ភ្នំពេញ ៖ តាមរយៈផេកផ្លូវការរបស់កំពូលមហាសេដ្ឋីនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានសរសេររៀបរាប់ពីគន្លឹះ និងក្បួននៃការធ្វើអាជីវកម្មដែលអាចនាំទៅរកការទទួលបានភាពជោគជ័យ ក្នុងន័យចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទៅដល់បណ្តាសាធារណជន ក៏ដូចជាអ្នកដែលមានបំណងប្រឡូកនៅក្នុងមុខជំនួញគ្រប់ប្រភេទនៅកម្ពុជា ។

ថ្វីត្បិតតែការចាប់ផ្តើមអាជីវកម្មអាចជាបទពិសោធន៍ដ៏ពិបាក ប៉ុន្តែកំពូលមហាសេដ្ឋីប្រចាំនៅកម្ពុជាដែលមុខជំនួញច្រើនប្រភេទនៅក្នុងដៃ អ្នកឧកញ៉ា គិត ម៉េង ជឿជាក់លើមូលដ្ឋានគ្រឹះចំនួន៣សំខាន់ ដើម្បីធ្វើឱ្យអាជីវកម្មដំណើរការទៅមុខ រួមមាន ចក្ខុវិស័យ ការផ្តល់ឱ្យ និងភាពជឿទុកចិត្ត។

១. ចាប់ផ្តើមជាមួយចក្ខុវិស័យ ៖ វាជារឿងល្អដែលមានក្តីសុបិនខ្ពស់ និងការប្រាថ្នាធំ ហើយគិតឱ្យបានជ្រៅ។ ចក្ខុវិស័យរបស់អ្នកមិនត្រឹមតែសំដៅលើការរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យមួយដើម្បីសម្រួល ឬធ្វើឱ្យជីវិតអ្នកដទៃប្រសើរឡើង។ ជិត៣០ឆ្នាំមុន ក្នុងនាមខ្ញុំជាយុវជនខ្មែរ ខ្ញុំបានត្រលប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងក្តីសុបិនដ៏មានមហិច្ឆតាមួយ ដើម្បីជួយលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ ថ្ងៃនេះខ្ញុំមានទស្សនៈដូចគ្នា ហើយនៅតែបន្តខិតខំធ្វើឱ្យវាក្លាយជាការពិត។
២. រក្សាការសន្យា ៖ សុច្ចរិតភាព គឺជាលក្ខណៈយ៉ាងសំខាន់ និងចាំបាច់។ សូមចងចាំថាការចាប់ផ្តើមអាជីវកម្មរបស់អ្នកត្រូវបានបង្កើតឡើងដោយការជឿទុកចិត្ត គុណធម៌ ទំនាក់ទំនង និងការប្រាស្រ័យទាក់ទងគ្នាដែលជាគ្រឹះសំខាន់ក្នុងការផ្តល់នូវអ្វីដែលយើងបាននិយាយថាយើងនឹងផ្តល់ឱ្យទៅដៃគូអាជីវកម្មរបស់យើង។ សូមចាប់ផ្តើមដោយការផ្តល់នូវអ្វីដែលអ្នកបានសន្យា។
៣. សន្សំភាពជឿទុកចិត្ត ៖ ការធ្វើបានល្អនៅក្នុងអាជីវកម្មមួយនឹងជួយអ្នកឱ្យទទួលបានភាពជឿទុកចិត្តនៅក្នុងអាជីវកម្មបន្តបន្ទាប់ដែលអ្នកចង់បង្កើតទៀត។ អ្នកអាចទទួលបានភាពជឿទុកចិត្តរបស់អ្នក មិនត្រឹមតែពីអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែពីស្ថាប័នហិរញ្ញវត្ថុ និយ័តករ និងវិនិយោគិនរបស់អ្នកទៀតផង។ ភាពជឿទុកចិត្តនឹងជួយឱ្យអាជីវកម្មរបស់អ្នកមាននិរន្តរភាពក្នុងរយៈពេលវែង។
នៅខាងចុងអត្ថបទនៃការចែករំលែកនេះ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ជាពិសេសថា
“ខ្ញុំមិនបញ្ឈប់នៅចំណុចនេះទេ ខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2026
ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2026
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម – សហគ្រិនខ្មែរ និងផ្សារអុីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/05/2026
លើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម - សហគ្រិនខ្មែរ និងផ្សារអុីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2026
វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content