ដំណាំសុវត្ថិភាពកំពុងមានការគាំទ្រ និងឆ្ពោះទៅរកស្ថិរភាពទីផ្សារនាពេលអនាគត

ភ្នំពេញ ៖ ដំណាំសុវត្ថិភាព ជាដំណាំដែលត្រូវបានដាំដោយតាមបែបបច្ចេកទេសយ៉ាងត្រឹមត្រូវ ទាំងការដាំ ទាំងការថែទាំតាមស្តង់ដា ចៀសវាងផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ខណៈដែលដំណាំប្រភេទនេះកំពុងតែមានការគាំទ្រច្រើន ពីសំណាក់ប្រជាជនខ្មែរផងដែរ។

លោក ឡាង សេងហ៊ង នាយកគ្រប់គ្រងក្រុមហ៊ុន រ៉េមិច (REMIC) ដែលមានបោះដុំ និងចែកចាយកសិផលសុវត្ថិភាព និងសរីរាង្គបានប្រាប់ AMS ឱ្យដឹងថា បច្ចុប្បន្នប្រជាជនខ្មែរហាក់មានការយល់ដឹងច្រើនពីបន្លែសុវត្ថិភាព បន្លែគ្មានជាតិគីមី បើធៀបនឹង៥ឆ្នាំមុន ហើយប្រជាជនប្រមាណ ៩០ភាគរយ មានក្ដីព្រួយបារម្ភចំពោះបន្លែមានជាតិគីមី និងប៉ះពាល់ដល់សុខភាពក្រោយពេលទទួលទាន។

លោកបញ្ជាក់ថា ៖

«ចំពោះទីផ្សារបន្លែសុវត្ថិភាព តម្រូវការទីផ្សារនៅកម្ពុជាមានប្រមាណជាង ១លានតោនក្នុងមួយឆ្នាំ បើគិតជាខែជាប្រមាណជាង ៣ ០០០តោន ខណៈដែលលទ្ធភាពយើងផលិតបានត្រឹមប្រមាណ ៥០-៦០ភាគរយ នៅសល់ប៉ុន្មានគឺនាំចូលពីប្រទេសជិតខាង។ ជាមួយគ្នានេះ តាមការសង្កេតយើងឃើញថា តម្រូវការទីផ្សារភាគច្រើនជាអតិថិជនរស់នៅក្នុងទីក្រុងភ្នំពេញដែលមានកម្រិតជីវភាពធូរធា យល់ដឹងពីបញ្ហាចំណីអាហារ និងសុខភាព​»

លោកបន្តឲ្យដឹងទៀតថា ក្រុមហ៊ុនរបស់លោកមានចែកចាយបន្លែសុវត្ថិភាពជាង ៥០មុខ រួមទាំងផ្លែឈើ និងសាច់មួយចំនួនដូចជា ត្រី និងមាន់ ដែលសុទ្ធតែ ជាផលិតផលធម្មជាតិស្រស់ៗ ដាំដុះក្នុងផ្ទះសំណាញ់ គ្មានសារជាតិគីមី និងមានជីវជាតិខ្ពស់សម្រាប់សុខភាពអ្នកបរិភោគ។ កសិផលទាំងនេះគឺត្រូវបានប្រមូលទិញដោយផ្ទាល់ពីកសិករនៅខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង កណ្ដាល កំពត ក្រចេះ ព្រះវិហារ ឧត្ដមានជ័យ មណ្ឌលគិរី និងខេត្តផ្សេងៗទៀតប្រមាណជាង១០ខេត្ត។

លោករៀបរាប់ថា ៖

«ទាក់ទងនឹងកិច្ចសហការ ខាងផលិតកម្មយើងបានសហការជាមួយខាងសហគមន៍កសិករជាង១០ខេត្ត ក្នុងនោះមានសហគមន៍នៅខេត្តបាត់ដំបងមានឈ្មោះថា តាសីសាម្គី ក្រៅពីនេះយើងក៏ធ្លាប់មានគម្រោងផ្សេងៗទៀតផងដែរ។ ចំណែកឯខាងទីផ្សារ យើងមានកិច្ចសហការជាមួយខាងអ្នកលក់រាយ ក៏ដូចជាតាមហាងលក់កសិផលសុវត្ថិភាព និងផ្សារទំនើបផ្សេងៗជាង ៨០ ជាដៃគូ»

លោកបន្ថែមថា ៖

«ក្រៅពីបោះដុំ យើងក៏មានជាហាងលក់រាយផ្ទាល់ខ្លួនមានឈ្មោះថា កូនកាំបិត មានចំនួន២សាខាផងដែរ ដើម្បីធ្វើការចែកចាយបន្លែ ផ្លែឈើ និងសាច់ដល់អតិថិជនដែលនិយមគាំទ្រ»

ពាក់ព័ន្ធនឹងភាពខុសគ្នារវាងបន្លែសុវត្ថិភាព និងបន្លែធម្មតា លោក សេងហ៊ង បានបន្តថា បន្លែសុវត្ថិភាពជាបន្លែដែលដាំតាមស្តង់ដារសុវត្ថិភាព មិនមានសារធាតុពុល ឬគីមីនៅក្នុងបន្លែដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ។ ឯបន្លែធម្មតា ដែលកសិករមួយចំនួនដាំអាចប្រើថ្នាំគីមី ឬជីគីមីមានកម្រិតខ្ពស់ធ្វើឱ្យបន្លែមានផ្ទុកនូវសារធាតុគីមីដែលអាចបង្ករផលប៉ះពាល់ដល់អ្នកបរិភោគ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានជំរុញ និងលើកទឹកចិត្តដល់អ្នកដាំបន្លែសុវត្ថិភាពដោយមានជាម៉ាកសញ្ញាបត្របញ្ជាក់ពីសុវត្ថិភាព និងមាន Sticker បិតលើកសិផលដើម្បីបញ្ជាក់ផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន រ៉េមិច បានដំណើរការប្រមាណ៤ឆ្នាំមកហើយ ដែលបានចាប់ផ្ដើមដំបូងកាលពីខែមករា ឆ្នាំ២០១៨ ដោយចំណាយដើមទុនប្រមាន ១ម៉ឺនដុល្លារ ហើយគោលបំណងសំខាន់ គឺចង់កសាងប្រព័ន្ធទីផ្សារមួយរឹងមាំសម្រាប់កសិករខ្មែរក្នុងការលក់ និងចែកចាយកសិផលកសិផលទៅកាន់អតិថិជន និងធ្វើការធានាសុវត្ថិភាពផលិតចំពោះសុខភាពបងប្អូនខ្មែរអ្នកបរិភោគផងដែរ។ នេះជាអ្វីដែលនាយកគ្រប់គ្រងខាងលើបានបញ្ជាក់ប្រាប់។

យ៉ាងណាមិញ កិច្ចដំណើរការអាជីវកម្មមួយនេះក៏មានជួបនូវបញ្ហាប្រឈមផងដែរ ហើយការប្រឈមរបស់ក្រុមហ៊ុនខាងលើគឺភាពទៀងទាត់នៃការផលិតផ្គត់ផ្គង់បន្លែ ទោះបីគេឃើញថាមានតម្រូវការខ្ពស់ពីអតិថិជន ប៉ុន្តែការផលិតរបស់កសិករមិនសូវទៀងទាត់ ដោយខែខ្លះសល់ចោល ខែខ្លះបែរជាខ្វះ គឺវាទាក់ទងនឹងការធ្វើផែនការផលិតកម្ម ការគ្រប់គ្រងផលិតកម្ម និងការហ៊ានវិនិយោគរបស់កសិករ។ ក្នុងន័យនេះ ប្រសិនបើកសិករមានការវិនិយោគធ្វើផ្ទះសំណាញ់ អភិវឌ្ឍប្រព័ន្ធបច្ចេកទេសបានល្អ គឺអាចមានសមត្ថភាពផ្គត់ផ្គង់បានច្រើន និងបានទៀងទាត់ថែមទៀត ដែលធ្វើឱ្យទីផ្សារក្រុមហ៊ុនមានភាពងាយស្រួលផងដែរ។ ទន្ទឹមគ្នានេះដែរ តាមរយៈនាយកគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់បន្លែធម្មជាតិខាងលើបានឱ្យដឹងដែរថា ចំណោះការផ្សព្វផ្សាយពីបន្លែសុវត្ថិភាព គឺជាចំណុចមួយត្រឹមត្រូវ ព្រោះការធ្វើអាជីវកម្មលក់បន្លែសុវត្ថិភាពគឺជាគន្លឹះក្នុងការបង្កើនការយល់ដឹង និងពញាក់អារម្មណ៍អតិថិជនឱ្យមានការគាំទ្របន្លែសុវត្ថិភាព។

ក្រៅពីនេះក៏មានយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករឱ្យមានការយល់ដឹងពីការដាំដុះបន្លែសុវត្ថិភាពឱ្យកាន់តែទូលំទូលាយ ហើយជាចុងក្រោយ ចក្ខុវិស័យរបស់ក្រុមហ៊ុនទៅលើការចែកចាយបន្លែសុវត្ថិភាព រ៉េមិច គឺចង់រៀបចំឱ្យមានកម្រង ឬបណ្ដាញអតិថិជនឱ្យបានមួយសែនគ្រួសារនៅទូទាំងប្រទេស ដើម្បីឱ្យក្លាយជាគ្រួសារ ឬសមាជិកប្រចាំរបស់ក្រុមហ៊ុនដែលទន្ទឹងទិញកសិផលរបស់សហគមន៍។ ក្រោយពេលដែលទីផ្សារផ្គត់ផ្គង់បន្លែសុវត្ថិភាពត្រូវបានទទួលការគាំទ្រពីប្រជាជនក្នុងស្រុកច្រើន នោះវានឹងជួយជំរុញកម្រិតជីវភាពរបស់ប្រជាកសិករដែលជាអ្នកដាំដុះមានភាពធូរស្រាលផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ