ភ្នំពេញ ៖ ជាគោលដៅរួមរបស់ជាតិ តាមរយៈក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីទេសចរណ៍ជាច្រើន ជំរុញចលនាទេសចរណ៍ក្នុងស្រុកសម្រេចឲ្យបានប្រមាណ១១លាននាក់នៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការជំរុញចលនាទេសចរណ៍ក្នុងស្រុកត្រូវបានចាត់ទុកថាជាបុរេលក្ខខណ្ឌដ៏មានសារៈសំខាន់មួយសម្រាប់ការត្រៀមបើកការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញស្របតាម «ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរសុវត្ថិភាព»ដែលនឹងអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ៖
« អ្វីទាំងអស់ត្រូវយកចិត្តទុកដាក់សហការរួមគ្នាអនុវត្តន៍ឱ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋក្នុងឱកាសរដូវភ្ជុំបិណ្ឌនាពេលខាងមុខនេះ និងត្រូវខិតខំសម្រេចឱ្យបានតាមគោលដៅដូចដែលបានចង្អុលឡើងក្នុងផែនទីចង្អុលផ្លូវ គឺត្រូវសម្រេចឱ្យបានចំនួនទេសចរក្នុងស្រុកប្រមាណ ១១ លាននៅឆ្នាំ២០២៣»
ឯកឧត្ដមបានថ្លែងបញ្ជាក់ថា ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរប្រកបដោយជោគជ័យ ចាំបាច់ពឹងផ្អែកលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត និងការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។

ក្រសួងទេសចរណ៍បានដាក់ចេញទិសដៅអនុវត្តបន្ត ដែលជាគោលដៅទេសចរណ៍ ដើម្បីបើកទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាព តាមរយៈការវាយតម្លៃលើសូចនាករសមិទ្ធកម្មចំនួន ៤គឺ អត្រានៃការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំសហគមន៍, អត្រានៃការរីករាលដាលជំងឺកូវីដ-១៩, សមត្ថភាពឆ្លើយតប ការព្យាបាល និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី ហើយចុងក្រោយគឺការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍។

គួរបញ្ជាក់ផងដែរថា កម្ពុជាទទួលបានទេសចរផ្ទៃក្នុង៩លាននាក់នៅក្នុងឆ្នាំ2020 ថយចុះ ២០ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ដោយឡែកសម្រាប់រយៈពេល ៧ខែដើមឆ្នាំ២០២១ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងសរុបចំនួន ២ ៣០០ ៩៥១ នាក់ ដែលក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជា ២ ១៤៦ ៩៥៩ នាក់ថយចុះ ៣៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈដែលទេសចរផ្ទៃក្នុងមានចំនួនសរុបប្រមាណជា ១៥៣ ៩៩២នាក់ ថយចុះ៩០ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ផ្អែកតាមបរិបទនៃវិបត្តិកូវីដ-១៩ ឧស្សាហកម្មទេសចរណ៍ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី news-business Model ដើម្បីសម្របទៅតាមស្ថានភាពសេដ្ឋកិច្ចសង្គមជាក់ស្ដែងដោយក្នុងនោះទី១-ការបំលែងខ្លួនទៅរកការបម្រើសេវាកម្មទេសចរណ៍តាមរយៈការប្រើប្រាស់បច្ចេកវិជ្ជាជំនួយ(Digitalization) និងទី ២- ត្រូវពង្រឹងគុណភាព អនាម័យ និងសុវត្ថិភាពក្នុងការផ្ដល់សេវាកម្ម និងផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរ និងទី ៣- ត្រូវពង្រឹងសមត្ថភាព និងគុណភាពពិសេសការបង្កើនផលិតភាពដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងកាន់តែស្រួចស្រាល់ទីផ្សារកាន់តែរស់ទៀត ហើយខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content