ភ្នំពេញ ៖ ក្រោយការទទួលបានលទ្ធផលល្អប្រសើរលើការទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងកូវីដ-១៩នៅទូទាំងប្រទេសក្នុងអត្រាខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ បានសម្រេចដាក់ខេត្តចំនួន៤ មិនតម្រូវឱ្យពាក់ម៉ាសទៀតនោះទេ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ។

តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសម្រេចនេះគឺធ្វើឡើងបន្ទាប់ពីមានការពិភាក្សាយ៉ាងល្អិតល្អន់ជាមួយថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធ។ យ៉ាងណាក៏ដោយ សម្តេចតេជោ បានបញ្ជាក់ដែរថា បើទោះជារាជរដ្ឋាភិបាលបានសម្រេចលើកលែងការពាក់ម៉ាស់ដូចបានលើកឡើងខាងលើក៏ដោយ ក៏រាជរដ្ឋាភិបាលបានទុកឱ្យប្រជាពលរដ្ឋសម្រេចចិត្តខ្លួនឯងក្នុងការពាក់ ឬមិនពាក់។

នៅក្នុងសេចក្ដីថ្លែងសារជាសំឡេង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា ៖
“បងប្អូននៅក្នុងខេត្តទាំង៤ នោះ ជ្រើសរើសដោយខ្លួនឯង ពាក់ម៉ាស ឬមិនពាក់ម៉ាស? បងប្អូនដែលទៅពីក្រៅ ទៅទស្សនកិច្ចនៅក្នុងខេត្តទាំង៤នោះ ជ្រើសរើសដោយខ្លួនឯងពាក់ម៉ាស ឬមិនពាក់ម៉ាស? គឺទុកសិទ្ធិសម្រេចឱ្យបុគ្គល ជាអ្នកសម្រេច។ ប៉ុន្តែក្រោយចាកចេញពីខេត្តទាំង៤នេះ គឺត្រូវតែពាក់ម៉ាសជាកាតព្វកិច្ច ដោយស្ថិតនៅក្នុងវិធានការសុខាភិបាល ៣កុំ និង៣ការពារ”
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ៖
“យើងសាកល្បងនេះ មិនមែនយកជីវិតប្រជាពលរដ្ឋទៅសាកល្បងទេ ក៏ប៉ុន្តែយើងចង់ដឹងអំពីភាពធន ភាពស៊ាំសហគមន៍របស់យើងទាំងទីក្រុង និងជនបទ។ ខេត្តដែលយើងដាក់ឱ្យអនុវត្តន៍នេះ ជាខេត្តដែលគ្មានការឆ្លង ហើយបើមាន គឺមានតិចតួចក្នុងរយៈកាលកន្លងមកនេះ”
បើទោះបីជាមានការសម្រេចមិនអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាសនៅក្នុងខេត្តទាំង៤នោះយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន នៅតែបន្តណែនាំឱ្យប្រជាពលរដ្ឋ ដែលចាកចេញពីខេត្តទាំង៤នោះ ត្រូ វតែអនុវត្តន៍ខ្ជាប់ខ្ជួននូវកាតព្វកិច្ចពាក់ម៉ាស។ ការអនុវត្តន៍បែបនេះ លទ្ធភាពនៃការនាំមេរោគចេញពីខេត្តទាំង៤នេះ ចូលទៅកាន់ខេត្តផ្សេង គឺមានកម្រិតតិចតួច។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីណែនាំនេះ ចាប់ផ្តើមអនុវត្តន៍ពីពេលនេះតទៅ។ សម្តេចតេជោ បានណែនាំដល់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រៀបចំធ្វើសេចក្តីណែនាំ និងវិធានការបន្ថែមលើសេចក្តីសម្រេចថ្មីនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content