំចូល ពី ៣៥ ភាគរយ មកដល់ ០ ភាគរយ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦។

កាន់តែងាយស្រួលក្នុងការទិញទំនិញ តាមរយៈផ្សារអេឡិចត្រូនិកលើ APP VTENH  របស់កូនខ្មែរដំបូងគេបង្អស់នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/03/2026

នាពេលថ្មីៗកន្លងទៅនេះ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ ក្រុមហ៊ុនVTENH ក្រោមវត្តមាន អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ និងលោកជំទាវ បានដាក់ សម្ពោធជាផ្លូវការហើយនូវមុខងារថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្ពុជាអាចទិញទំនិញពី Taobao លើ VTENH APP

និន្នាការ​នៃកា​រប្រើ​ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ​នៅកម្ពុជា​ មានការកើនឡើង​ខ្ពស់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/03/2026

ប្រជាពលរដ្ឋ​ ​ម្ចាស់សហគ្រាស ម្ចាស់កសិដ្ឋាន​ បានចាប់ផ្ដើម​ងាកមកប្រើប្រាស់​ថាមពល​អគ្គិសនី​ដើរ​ដោយពន្លឺព្រះអាទិត្យ កាន់តែច្រើន​ឡើង ​ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការ​ប្រើប្រាស់ថាមពល​ពីពន្លឺព្រះអាទិត្យនេះ បានសន្សំសំចៃ​ថាមពល​អគ្គិសនីដែលតពី​បណ្ដាញជាតិ​បានមួយកម្រិត​ ជាពិសេស​ចំណេញដល់អ្នកប្រើប្រាស់ផ្ទាល់តែម្ដង។

ការអូសបន្លាយនៃជម្លោះមជ្ឈិមបូព៌ាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/03/2026

របាយការណ៍ស្រាវជ្រាវថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា ការអូសបន្លាយនៃជម្លោះមជ្ឈិមបូព៌ាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចអាស៊ី និងប៉ាស៊ីហ្វិក ក្នុងនោះរួមមានកម្ពុជាផងដែរ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *