វៀតណាម និងទីម័រខាងកើត បើកទំព័រថ្មីនៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ

បរទេស ៖ នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក​ Kay Rala Xanana Gusmao បានជួបពិភាក្សាជាមួយ​លោក តូ ឡឺម ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ ក្នុងឱកាសដែលលោកទៅបំពេញទស្សនកិច្ចនៅវៀតណាម រយៈពេល ៤ ថ្ងៃ គិតចាប់តាំងពីថ្ងៃទី ៧ ដល់ ថ្ងៃទី ១០​ ខែមិថុនា ដើម្បីចូលរួមវេទិកាអនាគតអាស៊ាន។

យោងតាមសេចក្ដីរាយការណ៍ពី Vietnam Net បានឱ្យដឹងថា​ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក​ Kay Rala Xanana Gusmao ខាងលើនេះ គឺជាឱកាសដ៏មានអត្ថន័យយ៉ាងពិសេសសម្រាប់ទីម័រខាងកើត ក្នុងការចូលរួមកម្មវិធីរបស់អាស៊ានជាលើកដំបូងក្នុងនាមជាសមាជិកពេញសិទ្ធិ។

ជាកិច្ចស្វាគមន៍ចំពោះមេដឹកនាំទីម័រខាងកើតកាលពីថ្ងៃពុធ សប្ដាហ៍នេះ លោក តូ ឡឹម បានលើកឡើងថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់យ៉ាងខ្លាំង និងជាការបើកទំព័រថ្មីនៃកិច្ចអភិវឌ្ឍន៍សំខាន់ៗក្នុងទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងវៀតណាម និងទីម័រខាងកើត។

លោក តូ ឡឹម ក៏បានអបអរសាទរទីម័រខាងកើតចំពោះសមិទ្ធផលនាពេលថ្មីៗនេះ ជាពិសេសការចូលជាសមាជិកអាស៊ានជាផ្លូវការ។ វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើតក្នុងការធ្វើសមាហរណកម្មយ៉ាងពេញលេញ ទាំងក្នុងតំបន់ និងអន្តរជាតិ។ មេដឹកនាំទាំងពីរឯកភាពរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត។ ពួកគេក៏បានសន្យាថានឹងរួមចំណែកដល់ការរួបរួមរបស់អាស៊ាន ពង្រឹងតួនាទីកណ្តាលរបស់ប្លុក, គាំទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ, និងការអភិវឌ្ឍន៍នៅទូទាំងអាស៊ីអាគ្នេយ៍។

ទន្ទឹមនឹងនេះ លោក តូ ឡឹម បានស្នើឲ្យប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនងនយោបាយរវាងបក្សកុម្មុយនិស្តវៀតណាម និងសមាជជាតិសម្រាប់ការកសាងឡើងវិញរបស់ទីម័រខាងកើត (CNRT) ។ ទាំងវៀតណាម និង ទីម័រខាងកើត គួរតែពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោះស្រាយបញ្ហាប្រឈមសន្តិសុខ ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យដែលមានសក្តានុពលខ្លាំរួមមាន ប្រេង និងឧស្ម័ន រ៉ែ កសិកម្ម ទូរគមនាគមន៍ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍ធនធានមនុស្ស។ លើសពីនេះ ភាគីទាំងពីរក៏មានបំណងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដោយផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី Xanana Gusmao បានស្វាគមន៍ចំពោះទិសដៅយុទ្ធសាស្ត្រដែលបានគូសបញ្ជាក់ដោយ លោក តូ ឡឹម សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគី។ នាយករដ្ឋមន្ត្រីទីម័រខាងកើត បានសម្តែងនូវក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងរៀបចំកិច្ចប្រជុំលើកដំបូងសម្រាប់គណៈកម្មការចម្រុះលើកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីផែនការជាក់លាក់ និងវិស័យអាទិភាព ក៏ដូចជាមធ្យោបាយដែលវៀតណាមអាចជួយដល់ទីម័រខាងកើតក្នុងការពង្រឹងសេដ្ឋកិច្ច ពឹងផ្អែកលើខ្លួនឯង អភិវឌ្ឍវិស័យឯកជន កែលម្អស្ថាប័ន និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *