រដ្ឋាភិបាលជប៉ុន នឹងជំរុញកំពង់ផែក្រុងព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែស្នូលរបស់កម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានបញ្ជាក់ថា ភាគីជប៉ុន នឹងជួយជំរុញកំពង់ផែក្រុងព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រ និងបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែល្អប្រសើរ។

លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងឱកាសទទួលបានការអនុញ្ញាតចូកជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានលើកឡើងថា រដ្ឋាភិបាលជប៉ុននឹងព្យាយាមធ្វើយ៉ាងណាអាចជំរុញកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាកំពង់ផែស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកបានលើកឡើងទៀតថា នៅឆ្នាំ២០២២ គឺជាខួប៣០ នៃ PKO (peace keeping operation) ហើយជប៉ុនត្រៀមបញ្ជូននូវនាវាស្វ័យការពារជើងទឹកមកចូលចតនៅកម្ពុជា។ ទន្ទឹមនេះ ក៏គ្រោងនឹងអញ្ជើញឯកឧត្ដម ហ៊ុន ម៉ាណែត ដើម្បីនឹងទៅបំពេញទស្សនកិច្ចនៅផ្លូវការនៅប្រទេសជប៉ុនផងដែរ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ឯកអគ្គរាជរដ្ឋទូតជប៉ុនបានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះ រួមមាន វិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ចំនួន៣០ម៉ឺនដូសមកដល់កម្ពុជា ហើយនឹងត្រៀមផ្ដល់នូវជំនួយមកដល់កម្ពុជា ដែលនឹងត្រូវចុះហត្ថលេខានាពេលខាងមុខនេះ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជាក្នុងការផ្ដល់នូវវ៉ាក់សាំង ក៏ដូចជាជំនួយដទៃទៀត មានជាបរិក្ខារជាដើម ដើម្បីជួយដល់កម្ពុជាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនិងការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះជប៉ុនក្នុងការផ្ដល់ជារថយន្ត សម្ភារ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការគាំទ្រ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការដឹកនាំជាប្រធានអាស៊ាននាពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការអញ្ជើញឯកឧត្ដម ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន និងការចូលចតនាវាស្វ័យការពារជើងទឹកនៅកម្ពុជានិងចំពោះបំណងមក វិនិយោគរបស់ក្រុមហ៊ុនផលិតថាមពលអគ្គិសនី ក៏ដូចជាការគាំទ្រកំពង់ផែក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែស្នូលនោះ សម្ដេចតេជោបានស្វាគមន៍ និងស្នើឱ្យបន្តធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធតទៅទៀត។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន និងវិនិយោគ ឯកឧត្ដមឯកអគ្គរាជទូតបានជម្រាបជូនសម្ដេចតេជោថា មានក្រុមហ៊ុនរបស់ជប៉ុនមួយចំនួន កំពុងតែស្នើសុំបង្កើតរោងចក្រផលិតថាមពលអគ្គិសនី ដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជា។

សូមបញ្ជាក់ថាក្រុមហ៊ុន​សាងសង់​កំពង់ផែនេះ នឹងត្រូវចំណាយ​ពេលជិត​១ឆ្នាំ ហើយគ្រោង​នឹងចាប់ផ្តើម​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ដំណាក់កាល​ទី១នៅពាក់​កណ្តាល​ឆ្នាំ២០២១ ហើយនឹង​បញ្ចប់​នៅឆ្នាំ​២០២៤»។ សម្រាប់ការ​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ជម្រៅ ១៤,៥ម៉ែត្រ​ដំណាក់កាលទី១ នឹងត្រូវចំណាយ​ថវិកា​ប្រមាណ​ជាង ២០០លានដុល្លារ និងការកសាង​ក្នុងដំណាក់កាល​ទី២ និងទី៣ ចំណាយ​ប្រមាណ ៥០០លានដុល្លារអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ