ភ្នំពេញ ៖ រហូតមកដល់ពេលនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានប្រកាសចូលជាធរមានជាមួយដៃគូមានពីរហើយគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។ ក្រោមលក្ខខណ្ឌទាំងអស់នេះ កម្ពុជារំពឹងថានឹងទទួលបានកំណើនបន្ថែមពីការនាំចេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលខ្លួនមាន ដោយក្នុងនោះកម្ពុជាក៏រំពឹងពីកំណើននាំចេញចន្លោះពី ៩,៤ភាគរយទៅ១៨ភាគរយពីកិច្ចព្រមព្រៀង RCEP នេះ ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ថា ការសិក្សាថ្មីរបស់អ្នកជំនាញនៃវិទ្យាស្ថាន អេរីយ៉ា បានឱ្យដឹងថា កម្ពុជាអាចនឹងមានកំណើនការនាំចេញ ប្រចាំឆ្នាំប្រមាណ ៩,៤ភាគរយទៅ១៨ភាគរយ ដែលនឹងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចបន្ថែមប្រមាណ ២ភាគរយទៅ៣,៨ភាគរយ កំណើនឱកាសការងារប្រចាំឆ្នាំប្រមាណ ៣,២ភាគរយទៅ ៩,២ភាគរយ និងកំណើនចំណូលពន្ធប្រមាណ ២ភាគរយ ទៅ៣,៩ភាគរយ ផងដែរ ។

ឯកឧត្តមបន្តថា អ្វីដែលសំខាន់គឺទំនិញសក្ដានុពលរបស់កម្ពុជាជាច្រើនទទួលបានការអនុគ្រោះពន្ធ ឬពន្ធសូន្យដែលរួមមាន គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ក្រូច ដូងចេក ល្ហុង គុយទាវ នំគ្រៀប ដំឡូងមី សាច់ក្រក ផលិតផលកែច្នៃពីត្រី ទឹកម្ទេស កង់ សម្លៀកបំពាក់ គ្រឿងបង្គុំអគ្គីសនីគ្រឿងសង្ហារឹម និងផលិតផលជាច្រើនទៀត។ ក្រៅពីនេះកិច្ចព្រមព្រៀងនឹងផ្ដល់ជាក្របខណ្ឌពង្រឹងសេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជាអនុវត្តន៍ជាមួយដៃគូពាណិជ្ជកម្មដែលមានស្ដង់ដារខ្ពស់មានទីផ្សារធំ និងមានសក្ដានុពល ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាអ្នកនាំពាក្យបានឱ្យដឹងផងដែរថា កិច្ចព្រមព្រៀងនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់ពលរដ្ឋ និងក្រុមហ៊ុននាំចេញ ដោយមិនបាច់បង់ពន្ធចំពោះមុខទំនិញដែលបានព្រមព្រៀងជាមួយគ្នា ដែលអាចធ្វើឱ្យមានការទាក់ទាញដល់ការវិនិយោគពីប្រទេសដើម្បីផលិតនូវទំនិញហើយនាំចេញទៅប្រទេសទាំងនោះវិញ ។ ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរនេះ កម្ពុជាក៏បាន និងកំពុងត្រៀមចូលជាធរមានផងដែរនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េ និងត្រៀមចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើនទៀតនៅលើពិភពលោក ដើម្បីជំរុញការនាំចេញការវិនិយោគទៅវិញទៅមក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិចត្រូនិកឡើយ បើទោះបីក្នុងគោលដៅនាំចេញក៏ដោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/10/2026
កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិកត្រូនិកឡើយ

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content