ឡជីវឧស្ម័នគឺជាឡដែលផ្ដល់ថាមពលអគ្គីសនីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដើរដោយលាមកសត្វ។ វាអាចផ្ដល់ផលប្រយោជន៍ និងសម្រួលនូវការចំណាយ បានមួយផ្នែកទៅដល់ក្រុមគ្រួសារដែលរស់ នៅតាមបណ្ដាខេត្ត ឬតាមជនបទនានា។
កំពង់ចាម គឺជាខេត្តមួយក្នុងចំណោមខេត្តផ្សេងៗទៀតដែលមានប្រជាជន ជាពិសេសកសិករនិយមប្រើប្រាស់ឡជីវឧស្ម័នច្រើនជាងគេ ដោយគិតមកទល់ពេលនេះមានប្រមាណជាង 2,000គ្រួសារដែលកំពុងប្រើប្រាស់ឡជីវឧស្ម័ន។ នេះបើតាមការលើកឡើងរបស់លោក ស្រេង សុខខេង មន្ត្រីបច្ចេកទេសកម្មវិធីឡជីវឧស្ម័នខេត្តកំពង់ចាម។
លោក ស្រេង សុខខេង បានមានប្រសាសន៍ប្រាប់ AMS ថា ៖
“ឡជីវឧស្ម័នអាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាកសិករដែលប្រើប្រាស់ ដែលសូម្បីតែកាកសំណល់លាមកសត្វដែលចេញពីឡមកវិញហើយក៏អាចយកទៅប្រើប្រាស់ជាជីធម្មជាតិសម្រាប់ដំណាំបានទៀត។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺឡជីវឧស្ម័នអាចជួយដល់ផ្នែកធំៗចំនួន3គឺក្នុងពេលតែមួយរួមមាន សេដ្ឋកិច្ច បរិស្ថាន និងសង្គមៗ”
លោកបានរៀបរាប់លម្អិតឱ្យដឹងថា ចំពោះសេដ្ឋកិច្ច កសិករកាត់បន្ថយចំណាយក្នុងការទិញអុស ឬហ្គាស និងអាគុយ ឬតបណ្ដាញអគ្គិសនីនោះទេ ដែលទាំងអស់នេះបើគិតជាឆ្នាំគឺពួកគាត់យ៉ាងហោចណាសអាចចំណេញបានប្រាក់ជាង1លានរៀលមួយឆ្នាំ ឬ10ម៉ឺនរៀលក្នុង1ខែ។ ការសាងសង់ ឡជីវឧស្ម័នក៏បានចូលរួមនៅការថែរក្សាបរិស្ថានបានមួយចំណែកផងដែរក្នុងការជួយកាត់បន្ថយការកាប់ដើមឈើតូចៗយកមកធ្វើអុស ធ្យូង ជាពិសេសបានចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បានប្រមាណ700ពាន់តោនរួចមកហើយ។ ដោយឡែកសម្រាប់សង្គមគ្រួសារកសិករដោយ ផ្ទាល់ក៏អាចកាត់បន្ថយក្លិនលាមកសត្វ និងជួយបង្កើនសោភ័ណភាពទីធ្លាជុំវិញផ្ទះផងដែរ។ ចំណែកឯសង្គមសាធារណៈវិញ អាចជួយកាត់បន្ថយហានិភ័យដល់គ្រួសារកសិករណាដែលចេញទៅរកអុសឆ្ងាយៗ ជាពិសេសសុវត្ថភាពរបស់កុមារ និងស្ត្រីក្នុងពេលចេញទៅរកអុសក្នុងព្រៃ។
ក្រៅពីនេះ លោកបានបញ្ជាក់ទៀតថា ឡជីវឧស្ម័នត្រូវបានធ្វើឡើងមានពីរប្រភេទគឺ ឡឥដ្ឋ និងឡស្មាច់ ដោយប្រភេទនីមួយៗ មានការសាងសង់ទៅតាមទំហំ និងតម្លៃខុសៗគ្នា។ សម្រាប់ឡឥដ្ឋគឺមានទំហំ 3ម៉ែត្រគូប 4ម៉ែត្រគូប 6ម៉ែត្រគូប 8ម៉ែត្រគូប 10ម៉ែត្រគូប និង15ម៉ែត្រគូប ប៉ុន្តែជាទូទៅកសិករភាគច្រើនសង់ទំហំ 3ម៉ែត្រគូបដែលមានតម្លៃជាង400ដុល្លារ 4ម៉ែត្រគូបមានតម្លៃជាង500ដុល្លារ និង6ម៉ែត្រគូបមានតម្លៃជាង700ដុល្លារ។ ចំពោះឡស្មាច់គឺមានទំហំ និងតម្លៃដូចជា 4ម៉ែត្រគូបតម្លៃ550ដុល្លារ 7ម៉ែត្រគូបតម្លៃ 750ដុល្លារ និង 9ម៉ែត្រគូបមានតម្លៃ950ដុល្លារ។
សម្រាប់ការសាងសង់ឡជីវឧស្ម័ននីមួយៗគឺមានទម្រង់ផ្សេងគ្នា ដោយប្រភេទឡឥដ្ឋគឺសង់ជារាងសាជី ហើយ ចំណាយពេលក្នុងការសាងសង់ជាងមួយសប្ដាហ៍ ហើយទម្រាំបានហ្គាសប្រើសរុបប្រហែល 2សប្ដាហ៍។ ដោយឡែកសម្រាប់ឡស្មាច់គឺមិនទាមទាររយៈពេលយូរនោះទេ ពោលគឺត្រឹមតែមួយថ្ងៃអាចរួចរាល់ជាស្រេច ខណៈដែលតម្រូវការនៃសាងសង់ឡជីវឧស្ម័នទាំង2ប្រភេទគឺត្រូវទាមទារដីទំហំចាប់ពី 5-10ម៉ែត្រការ៉េ។
លោក ចឺម សាវុធ ជាកសិករមួយរូបដែលប្រើប្រាស់ឡជីវឧស្ម័នបានមានប្រសាសន៍ប្រាប់ថា តាំងពីមានឡនេះមក លោកមិន ដែលបារម្ភរឿងផ្ទុះហ្គាសពេលចម្អិនអាហារ ឬខ្លាចភ្លើងឆេះអីទៀតទេ ហើយរឹតតែមិនពិបាករកទិញអុសទៀតដែរ។
លោកបញ្ជាក់ថា ៖
“កាលពីមិនទាន់មានឡ ជាទូទៅយើងទិញអុសគេក្នុងមួយឆ្នាំៗហោចណាស់ក៏ 4-5 គោយន្ដដែរ តែបន្ទាប់ពីមានឡប្រើប្រាស់ហើយ យើងអាចចំណេញលុយទិញអុស និងហ្គាស ហើយថែមទាំងអាចប្រើអំពូលភ្លើងបាន 2-3អំពូលទៀតផង។ ដោយឡែក ក្រៅពីកាកសំណល់ចេញពីឡ យើងអាចយកវាធ្វើជាជីលេខមួយ ហើយក៏អាចយកវាទៅលាយជាមួយកន្ទក់ ឬចំបើងសម្រាប់ឲ្យសត្វចញ្ចឹមយើងស៊ីវិញបានទៀត”
គម្រោងឡជីវឧស្ម័នថ្នាក់ជាតិត្រូវបានបង្កើតឡើងកាលពីឆ្នាំ2006 ក្រោមការគាំទ្រពីសំណាក់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ សហការជាមួយអង្គការ SNV ដែលជាអង្គការរបស់ប្រទេសហូឡង់។ គិតមកដល់បច្ចុប្បន្នគម្រោងឡជីវឧស្ម័នថ្នាក់ជាតិសម្រេចបានការសាងសង់ឡសរុបចំនួន 27,000ឡ ស្ថិតនៅតាមបណ្តាខេត្តគោលដៅចំនួន15។ សម្រាប់ការសាងសង់ឡនីមួយៗ គម្រោងបានផ្ដល់ឲ្យកសិករនូវទឹកប្រាក់ឧបត្ថម្ភចំនួន200ដុល្លារ អាវយឺតមួយ ឆ្នាំងដាំបាយអគ្គិសនីមួយ និងចង្កៀងអគ្គិ សនីមួយ ជាមួយនឹងបណ្ណធានាសម្រាប់រយៈពេល2ឆ្នាំទៀតផង។
បច្ចុប្បន្ន កម្មវិធីគម្រោងឡជីវឧស្ម័នមានក្ដីរំពឹងខ្ពស់ថានឹងមានភាពរីកលូតលាស់ ធំជាងមុនដោយកម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិមានគោលនយោបាយត្រៀមនឹងអនុវត្តឆាប់ៗខាងមុខនេះ ម៉្យាងទៀតឡខ្នាតធំក៏កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វធំៗផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/07/2026
ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុលហ្ការី-អាល្លឺម៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត និងមនុស្សយន្ត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/07/2026
លោកនាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក Rumen Radev នៅសប្តាហ៍នេះ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវ និងគ្រឹះស្ថានបោះពុម្ពផ្សាយធំៗរបស់ប្រទេសអាល្លឺម៉ង់ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ នវានុវត្តន៍ និងការស្រាវជ្រាវវិទ្យាសាស្ត្រ

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/07/2026
ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content