នៅក្នុងអំឡុងពេល ៥ខែកន្លងទៅនេះ ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានបរិមាណយ៉ាងច្រើន និងកើនឡើងជិត៩០ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដោយក្នុងនោះផលិតផលកសិកផលចំនួន ៥ប្រភេទដែលមានការទីផ្សារខ្ពស់ជាងគេ។
តាមរយៈប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិនៃអគ្គនាយកដ្ឋានកសិកម្មបានបង្ហាញឲ្យឃើញថា នៅក្នុងរយៈនាំចេញផលិតផលកសិផលរបស់កម្ពុជាចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៧ប្រភេទ មានបរិមាណសរុបចំនួន ៤,១៨៧,២៥៧.៤៣ តោន មានការកើនឡើងចំនួន ១,៩៧៥,៥៤៧.៥៦ តោន ស្មើនឹង ៨៩.៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២,២១១,៧០៩.៨៧ តោន។
ដោយឡែកផលិតផលកសិផលដែលឈានមុខគេក្នុងការនាំចេញនៅក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២១នេះដូចជា៖
ទី១. ការនាំចេញស្រូវដែលមានចំនួន ១,៦១៤,២១១តោន ដោយគោលដៅនៃការនាំចេញគឺទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម ដែលចំនួននេះមានការកើនឡើងចំនួន ៧៤៨,១២៩ តោន (៨២ភាគរយ) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៨៨៥,១៨៦ តោន។

ទី២. គ្រាប់ស្វាយចន្ទីមានការនាំចេញចំនួន ៨០១,៧៣២.២៦ តោនដែលមានការកើនឡើងចំនួន ៣២១.៦៥ភាគរយ នាំចេញទៅប្រទេសចិនចំនួន ៣,៥៦៦.៨៨ តោន ប្រទេសឥណ្ឌាចំនួន ១៧ តោន ប្រទេសជប៉ុនចំនួន ៣៣.៤៦ តោន ប្រទេសឡាវចំនួន ២ តោន ប្រទេសអារ៉ាប់ចំនួន ០.៥២ តោន ប្រទេសថៃចំនួន ៣,១០៨.៤០ តោន និងប្រទេសវៀតណាមចំនួន ៧៩៥,០០៤ តោន។

ទី៣. គ្រាប់ពោតមានការនាំចេញចំនួន ១៣៦,៨៧៩.១៣ តោន ដែលចំនួននេះកើនឡើង ២៨៤.១៩ភាគរយ មានគោលដៅនាំចេញទៅប្រទេសបង់ក្លាដេសចំនួន ៤២ តោន ប្រទេសកូរ៉េចំនួន ២១ តោន កោះតៃវ៉ាន់ចំនួន ៦៧៦.១៣ តោន ប្រទេសថៃចំនួន ៤២,៣៥០ តោន និងប្រទេសវៀតណាមចំនួន ៩៣,៧៩០ តោន។

ទី៤. ផ្លែចេកស្រស់មានចំនួន ២០៥,០២៤.៤៧ តោន កើនឡើងចំនួន ៦៨.៨៦ភាគរយ នាំចេញទៅប្រទេសគោលដៅដូចជាៈ ចិនចំនួន ១៧៩,០៩៦.៨១ តោន ប្រទេសជប៉ុនចំនួន ៣៣៣.៨៤ តោន ប្រទេសសិង្ហបុរីចំនួន ៤៨០.៤៨តោន និងប្រទេសវៀតណាមចំនួន ២៥,១១៣.៣៤ តោន។

ទី៥. ផ្លែស្វាយស្រស់មានការនាំចេញចំនួន ១៥៦,៧២៤.៥២ តោន ដោយបានកើនឡើងចំនួន ២៥៥.៣៩ភាគរយ និងនាំចេញទៅហុងកុងចំនួន ៥០.៧៨ តោន ប្រទេសកូរ៉េចំនួន ១២៤.៣៨ តោន ប្រទេសគុយវ៉ែតចំនួន ០.០១ តោន ប្រទេសសិង្ហបុរីចំនួន ១៦.២០ តោន ប្រទេសថៃចំនួន ២០,២១៩.២៨ តោន ប្រទេសវៀតណាមចំនួន ១៣៦,១០២.៦៥ តោន និងប្រទេសចិនចំនួន ២១១,២២ តោន។

ចំនួនកសិផលដែលមានការនាំចេញខ្ពស់ទាំង ៥មុខនេះសរុបជាង ១៣១,៦៥០,២៤៩ លានតោន ដែលចំនួននេះជាចំនួនមួយខ្ពស់ ហើយប្រការដែលសំខាន់នោះគឺចំណូលដែលកម្ពុជារកបានពីការនាំចេញទំនិញកសិផលទាំងនេះបានជួយស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាបានមួយផ្នែក ក្រោយពីរងការខូចខាតដោយសារការរាតត្បាតនៃជំងឺកូវីដ-19។
គួរជម្រាបថា ក្រសួងកសិកម្មកំពុងតែធ្វើការខិតខំប្រឹងប្រែងយ៉ាងណាដើម្បីដោះស្រាយបញ្ហាទីផ្សារ កសិករកម្ពុជាដោយក្រសួងបានខិតខំជំរុញការចរចាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើមុខដំណាំសំខាន់ៗ ដើម្បីបើកទីផ្សារជាមួយបណ្តាប្រទេសដែលមានបំណងនាំចូលកសិផលកម្ពុជា រហូតបានសម្រេចបានជោគជ័យរួចមកហើយនាពេលកន្លងមក៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ប៊ុលហ្ការី បង្ហោះផ្កាយរណបថ្មីចំនួន ១០ គ្រឿង និងត្រៀមពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំប្រទេសប៊ុលហ្ការី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១០គ្រឿងទៀតរបស់ខ្លួនចូលទៅក្នុងលំហអាកាស

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content