ឥណ្ឌាជាប្រទេសដែលមានផ្ទៃដីអាចបង្កបង្កើនផលបានទំហំធំបំផុតទី២លើសកលលោក ហើយប្រជាពលរដ្ឋមានដល់ទៅប្រមាណ៥៨ភាគរយដែលកំពុងពឹងផ្អែកខ្លាំងទៅលើវិស័យកសិកម្មខណៈដែលទីផ្សារកសិកម្មតាមបែបបច្ចេកវិទ្យានឹងមានកំណើនឡើងដល់ទៅ២៤ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៥ខាងមុខ។
ដោយសារសក្តានុពលដ៏ធំធេងដូចបានលើកឡើងខាងលើនេះ អាជីវកម្មកើតថ្មីបែបបច្ចេកវិទ្យាជំនួយដល់កសិកម្ម ឬ Agritech Startup របស់ឥណ្ឌាកាលពីឆ្នាំ២០១៩មានចំនួនកើនឡើងដល់ទៅ៤៥០ក្រុមហ៊ុនស្ថិតនៅក្នុងអត្រាកំណើន២៥ភាគរយជារៀងរាល់ឆ្នាំ។ ប៉ុន្តែក្នុងចំណោមនោះ បច្ចេកវិទ្យាអាជីវកម្មកើតថ្មីចំនួន៥ដែលកំពុងមានសកម្មភាព និងបានផ្តល់អត្ថប្រយោជន៍ច្រើនដល់កសិករ រួមទាំងការផលិត និងការទទួលបានទិន្នផលខ្ពស់៖

១.AgroStar ៖ អាជីវកម្មកើតថ្មីមួយនេះកើតឡើងកាលពីឆ្នាំ២០១៣ ដោយលោក Shardul Sheth និង Sitanshu Sheth មានសមត្ថភាពក្នុងការផ្តល់ទំនាក់ទំនងគ្នារវាងក្រុមអ្នកជំនាញកសិកម្មជាមួយនឹងក្រុមកសិករ

២.DeHaat ៖ បង្កើតឡើងដោយលោក Amrendra Singh លោក Shyam Sunder, លោក Adarsh Srivastav និងលោក Sharshank Kumar កាលពីឆ្នាំ២០១២។ នៅក្នុងខែតុលាឆ្នាំ២០២១នេះ DeHaat ទទួលបានវិនិយោគដល់ទៅ១១៥លានដុល្លារ

៣.Cropln ៖ ស្ថាបនិកដោយលោក Krishan Kumar លោក Kunal Prasad និងលោក Rupesh Goel កាលពីឆ្នាំ២០១០មានជំនាញខាងប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត AI ដើម្បីគ្រប់គ្រងទិន្នន័យ និងដំណោះស្រាយចំពោះអាជីវកម្មកសិកម្ម

៤.Fasal ៖ បង្កើតឡើងតាំងតែពីឆ្នាំ២០១៨ដោយលោក Shailendra Tiwari និងលោក Ananda Verma កាលពីឆ្នាំ២០១៨ មានសមត្ថភាពអាចឲ្យកសិករក្នុងការរៀបចំផែនការ និងវិភាគសកម្មភាពធ្វើកសិកម្ម
៥.IntellLabs ៖ រកឃើញកាលពីឆ្នាំ២០១៦ ដោយលោក Milan Sharmaលោក Himani Shah លោក Nishant Mishra និងលោក Devendar Chandani ដែលមានជំនាញក្នុងបង្កើនផលិតផលឌីជីថលដែលប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការត្រួតពិនិត្យ វិភាគតាមរូបភាពដើម្បីអាចឲ្យក្រុមអ្នកលក់រាយ និងក្រុមកសិករ ក៏ដូចជាអ្នកនាំចេញ អាចត្រួតពិនិត្យក្នុងការវាយតម្លៃពីគុណភាពនៃផ្លែឈើ ក៏ដូចជាបន្លែផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/07/2026
កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/07/2026
សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅ ក្រុងកំពង់ចាម នឹងផ្ដល់អត្រាចំណេញផ្នែកសេដ្ឋកិច្ចដល់កម្ពុជារហូតដល់ ១៥,២៧ ភាគរយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/07/2026
កំណាត់ផ្លូវជាតិលេខ៧ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលត្រូវបានសាងសង់ឡើងវិញពី ២គន្លង ទៅ ៤គន្លង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content