ប៉េកាំង ៖ របាយការណ៍ដែលត្រូវបានចេញផ្សាយជាផ្លូវការដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន MOFCOM នៅសប្តាហ៍នេះបានបង្ហាញថា ទំហំនៃការវិនិយោគដោយផ្ទាល់នៅក្រៅប្រទេសរបស់ប្រទេសចិនកាលពីឆ្នាំ២០២១ មានការកើនឡើងដល់ទៅ ២,២ភាគរយ ឬប្រមាណជា ៩៣៦,៦៩ពាន់លានយ័ន។

តាមរយៈរបាយការណ៍ដដែលបានបញ្ជាក់ថា គិតជាប្រាក់ដុល្លារការវិនិយោគដោយផ្ទាល់ក្រៅប្រទេស ឬ ODI (Outbound Direct Investment) ក្នុងអំឡុងពេលដូចគ្នានេះមានការកើនឡើងប្រមាណជា៩,២ភាគរយ ឬប្រមាណជា ១៤៥,១៩ពាន់លានដុល្លារ ដោយឡែកគម្រោងវិនិយោគដែលមិនពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ឬ Non-Financial Investment នៅក្នុងបណ្តាប្រទេសដែលស្ថិតនៅក្នុងគម្រោងផ្លូវសូត្រចិន (Belt and Road) ក៏មានកំណើនកើនឡើងខ្លាំងដល់ទៅ ១៤,១ភាគរយផងដែរ ពោលគឺប្រមាណជា ២០,៣ពាន់លានដុល្លារ។

ក្នុងឆ្នាំ២០២១ដដែល ចិនត្រូវបានគេមើលឃើញថា បានចុះហត្ថលេខាលើគម្រោងថ្មីៗជាមួយនឹងបរទេសមានរហូតទៅដល់៥៦០គម្រោង ដែលមានតម្លៃប្រមាណជាជាង ១០០លានដុល្លារ ដែលជាចំនួនកើនឡើងលើសពីគម្រោងដែលធ្លាប់ធ្វើបានកាលពីឆ្នាំ២០២០ ប្រមាណជា៤៦គម្រោង ហើយគម្រោងទាំងនោះភាគច្រើនផ្តោតសំខាន់ទៅលវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទូរគមនាគមន៍ប៉ុណ្ណោះ។
របាយការណ៍នេះក៏បានបង្ហាញដែរថា សរុបតែការវិនិយោគក្រៅប្រទេសទៅលើវិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការតាមតំបន់ពាណិជ្ជកម្មរបស់ចិនមានប្រមាណជា ៥០,៧ពាន់លានដុល្លារ ដែលវាបានជួយចែករំលែកទៅដល់ការបង់ពន្ធ និងសេវាកម្មផ្លូវច្បាប់តាមបណ្តាប្រទេសទាំងនោះរហូតទៅដល់ ៦,៦ពាន់លានដុល្លារ និងបង្កើតការងារថ្មីឲ្យពលរដ្ឋតាមប្រទេសប្រមាណជា ៣៩២ ០០០កន្លែងផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content