កម្ពុជានាំទំនិញទៅជប៉ុនបានជាង ១ ៦០០លានដុល្លារ ខណៈពាណិជ្ជកម្មទ្វេភាគីមានជាង២ពាន់លានដុល្លារ

ភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងរយៈពេល១១ ខែឆ្នាំ២០២១កន្លងទៅនេះ បានកើនដល់ជាង២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន ហៅកាត់ថា(JETRO) ​ដោយកម្ពុជា បាននាំចេញទំនិញទៅជប៉ុនមានតម្លៃជាង ១ ៦០០លានដុល្លារ ។

ទិន្នន័យដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បានបញ្ជាក់ថាក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារជប៉ុន មានតម្លៃជាង ១ ៦២៣លានដុល្លារ កើនឡើងជិត១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

Jetro  បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន កើនឡើងដល់ ២.១៤ពាន់ លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅជប៉ុនមានតម្លៃ ១ ៦២៣ លានដុល្លារ កើនឡើង៩.១% ខណៈជប៉ុន នាំចូលទំនិញមកកម្ពុជាវិញមានតម្លៃ ៥២៥.៦២ លានដុល្លារ កើនឡើង២១.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ។ ការធ្វើពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា កាលពីឆ្នាំ២០២០ មានទំហំជាង២.១ពាន់លានដុល្លារ ធ្លាក់ចុះ៨.៣៥% បើធៀបឆ្នាំ២០១៩ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនមានតម្លៃជាង១ ៦១៧លានដុល្លារ ធ្លាក់ ៦.៦% ចំណែកជប៉ុននាំចូលមកវិញមានតម្លៃ ៤៨៤.៧០លានដុល្លារធ្លាក់១៣.៨ភាគរយ។

កម្ពុជានាំទំនិញទៅកាន់ប្រទេសជប៉ុន មានដូចជាសម្លៀកបំពាក់ គ្រឿងបង្គុំអគ្គិសនី និងគ្រឿង  បង្គុំអេឡិចត្រូនិក សម្ភារៈធ្វើដំណើរ  រួមនឹងផលិតផលកសិកម្ម។។ ចំណែកជប៉ុនវិញ បាននាំទំនិញចូលមកកម្ពុជារួមមាន៖ គ្រឿងម៉ាស៊ីន និងផលិត​ផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ។ អ្នកជំនាញខាងសេដ្ឋកិច្ច ធ្លាប់លើកឡើងថា ក្រៅពីការនាំចេញទៅកម្ពុជា ក្នុងកំណើនល្អប្រសើរហើយនោះ ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ក៏មានសន្ទុះកើនឡើងផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS ថា សញ្ញាវិជ្ជមាននៃកំណើនការនាំចេញនាំចូលទំនិញរវាងកម្ពុជា និងជប៉ុន បានបង្ហាញពីដំណើរការទៅកាន់តែល្អប្រសើរ នៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ចូលជាធរមានកាលពីដើមខែមករា ហើយជប៉ុនក៏ជាសមា​ជិកនៃកិច្ចព្រមព្រៀងនេះផង ជាមួយនឹងក្រុមហ៊ុនជាច្រើនមាននៅតំបន់សេដ្ឋកិច្ចពិសេស នឹងជួយឱ្យការធ្វើពាណិជ្ជកម្ម នឹងល្អប្រសើរជាងមុន ព្រមទាំងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនផងដែរ។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា៖ 

“ការនាំចេញមានការកើនឡើងនេះ គឺដោយ​សារមានក្រុមហ៊ុនវិនិយោគរបស់ជប៉ុនជាច្រើន ដែលគាត់មកវិនិយោគនៅកម្ពុជា ហើយនាំចេញទៅកាន់ជប៉ុន ដែលនាំឱ្យការនាំចេញកើនឡើង។ សង្ឃឹមថា នឹងមានជើងហោះហើរផ្ទាល់ ពីជប៉ុនមកកម្ពុជា ដើម្បីដឹកជញ្ជូនអ្នកដំណើរ អ្នកវិនិយោគិនមកកាន់កម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត”

លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ដែរថា ជាមួយនឹងជំនឿទុកចិត្តរបស់អ្នកវិនិយោគជប៉ុនមកលើកម្ពុជា ជាពិសេសការចាក់វ៉ាក់សាំងបានល្អរបស់កម្ពុជា នោះប្រសិនបើប្រទេសក្នុងតំបន់មានបញ្ហាកូវីដមិនអាចដំណើរការចង្វាក់ផលិតកម្មបាន ជប៉ុនអាចបង្វែរផលិតផលទីផ្សារមកកន្លែងអាទិភាពដូចជាកម្ពុជាជាដើម។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យ​សភាកម្ពុជាបានប្រាប់ AMSថា កំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុននេះគឺមិនអាចកាត់ផ្តាច់បាននូវសន្តិភាព ដែលជប៉ុនបានឱ្យតម្លៃមកប្រទេសកម្ពុជា នៃអ្នកវិនិយោគជប៉ុន ហើយបាននាំចេញនូវផលិតផលពីកម្ពុជាទៅប្រទេសជប៉ុន ដែលឆ្លើយតបទីផ្សាររបស់ជប៉ុនបាន។

លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា៖

“កិច្ចសហការរវាងវិនិយោគិនជប៉ុន និងវិស័យ​កសិកម្ម និងឧស្សាហកម្មកែច្នៃកាន់តែមានការបើកទូលាយនូវផលិតផល ដែលអាចនាំចេញដោយមានការសម្របសម្រួលល្អ ហើយគម្រោងបង្កើតកិច្ចព្រមព្រៀងកម្ពុជា-ជប៉ុន ដែលអាចឆ្លើយតបនូវតម្រូវការនៃការនាំចេញ នោះកំណើននឹងកាន់តែមានទិន្នន័យខ្ពស់ថែមទៀត”

បច្ចុប្បន្ននេះ ប្រទេសជប៉ុនបានឈរនៅលំដាប់ទី២ ក្នុងនាមជាប្រទេសដែលជួយជ្រោមជ្រែងប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយស្ដារនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅក្នុង    វិស័យសុខាភិបាល និងវិស័យអប់រំ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)