កម្ពុជាកំពុងក្លាយជាទីតាំងដ៏ល្អក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ

ភ្នំពេញ ៖ បើទោះជាពិភពលោកកំពុងយាយីដោយវិបត្តិជំងឺផ្លូវដង្ហើមកូវីដ-១៩ក៏ដោយ កាលណាគេនិយាយដល់បញ្ហាសេដ្ឋកិច្ច គឺវានៅ​តែ​ជា​រឿង​សំខាន់​បំផុតសម្រាប់ប្រទេសមួយមិនថាក្នុងកាលៈទេសៈណា​ឡើយ។ ដូច្នេះហើយ ជំនួសឲ្យការអង្គុយចាំឲ្យវិបត្តិនេះបានធូរស្បើយ មនុស្សបានផ្លាស់ប្ដូរទម្លាប់​របស់ខ្លួន​ដោយចាប់ផ្ដើមងាកមកបន្តសកម្មភាពរបស់ខ្លួនទៅតាមលទ្ធភាព​នៅក្នុងបរិបទនេះតែ​ម្ដង។

ការរៀនសម្របខ្លួននេះបានញុំាងឲ្យវិនិយោគគិនជាតិ និងអន្តរជាតិមានសមត្ថភាពក្នុងការ​បែងចែក​ថា ទីតាំងណាមួយដែលល្អ និងងាយ​ស្រួលក្នុងការ​ធ្វើ​ពាណិជ្ជកម្មនានា។ ក្នុងនោះ កម្ពុជា​ត្រូវបាន​គេមើលឃើញថាជាទីតាំងមួយដែលកំពុងស្ថិតក្នុងការឃ្លាំមើលរបស់បណ្ដាអ្នក​វិនិយោគ​​​អន្តរជាតិ ជាពិសេស​ចិន។

បើតាមលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា មានក្រុមហ៊ុនចិនជាច្រើនដែល បានត្រៀមខ្លួនរួច​រាល់​ក្នុង​ការចុះ​មក​បណ្ដាក់​ទុនវិនិយោគនៅកម្ពុជា ជាពិសេសនៅពេលណាមួយដែលស្ថានភាពក្នុងស្រុកមានភាពប្រសើរជាងនេះបន្តិច។ លោក​ថា នេះជាដំណឹងល្អមួយ​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ដែលកំពុងតែរកឃើញផ្លូវដើររបស់ខ្លួនទៅកាន់គោលដៅរីកចម្រើនមួយ។

លោកឧកញ៉ាក៏បានគូសបញ្ចាក់ផងដែរអំពីការសម្រេចចិត្តជ្រើសរើសទីតាំងកម្ពុជា ជំនួសឲ្យការជ្រើសរើសប្រទេសផ្សេងនៅអាស៊ីថា ៖

«កម្ពុជា​បច្ចុប្បន្ន​មាន​កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយប្រទេស​ជាច្រើន ជាប្រទេសដែលមានស្ថិរភាពមួយបើធៀបនឹងប្រទេសអាស៊ី​ដទៃ ព្រមទាំងជាប្រទេស​ដែលមានថ្លៃឈ្នួលពលកម្មទាបនៅឡើយ»

ប្រសាសន៍របស់លោកឧកញ៉ាបែបនេះមានន័យថា ការមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ីខ្លួនឯង ប្រទេស​មួយ​ចំនួននៅអឺរុប និងអាមេរិក ជាការអនុគ្រោះមួយដល់ការនាំ​ចេញ​ផលិតផលសម្រេចនានា ហេតុនេះបើសិនវិនិយោគគិនជ្រើសរើសដាក់​ទីតាំង​រោងចក្ររបស់ខ្លួននៅ​កម្ពុជា​ ​នោះពួកគេនឹងទទួលបានការនាំចេញផលិតផលទៅកាន់ទីផ្សារជាដៃគូរពាណិជ្ជកម្មរបស់​កម្ពុជា​ដោយ​រួច​ពន្ធ ឬសម្រាលពន្ធ។

ម៉្យាងទៀត កម្ពុជា ជាប្រទេសដែលរាប់ទុកថាមានស្ថិរភាព ដែល​ស្ថេរភាពនៅទីនេះសំដៅលើស្ថិរភាពទាំងនយោបាយ និងការគ្រប់គ្រ​ង​ស្ថាន​ការណ៍ជំងឺឆ្លង​បានល្អ។​ អ្វីដែលកាន់តែជាកត្តាទាក់ទាញទៀតនោះគឺ ថ្លៃពលកម្មរបស់ប្រជាជនក្នុងស្រុកនៅមាន​កម្រិត​​ទាប​​នៅឡើយ បើធៀបទៅនឹងថ្លៃឈ្នួល​បណ្ដា​ប្រទេសជិតខាងដូចជាវៀតណាម និងថៃ​ជាដើម។

មូលហេតុទាំងនេះបានកែប្រែកម្ពុជាឲ្យក្លាយជាប្រទេសអំណោយផលមួយ មានលទ្ធភាពទាក់ទាញ​វិនិយោគគិន​អន្តរជាតិឲ្យងាក​មក​​ចាប់អារម្មណ៍លើ​ប្រទេស​កំពុងអភិវឌ្ឍន៍តូចមួយនេះតាមរយៈការ​ដាក់​​ទីតាំងរោងចក្ររបស់ខ្លួនជាបន្តបន្ទាប់។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ​ កម្ពុជាមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយប្រទេសចិន អូស្ត្រាលី កូរ៉េ ជប៉ុន ព្រមទាំងប្រព័ន្ធអនុគ្រោះ​ពន្ធ​ជាមួយ​ប្រទេស​មួយចំនួនទៀត ដែលទាំងនេះបាន​សម្រួល មួយផ្នែកលើការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារខាងក្រៅ។ ចំណែកឯស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ថ្វីត្បិតតែថ្មីៗនេះមានការរីករាលដាលឆ្លងពីប្រទេសជិតខាង ប៉ុន្តែរដ្ឋាភិបាលបាន​ចេញនូវ​វិធាន​ការបិទខ្ទប់ភ្លាមៗ​ចំពោះតំបន់ណាដែលមានការ​ពាក់ព័ន្ធដើម្បីចៀសវាងការរាលដាល កាន់តែខ្លាំងដូចប្រទេសជិតខាង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/07/2026

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតងដល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយរវាងឥណ្ឌា -​អាមេរិក​ ​កំពុង​បង្កឱ្យ​ពលរដ្ឋ​ ​និង​កសិករ​ឥណ្ឌា​ ផ្ទុះកំហឹង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីចុងក្រោយមួយ​ដែល​បាន​ធ្វើឡើង​រវាង​ប្រទេស​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក ​កំពុង​ដុត​បញ្ឆេះ​កំហឹង​យ៉ាង​ខ្លាំង​ពី​សាធារណជនឥណ្ឌា