ប៉េកាំង ៖ រដ្ឋាភិបាលនៃប្រទេសចិននៅថ្ងៃពុធនេះបានធ្វើការប្រកាសក្នុងការដាក់បំរាមទៅលើអង្គភាពហិរញ្ញវត្ថុព្រមទាំងក្រុមហ៊ុនទូទាត់លុយទាំងអស់មិនឲ្យផ្តល់សេវាកម្មទាំងឡាយណាដែលនឹងអាចជួញដូរជាមួយនឹងលុយអេឡិចត្រូនិក (Cryptocurrency) នោះឡើយ ហើយក៏បានព្រមានចំៗទៅលើក្រុមអ្នកវិនិយោគទាំងឡាយដែលមានបំណងចង់ធ្វើអាជីវកម្មជាមួយនឹងប្រភេទរូបិយបណ្ណទាំងនេះផងដែរ។
វាត្រូវបានគេមើលឃើញថាគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយដោយរដ្ឋាភិបាលនៃប្រទេសចិនក្នុងការធ្វើឲ្យស្ងប់ស្ងាត់ទៅវិញនៃព័ត៌មានជួញដូរលុយអេឡិចត្រូនិកដែលកំពុងមានសភាពកម្រើកឡើងនាពេលបច្ចុប្បន្ន។ នៅក្រោមបំរាមថ្មីនេះមានន័យថាអង្គភាពហិរញ្ញវត្ថុទាំងអស់រួមទាំងធនាគារកម្មវិធីទូទាត់លុយអនឡាញផងមិនត្រូវបានអនុញ្ញាតក្នុងការផ្តល់សេវាកម្មដែលពាក់ព័ន្ធទៅនឹងលុយអេឡិចត្រូនិកទៅកាន់អតិថិជនរបស់ខ្លួនជាដាច់ខាត។
យោងតាមការចេញផ្សាយរបស់ CNA បានលើកឡើងថា ៖
“បច្ចុប្បន្នលុយអេឡិចត្រូនិកកំពុងមានតម្លៃស្ទុះឡើងខ្លាំងដែលវានឹងអាចធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនៃទ្រព្យសម្បត្តិរបស់បុគ្គលព្រមទាំងធ្វើឲ្យមានការរំខានទៅដល់ដំណើរជាធម្មតានៃប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងសង្គម”
គួរឲ្យដឹងផងដែរថា នេះគឺមិនមែនជាលើកទី1នោះទេសម្រាប់រដ្ឋាភិបាលចិន ដែលធ្វើឡើងដើម្បីប្រឆាំងទៅនឹងលុយអេឡិចត្រូនិកពោលគឺកាលពីអំឡុងឆ្នាំ2017 ខ្លួនធ្លាប់បានចេញប្រតិបត្តិការដើម្បីបិទនូវការជួញដូរលុយអេឡិចត្រូនិកលក្ខណៈក្នុងស្រុកជាច្រើន និងបានបំផ្លាញចោលនូវទីផ្សារជួញដូរ Bitcoin ដែលមានទំហំដល់ទៅ 90 ភាគរយនៃទីផ្សារជួញដូរ Bitcoin សរុបលើលោក។
កាលពីខែមិថុនាឆ្នាំ2019 ធនាគារជាតិនៃប្រទេសចិនក៏បានចេញសេចក្តីប្រកាសមួយ ដែលបញ្ជាក់ថានឹងប្លុកចោលទាំងអស់នូវរាល់ដំណើរការដែលអាចជួញដូរលុយអេឡិចត្រូនិកនៅក្នុងស្រុក និងបរទេសព្រមទាំងបានបិទវេបសាយដ៏ល្បីមួយមានឈ្មោះថា Initial Coin Offering ទៀតផង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីបរថយន្តលំដាប់ទី១ របស់ពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 01/06/2026
សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន




វិថីហិរញ្ញវត្ថុ





















































Account
Security
Favourite Content