ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា វិស័យកសិកម្មបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍជនបទ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ដោយមានអង្គភាពជំនាញកំពុងខិតខំយកអស់ស្មារតីទទួលខុសត្រូវក្នុងរៀបចំផែនការ និងអនុវត្តសកម្មភាពសំខាន់ៗសំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យាលើការងារផលិតកម្ម និងការកែច្នៃឱ្យអស់សក្ដានុពលដែលមាន។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបានខិតខំធ្វើយ៉ាងណាលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវស្តីពី “ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០” ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូល ព្រមទាំងធានាបាននូវសន្តិសុខស្បៀង និងធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផល ដើម្បីលើកកម្ពស់ជីវភាព តាមរយ:ការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មដំណាំគ្រប់ប្រភេទ។

ឯកឧត្តមបានគូសបញ្ជាក់ថា ៖
“ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងខ្សែច្រវាក់ផលិតកម្មកែច្នៃ និងនាំចេញប្រកបដោយភាពប្រកួតប្រជែង ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាកម្ម ការផ្ទេរបច្ចេកទេសកសិកម្មទំនើប ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលសម្រាប់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនសហគ្រិនភាព និងមានលក្ខណៈជាអាជីពក្នុងកសិធុរកិច្ច ក៏ដូចជាការអភិវឌ្ឍន៍បច្ចេកវិទ្យានៅលើខ្សែច្រវាក់ផលិតកម្ម ឆ្លើយតបចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ក៏ត្រូវបានក្រសួងកំពុងជំរុញឱ្យអនុវត្តយ៉ាងសកម្ម”
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ក្រសួងពាក់ព័ន្ធ អង្គភាពជំនាញក្រោមឱវាទ និងវិស័យឯកជន រិះរកគ្រប់មធ្យោបាយដើម្បីដំណោះស្រាយបញ្ហាប្រឈម ជួយតម្រង់ទិស លើវិធានការគន្លឹះនៃការស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទជំងឺកូវីដ-១៩ ក្នុងគោលដៅជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងប្រសិទ្ធភាពខ្ពស់ ស្របតាមនិន្នាការនៃការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបដិវត្តន៍ឧស្សាហកម្មទី៤.០ ពិសេសក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានយល់ឃើញថា វិស័យស្បៀងដែលបាននិងកំពុងដើរតួនាទីក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ បង្កើនប្រាក់ចំណូល និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ កំពុងប្រឈមនូវបញ្ហាមួយចំនួនមានជាអាទិ៍៖ ទី១. ផលិតភាពផលិតកម្ម ការធ្វើពិពិធកម្ម និងពាណិជ្ជូបនីយកម្មនៅមានកម្រិត កង្វះការវិនិយោគលើការកែច្នៃ គុណភាពកសិផលនៅមិនទាន់ឆ្លើយតបតាមតម្រូវការទីផ្សារ លទ្ធភាពប្រកួតប្រជែងមានក្រមិត សត្វល្អិតបំផ្លាញដំណាំ ជំងឺឆ្លងរុក្ខជាតិ និងសត្វជាដើម, ទី២. ការប្រែប្រួលអាកាសធាតុ ការងារស្រាវជ្រាវ និងសេវាផ្សព្វ ផ្សាយកសិកម្ម និងទីផ្សារមិនទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយ, ទី៣. ប្រព័ន្ធស្រោច ស្រពតាមលក្ខណៈសន្សំសំចៃទឹក លើដីស្រែចម្ការ និងកសិដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មនៅមិនទាន់គ្រប់គ្រាន់,ទី៤. ការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្មឱ្យចំគោលដៅ និងសក្តានុពល ភាពនៅតាមភូមិសាស្រ្តនីមួយៗស្ថិតនៅតែជាបញ្ហា, ទី៥. ការទប់ស្កាត់បទល្មើសព្រៃឈើ ជលផល ការនាំចូលសត្វ និងសម្ភារកសិកម្មខុសច្បាប់នៅមានកម្រិត, ទី៦. ខ្វះទីផ្សារលក់ផលិតផល និងទី៧. សកម្មភាពកាប់រានហ៊ុមព័ទ្ធដីព្រៃឈើ ព្រៃលិចទឹក ដោយខុសច្បាប់ នៅតែកើតមាន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/05/2026
ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/05/2026
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

លំនៅឋានតម្លៃមធ្យមនៅតែមានតម្រូវការពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស អ្នកទើបរៀបការរួចថ្មីថ្មោង
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/05/2026
បើទោះបីស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរឡើងដូចមុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត ខណៈតម្រូវការទីផ្សារនៅតែមាន ជាក់ស្ដែងលំនៅឋានតម្លៃមធ្យម ( តម្លៃ៥ម៉ឺន ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ

អ្នកជំនាញហិរញ្ញវត្ថុព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏ជាឱកាសវិនិយោគដើម្បីក្លាយជាអ្នកមានជំនាន់ថ្មី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/05/2026
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content