វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ត្រូវគេមើលឃើញថា​ បានជំរុញ និងក្រើន​រំលឹកជាបន្តបន្ទាប់ក្នុងរយៈ​ពេល​ចុង​ក្រោយ​នេះ​​ដែល​ធ្វើ​ឲ្យ​ចលនា​ប្រឆាំងនឹង​ទំនិញ​​ខុសច្បាប់​ពី​ប្រទេសថៃស្ថិត​ក្នុងរបៀបវីរៈស្រុះគ្នាមួយ​របស់​អាជ្ញាធរ​តាម​បណ្តារាជធានី ខេត្ត។

ផលិតផលថៃ​ជាង ២០០​តោន​ត្រូវបានរកឃើញ​ក្នុងខណ្ឌមួយ​ចំនួនក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ​សម្តេចប្រមុខរដ្ឋស្តីទី ក៏បាន​ស្នើ​ឲ្យ​បណ្តាខេត្តជាប់ព្រំដែនត្រួតពិនិត្យ​ឲ្យ​បានម៉ឺងម៉ាត់​ការលួចនាំចូល​ទំនិញ​ពី​ប្រទេស​ដែល​ត្រូវ​បានមើលឃើញថា​បង្កសង្គ្រាម​ឈ្លានពាន​មក​លើ​ប្រទេស​កម្ពុជានេះ។ ជាមួយ​គ្នានេះ​សម្តេចក៏បានព្រមាន​ឲ្យ​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​មន្ត្រី​ និងអ្នកនាំចូល​ទំនិញ​ខុសច្បាប់​ពីប្រទេសថៃ​ផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា ការប្រឆាំងទំនិញខុសច្បាប់ពីប្រទេសថៃ គឺជារឿងត្រឹមត្រូវសម្រាប់ការពារផលប្រយោជន៍ជាតិ។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា ទំនិញខុសច្បាប់ ជាពិសេសសាច់បង្កកខុសច្បាប់ពីប្រទេសថៃ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈប៉ុណ្ណោះទេ វាថែមទាំងទម្លាក់តម្លៃទីផ្សារសាច់ក្នុងស្រុក​ផងដែរ។

លោកបណ្ឌិត ​ហុង វណ្ណៈ ​អ្នកជំនាញ​សេដ្ឋកិច្ច យល់ឃើញថា វិធានការរបស់​រដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច​ គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ កសិករ និងជាការឆ្លើយតបទៅនឹងទង្វើឈ្លានពានរបស់​ប្រទេសថៃ និងព្រមទាំងជាការព្រមានដល់មន្ត្រីខិលខូចផងដែរ។

ស្របពេលដែល​អាជ្ញាធរ​ជំរុញ​ការបង្ក្រាប​ទំនិញ​ខុសច្បាប់ពីប្រទេសថៃ ប្រជាពលរដ្ឋ​បាន​ចាប់​ផ្តើម​ពហិការទំនិញ​ថៃ​ជាច្រើន​ចាប់តាំងពី​ប្រទេសនេះ​បាន​ប្រើប្រាស់កម្លាំងយោធា​ពង្វាតយកទឹកដី​កម្ពុជា​តាមតំបន់ព្រំដែន​ជាច្រើន​កន្លែងក្នុង​អំឡុងឆ្នាំ ២០២៥។ ពលរដ្ឋ និងកងទ័ពកម្ពុជាជាច្រើនបាន​ស្លាប់បាត់បង់ជីវិត។ ពលរដ្ឋរាប់ម៉ឺននាក់ទៀត បាន​បាត់បង់ទីជម្រកដោយ​សង្គ្រាម​វាតយកទឹកដីនេះ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា យុទ្ធនាការបង្ក្រាប​ទំនិញ​ខុសច្បាប់​ពី​ប្រទេសថៃ ​មិនមែនជាដាក់សម្ពាធនយោបាយ ឬគាបសង្កត់ពាណិជ្ជកម្មជាមួយថៃនោះទេ តែផ្ទុយទៅវិញវាបានក្លាយជាសង្គ្រាមពាណិជ្ជកម្មដែល​ប្រទេសថៃបានធ្វើមកលើកម្ពុជាមុន បន្ទាប់ពីថៃបានបិទច្រកទ្វារព្រំដែនអន្តរជាតិជាមួយកម្ពុជាជាឯកតោភាគី។

អ្នកឧកញ៉ា លឹម ហេង ៖ ប្រសិនជាស្មារតីពហិកាយើងបានជោគជ័យ គឺមិនខុសពីយើងឈ្នះសង្គ្រាមពាណិជ្ជកម្មជាមួយថៃ  ពិតមែនថាសេដ្ឋកិច្ចថៃធំជាងយើង ការធ្វើពហិកាទំនិញថៃ នឹងធ្វើឱ្យថៃប៉ះពាល់សេដ្ឋកិច្ចមួយចំនួនផងដែរ។  

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ស្រប​ជាមួយ​ការយល់ឃើញ​របស់អ្នកឧកញ៉ា លឹម ហេង នេះដែរ។

ប្រទេសមីយ៉ាន់ម៉ា បានធ្វើការរឹតត្បឹតចំពោះការនាំចូលទំនិញពីប្រទេសថៃ ក្រោយពីបិទព្រំដែនជាមួយថៃ ខណៈ​ប្រទេសម៉ាឡេស៊ី កាលពីដើមខែមិថុនានេះបានផ្អាកនាំចូលគ្រឿងសមុទ្រ បង្កង និងបង្គា ពីប្រទេសថៃផងដែរ។

លោកបណ្ឌិត ញិល រដ្ឋា វាយតម្លៃថា វិធានការរបស់កម្ពុជាប្រឆាំងទំនិញពីប្រទេសថៃ អាចនឹងធ្វើឱ្យតម្លៃសាច់ស្រស់ក្នុងស្រុកហក់ឡើងបន្តិចបន្តួច ប៉ុន្តែទោះបីយ៉ាងណាការឡើងថ្លៃនេះនឹងលើកទឹកចិត្តឱ្យកសិករខ្មែរបង្កើនការចិញ្ចឹមសត្វឡើងវិញ​។ នៅពេលការផ្គត់ផ្គង់ក្នុងស្រុកមានស្ថិរភាព និងគ្រប់គ្រាន់ តម្លៃទីផ្សារនឹងវិលត្រឡប់មកជាមានលំនឹងវិញ។

អ្នកជំនាញចង់ឱ្យរាជរដ្ឋាភិបាលបង្កើតអនុក្រឹត្យច្បាប់មួយដើម្បីដាក់ទោសទណ្ឌធ្ងន់ធ្ងរចំពោះបុគ្គលដែលនាំចូលសាច់បង្កកខុសច្បាប់ និងអនុវត្តច្បាប់ចំពោះមន្ត្រី​ដែល​បណ្តែតបណ្តោយឱ្យមានទំនិញថៃ​ខុសច្បាប់។ លើសពីនេះពួកគេ ស្នើឲ្យមានឆន្ទៈ​ស្នេហាជាតិគាំទ្រលើទំនិញ​ និងផលិតផលក្នុងស្រុកឲ្យកាន់តែផុលផុសខ្លាំងក្លាបន្ថែមទៀត​៕​

អត្ថបទ៖ សៅ សុខអេង


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

Leave a Reply

Your email address will not be published.Required fields are marked *