ភ្នំពេញ ៖ នៅក្នុងស្ថានការណ៍ដ៏លំបាកនៃដំណើរការសេដ្ឋកិច្ច ក៏ដូចជាការទប់ទល់ជាមួយនឹងវិបត្តិជំងឺសាកលកូវីដ-១៩ ក្នុងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ ប្រាក់សន្សំដែលជាប្រាក់សុទ្ធរបស់កម្ពុជាសរុបប្រមាណ៣០០០លានដុល្លារត្រូវបានដកចំណាយនៅក្នុងកិច្ចដំណើរប្រយុទ្ធប្រឆាំងនឹងស្ថានការណ៍ដ៏អាក្រក់កន្លងទៅនេះអស់ត្រឹមប្រមាណ ១/៣ នៃប្រាក់សន្សំសរុបតែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងឱកាសប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំនៅវិមានសន្ដិភាពកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា ជាសាច់ប្រាក់សន្សំបានជាង ៣ពាន់លានដុល្លារ មុនពេលនៃការមកដល់នៃជំងឺកូវីដ១៩ ដែលជាប្រភពចំណូលទី២របស់កម្ពុជាទទួលបានមុនពេលកើនមានវិបត្តិកូវីដនោះ រហូតមកដល់ពេលនេះ រាជដ្ឋាភិបាលបានចាយអស់ជាង ១ពាន់លានដុល្លារទៅហើយ នៅសល់សាច់ប្រាក់ ២ពាន់លានដុល្លារ ដែលមិនបានទៅរំខានដល់ទុនបម្រុងអន្តរជាតិ ២០ពាន់លានដុល្លារ និងមាសរាប់សិនតោននោះទេ។

ការដកថវិកាសន្សំជាតិប្រមាណ១ពាន់លានដុល្លារនេះត្រូវបានយកទៅចំណាយលើវិស័យ និងចំណុចសំខាន់ៗក្នុងផែនការ និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដនៅទូទាំងប្រទេសកម្ពុជា រាប់ទាំងការចំណាយនៅក្នុងវិស័យសុខាភិបាលដែលដើរនាទីយ៉ាងសំខាន់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
«បច្ចុប្នប្បន្ននេះ ចំណូលដែលអាចទទួលបានតាមរយៈឧស្ម័នរ៉ែប្រេកាតដំណក់ដំបូងរបស់កម្ពុជាជាមួយក្នុងអន្តរជាតិមួយនោះបានបរាជ័យហើយ ប៉ុន្តែកម្ពុជានៅមានសំណាងទទួលបានចំណូលថ្មីពីឧស្សាហកម្មរ៉ែមាស ដែលកំពុងចម្រាញ់ក្នុងជំហានដំបូង ដោយទទួលបានប្រមាណ១៣៧គីឡូក្រាមក្នុងមួយខែ»
ឧស្សាហកម្មរ៉ែមាសនេះ ស្ថិតនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល របស់អូស្ត្រាលី។ ឧស្សាហកម្មដ៏មានសារសំខាន់មួយនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។
ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ (Gold Doré Bars) បានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ ហើយបច្ចុប្បន្នកំពុងដំណើរការយ៉ាងសកម្មបើទោះជាមានការរំខានដោយបញ្ហានៃជំងឺឆ្លងក៏ដោយ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី “មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣ រកឃើញក្រុមនិស្សិតជ័យលាភីនវានុវត្តន៍ផលិតផលអាហារ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 01/05/2026
កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ “មគ្គទេសក៍ សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣ បានបិទបញ្ចប់ដោយជោគជ័យនៅសាកលវិទ្យាល័យជាតិបាត់ដំបង
ឆ្នាំ២០៥០ ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម រំពឹងកើនឡើងរហូតដល់ ១៤ ០០០ដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 30/04/2026
នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការបង្កើនចំនួនប្រជាជនឱ្យបានដល់ ២០លាន ទៅ ២០,២លាននាក់ និងប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក
ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2026
ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា
រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០ ប្រឆាំងទីក្រុងមូស្គូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2026
សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែលទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តរួចរាល់ហើយកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content