វិស័យឧស្សាហកម្មនៅកម្ពុជា នៅតែបន្តមាន​សញ្ញា​វិជ្ជមានដ៏ល្អ

ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍បាន​អះអាងថា ​ការកែទម្រង់​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​ជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាលកម្ពុជា ​បានផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន ធុរជន​ក្នុង និង​ក្រៅប្រទេស​ឱ្យ​បន្ត​បណ្តាក់ទុន​នៅ​កម្ពុជា​ជាបន្តបន្ទាប់ ដោយក្នុងចំនួន​រោងចក្រ​ធុន​ធំៗ​ដែល​បើក​ដំណើរការ​នៅតែ​បង្ហាញ​សញ្ញា​វិជ្ជមាន ខណៈ​ដែលរោងចក្រ​ថ្មី​ៗបាន​កើតឡើង ១៦៣ បន្ថែមទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​ទិសដៅ​ការងារ ឆ្នាំ​២០២២ ថា ៖

“​ក្នុង​ឆ្នាំ ​២០២១ រោងចក្រ​ថ្មី​កើតឡើង​ចំនួន ១៦៣ ខណៈ​រោងចក្រ​បិទទ្វារ​មាន​ចំនួន ១៤៨ ដែល​នេះ​មានន័យថា ទោះ​ស្ថិតក្នុង​កាលៈទេសៈ​លំបាក​បណ្តាលមកពី​ជំងឺ​កូវីដ-១៩ ក៏​មាន​តួលេខ​កំណើន​វិជ្ជមាន​រវាង​ចំនួន​រោងចក្រ​បើក​ថ្មី និង​ចំនួន​បិទទ្វារ”

ឯកឧត្តម ចម ប្រសិទ្ធ បាន​ថ្លែងបន្តថា​ ៖

“វិស័យ​ឧស្សាហកម្ម​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ ការទ្រទ្រង់ និង​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន ការបង្កើត​ការងារ ការបង្កើន​តម្លៃបន្ថែម​ក្នុង​សេដ្ឋកិច្ច និង​ការបង្កើន​ប្រាក់ចំណូល​សមរម្យ​ជូន​ប្រជាជន​”

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានបញ្ជាក់ថាដែរថា ក្នុង​ឆ្នាំ​២០២១ រោងចក្រ​ធុនធំ​កំពុង​ដំណើរការ​នៅ​កម្ពុជា​មាន​ចំនួន ១ ៨៧៩ និង​ផ្តល់ឱកាស​ការងារ​ចំនួន ៩៨៦ ៦៧៧ ​កន្លែង (​ស្ត្រី ៧៦ ​ភាគរយ​) ខណៈ​តម្លៃ​បរិមាណ​ផលិតផល​សរុបមាន ៧ ៤៣៣ ​លាន​ដុល្លារ ធ្លាក់ចុះ​ប្រមាណ ១៥ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២០​ ក្នុងនោះ តម្លៃ​បរិមាណ​ផលិតផល​បម្រើ​ទីផ្សារ​ក្នុងស្រុក​មាន​ជាង ១ ៩៧៧ ​លាន​ដុល្លារ និង​តម្លៃ​បរិមាណ​ផលិតផល​នាំចេញ​មាន​ជាង ៥ ៤៥៦ ​លាន​ដុល្លារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​លោកឧកញ៉ា លឹម ហេង បាន​លើកឡើងថា តាម​ការសង្កេត​របស់​លោក ​ចំនួន​រោងចក្រ​ដែល​បើក​ដំណើរការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ ពិតជា​កើតឡើង​ច្រើន ដែល​កំណើន​នេះ​អាចមកពី​ការបង្កើតបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី និង​ការកែសម្រួល​លក្ខខណ្ឌ​វិនិយោគ ការរក្សាបាន​នូវ​សមត្ថភាព​ផលិត​ក្នុងអំឡុងពេល​ប្រទេសមួយ​ចំនួន​ត្រូវ​ជាប់គាំង​ដោយសារ​ជំងឺ​កូវីដ​-១៩ និងការ​មាន​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​ជាដើម​។

លោកឧកញ៉ា លឹម ហេង ​បានមានប្រសាសន៍ថា​ ៖

“ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​​ចិន និងកូរ៉េ​ និងកិច្ចព្រមព្រៀង ACEP ធ្វើឱ្យ​អ្នកវិនិយោគ​ជាច្រើន​ចាប់ផ្តើម​ចូលមក​សិក្សា និង​បណ្តាក់ទុន​នៅ​កម្ពុជា​ ​ដើម្បី​នាំទៅ​ទីផ្សាររបស់គេ រួមទាំង​ទីផ្សារ​ប្រទេសក្នុងតំបន់មួយចំនួនមានការ​លើកលែង​ពន្ធ​សម្រាប់​ការនាំចេញ​ផលិតផល​ផងដែរ​​៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក ដែលរួមមានទាំងប្រភេទអាហារសម្រេច និងពាក់កណ្តាលសម្រេច កំពុងសម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស