ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជធានីចតុមុខមង្គលត្រូវមានដង្ហើមសេដ្ឋកិច្ច និងជាកន្លែងលំហែកម្សាន្តស្រស់បំព្រង

ភ្នំពេញ ៖ ប្រែក្លាយភ្នំពេញទៅជារាជធានីចតុមុខមង្គល ដែលមានភាពស្រស់បំព្រងជាងមុន មានដង្ហើមសេដ្ឋកិច្ចចេញ-ចូល និងជាទីដែលប្រជាជនអាចទៅលំហែកម្សាន្តបាន គឺជាជំហានថ្មីមួយទៀតដែលត្រូវធ្វើ។ នេះជាការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យ និងសម្រេចលើការស្នើសុំលិខិតអនុញ្ញាតសាងសង់ ៣ករណី នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះ ក្រសួងបានពិនិត្យលើការស្នើសុំលិខិតអនុញ្ញាតសាងសង់សម្រាប់គម្រោងសាងសង់អគារការិយាល័យ ស្ថិតនៅភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ករណីសំណើសុំលិខិតប្រើប្រាស់សំណង់រោងចក្រស្បែកជើងស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងករណីស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន ១៧គម្រោង ដែលហួសបរិបថនៃការផ្ដល់សេវារយៈពេល ៤៥ ថ្ងៃនៃថ្ងៃធ្វើការ។ ការត្រួតពិនិត្យលើសំណើសុំលិខិតអនុញ្ញាតសាងសង់ក្នុងករណីខាងលើនេះ គឺផ្អែកលើបច្ចេកទេស និង បទបញ្ញត្តិគតិយុត្តិ គុណតម្លៃនៃស្ថាបត្យកម្មក្រុង គុណតម្លៃសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់កម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យមានការគិតគូរជាគោលការណ៍ និងតម្រង់ទិសក្នុងការអនុម័តគម្រោងសាងសង់ខាងលើ ដើម្បីរៀបចំក្រុង ដោយមិនគ្រាន់តែគូសប្លង់ឱ្យស្អាតប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរពីដង្ហើមសេដ្ឋកិច្ចផងដែរ។ ឯកឧត្តមបញ្ជាក់ថា ចំពោះករណីសំណើទាំងនេះ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ត្រូវគិតគូរសម្រេចចិត្តឱ្យបានច្បាស់លាស់ ទាំងបច្ចេកទេស និងបទបញ្ញត្តិឱ្យបានត្រឹមត្រូវ ជាពិសេសចំពោះគម្រោងសាងសង់អគារការិយាល័យស្ថិតនៅក្បាលដីលេខ៤១ ភូមិ៤ សង្កាត់ចតុមុខ ព្រោះអគារនេះស្ថិតនៅតាមបណ្ដោយផ្លូវដែលប្រមុខថ្នាក់ដឹកនាំតែងតែឆ្លងកាត់ និងនៅក្នុងបណ្ដុំទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ដូចជាវិមានឯករាជ្យជាដើម។

ពាក់ព័ន្ធការងាររៀបចំក្រុង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យមានការយកចិត្តទុកដាក់ទៅលើសេវាសាធារណៈចាំបាច់នានា ដូចជាការថែទាំ និងស្ដារប្រឡាយកុំឱ្យមានការលិចលង់នៅពេលមានភ្លៀងធ្លាក់, ទម្លុះទម្លាយផ្លូវឱ្យបានច្រើនដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍, និងដោះស្រាយបញ្ហាសំណង់មិនរៀបរយ ដែលអាចបញ្ជៀសការកកស្ទះ និងលើកស្ទួយសេចក្តីថ្លៃថ្នូររបស់ប្រជាជននៅរាជធានីភ្នំពេញ៕ អត្ថបទ៖ ហេង វណ្ណា, រូបភាព៖ គ្រី សម្បត្តិ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *