ភ្នំពេញ៖ គិតត្រឹមសប្ដាហ៍ទី3នៃចុងត្រីមាសទី1ដើមឆ្នាំ2021 បើទោះជាកំពុងស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងវិបត្តិនៃជំងឺឆ្លងកូវីដក្នុងសហគមន៍ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តទទួលបានលំហូរទុនវិនិយោគថ្មីដែលមានតម្លៃសរុបជិត70លានដុល្លារ លើការស្នើសុំវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម កាត់ដេរ វិស័យថាមពល និងផ្នែកវារីវប្បកម្មដែលរាជរដ្ឋាភិបាលកំពុងលើកទឹកចិត្ត។
គម្រោងវិនិយោគថ្មីដែលទើបទទួលបានការស្នើសុំពីវិស័យឯកជនរួមមានចំនួន7 ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដោយមានទីតាំស្ថិតនៅតាមបណ្តាខេត្តក្រុង និងតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗគ្នា។
តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនទាំងនេះរួមមានដូចជា៖
ទី1- ក្រុមហ៊ុន INNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់វេជ្ជសាស្ត្រ និងផលិតសម្ភារ:បរិក្ខារវិជ្ជសាស្ត្រ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ 10លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 1,200 កន្លែង។
ទី២-ក្រុមហ៊ុន XIN WEI JIE CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 2.9លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 659កន្លែង។
ទី3- ក្រុមហ៊ុន YUAN SHUO (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារៈអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ មានទីតាំងស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ 2.2លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 232 កន្លែង។
ទី4- ក្រុមហ៊ុន HUIQUANFENG TECHNOLOGY (CAM BODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំទោចក្រយាន និងគ្រឿងបំណែកទោចក្រយានគ្រប់ប្រភេទមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ 7លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 180 កន្លែង។
ទី5- ក្រុមហ៊ុន FIRST AQUATIC INDUSTRIAL CO., LTD. គម្រោងបង្កើតវារីវប្បកម្ម មានទីតាំងវិនិយោគស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 25.2 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 155 កន្លែង។
ទី6- ក្រុមហ៊ុន GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព 20MW មានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ17.6 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន150កន្លែង។
ទី7- ក្រុមហ៊ុន SCHNEITIC CHINT CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារៈអគ្គិសនី មានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមទុនវិនិយោគប្រមាណ 2.5 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 62កន្លែង ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 15/07/2026
កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

ស្ថាបនិក DeepSeek កើនទ្រព្យដល់ ៣៦ ពាន់លានដុល្លារ ក្លាយជាសេដ្ឋីមានជាងគេក្នុងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/07/2026
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុន AI ដ៏ល្បីរបស់ចិន DeepSeek បានកើនឡើងដល់ទៅជាងទ្វេដង បន្ទាប់ពីការកៀរគរទុនវិនិយោគបន្ថែម ដែលវាបានធ្វើឱ្យសហគ្រិនជនជាតិចិនរូបនេះបានក្លាយជាបុគ្គល មានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតលើលោក




វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content