ជាមួយនឹងវិធានការនៃការបិទខ្ទប់រាជធានីភ្នំពេញនៅពេលបច្ចុប្បន្នដើម្បីទប់ស្កាត់ការរីករាលនៃជំងឺដ៏សាហាវកូវីដ-19 ដែលកំពុងបន្តការឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃនោះ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌនីមួយៗ បានសម្រេចបិទផ្អាកដំណើរការផ្សារបណ្តោះអាសន្នសរុបជិត20ទីតាំង ហើយនឹងអាចបន្តបិទផ្សារផ្សេងៗមួយចំនួនទៀតប្រសិនបើរកឃើញមានអ្នកឆ្លងថ្មីនៅក្នុងតំបន់ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់ AMS ថាការបិទទីរួមផ្សារនៅក្នុងរាជធានីភ្នំពេញនេះក៏ព្រោះតែមានការឆ្លងរាលដាលពីអាជីវករ សន្ដិសុខ និងអតិថិជនជាបន្តបន្ទាប់ ដូច្នេះជាការទប់ស្កាត់បន្ទាន់កុំឱ្យមានការចម្លងដល់ប្រជាពលរដ្ឋដទៃទៀតគឺមានតែជម្រើសបិទ ឬផ្អាកដំណើរការជាបណ្តោះអាសន្នសិន។
លោកបានមានប្រសាសន៍ថា៖
“ជាប្រចាំថ្ងៃទោះជាមនុស្សនៅផ្ទះមិនធ្វើអីក៏ត្រូវការហូប បើត្រូវការហូប គឺត្រូវទៅទីផ្សារ។ អ៊ីចឹងទីផ្សារណាដែលត្រូវបានបិទ កន្លែងហ្នឹងពិតជាមានឆ្លងច្រើន ហើយយើងត្រូវតែបង្ខំចិត្តបិទ ព្រោះជីវិតវាសំខាន់ខ្លាំងជាងរឿងហូបចុកនឹងទៅទៀត ពិសេសជាកន្លែងដែលប្រមូលផ្តុំគ្នាងាយមានហានិភ័យខ្ពស់បំផុត”
ជាមួយនឹងការបញ្ជាក់ខាងលើនេះ លោក ម៉េត មាសភក្ដី ក៏បានបង្ហាញពីទិន្នន័យចំនួនផ្សារសំខាន់ៗដែលត្រូវបានបិទបណ្តោះអាសន្នដូចមាននៅខាងក្រោម ៖
-ផ្សារអូរឫស្សី ជាមជ្ឍមណ្ឌលលក់ទំនិញដ៏ធំនៅក្រុងភ្នំពេញ។ មានពាក់ព័ន្ធអាជីវករ សន្តិសុខផ្សារ សរុបជាង 413នាក់ ឆ្លងកូវីដ-19 ក្នុងចំណោមអាជីករផ្សារជាង 7000 នាក់។
-ផ្សារចាស់ មានទីតាំងស្ថិតនៅតំបន់ប្រជុំជនទេសចរណ៍ក្បែរព្រះបរមរាជវាំង គិតចាប់ពីថ្ងៃទី4ខែមេសា ដល់15 ខែមេសា ឆ្នាំ2021 មានអាជីវករ 28នាក់ ឆ្លងកូវីដ-19 ខណៈការធ្វើតេស្តរកអ្នកពាក់ព័ន្ធជាច្រើនទៀតនៅតែបន្ត។
-ផ្សារដើមគ ជាផ្សារបោះដុំបន្លែដ៏ធំនៅក្រុងភ្នំពេញ ក្រោយការប្រកាសក្រោយការធ្វើតេស្តមានអាជីវករ និងសន្តិសុខ213 នាក់(គិតត្រឹមថ្ងៃ19-04-21)ឆ្លងកូវីដ អាជ្ញាធរបានប្រកាសផ្អាកបិទផ្សារ ជាបណ្តោះអាសន្ន។
-ផ្សារនាគមាស ជាផ្សារបោះដុំបន្លែដ៏ធំនៅជាប់ផ្សារដើមគរក្រុងភ្នំពេញ អ្វីគួរឱ្យព្រួយបារម្ភ ផ្សារដែលបោះដុំបន្លែនេះ ក៏មានមនុស្សមក តាមខេត្តក្រុងចេញចូល ហើយក្រោយផ្ទុះមានអ្នកឆ្លងទ្រង់ទ្រាយធំ គួរឱ្យបារម្ភអាចមានអ្នកប៉ះពាល់ច្រើននាក់។ ខណៈការធ្វើតេស្តមានអាជីវករ 90 នាក់ ឆ្លងកូវីដ-19។
-ផ្សារបឹងត្របែកផ្លាហ្សា ក្រោយការធ្វើតេស្តមានអាជីវករ 4 នាក់មានវិជ្ជមានកូវីដ-19
-ផ្សារកណ្តាល ក្រោយការធ្វើតេស្តមានអាជីវករ 48 នាក់ក្នុងចំណោមអ្នកធ្វើតេស្តចំនួន 423នាក់។
ក្រៅពីនេះ នៅមានផ្សារធំទួលសង្កែ (ផ្សារសាំហាន់) នៅសង្កាត់ទួលសង្កែ1ខណ្ឌឫស្សីកែវ,
ផ្សារត្រពាំងថ្លឹង ទី2- ផ្សារឯករាជ្យ1 ទី3- ផ្សារទួលពង្រ ទី4- ផ្សារ សេន ជូរី ផ្លាហ្សា និងទី5-ផ្សារពោធិចិនតុង
ផ្សារពិភពថ្មី ឈូកមាស នៅខណ្ឌសែនសុខ ផ្សារអូឡាំពិក ផ្សារបឹងទំពន់ ផ្សារប៉េសេ ផ្សាររីករាយ និងផ្សារតូចៗមួយចំនួនទៀត។
រដ្ឋបាលខណ្ឌដែលជាប់ពាក់ព័ន្ធផ្សារដែលបានបិទខាងលើបានអំពាវនាវឱ្យអាជីវករ បុគ្គលិក សន្តិសុខ កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារទាំងនេះ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថា ឆ្លង មេរោគកូវីដ-19 សូមទៅយកសំណាកតេស្តរកមេរោគកូវីដ-19ជាបន្ទាន់៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 03/06/2026
ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ស្នើរដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ

ចិន- រុស្សី កាន់តែមានទំនាក់ទំនងស៊ីជម្រៅ ទល់នឹងសម្ពាធរបស់លោកខាងលិច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/06/2026
ដោយមិនញញើតនឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងពីសំណាក់បស្ចិមប្រទេស រុស្ស៊ី និងចិន បានការពារសម្ព័ន្ធភាពសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ដោយបានបង្វែរការទូទាត់ពាណិជ្ជកម្មទ្វេភាគីស្ទើរតែ ១០០ភាគរយ

រដ្ឋាភិបាល បានប្រែក្លាយតំបន់លិចទឹកក្នុងរាជធានីភ្នំពេញ ទៅជាទីក្រុងដ៏ទំនើប និងគួរឱ្យទាក់ទាញ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 03/06/2026
ភ្នំពេញ គឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាលពីអតីតកាលសំបូរទៅដោយបឹងបួរ ប្រឡាយ ពោល គឺជាតំបន់លិចទឹក ប៉ុន្តែ បច្ចុប្បន្ន រាជរដ្ឋាភិបាល បានខិតខំអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីអាចប្រែក្លាយតំបន់ទាំងនោះទៅជាទីក្រុងរណបដ៏ទំនើប




វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content