កម្ពុជាទទួលបានចំណូលជាង ១៧០លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

ភ្នំពេញ ៖ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាទទួលបានចំណូលជាង ១៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែឧសភា ក្នុងឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ១៧០ ២៨២ ០៣១ដុល្លារ ដោយក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ១៦៨ ៤៦៨ ៦៤០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ១ ៨១៣ ៣៩១ដុល្លារ។ ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ១០​៥ ០៤៨តោន កើនឡើងចំនួន ១ ៨០៩តោន ស្មើនឹង២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១៣ ០២៦ម៉ែត្រគូប។

ដោយឡែក ចំណែកសម្រាប់​តម្លៃ​លក់​ជ័រ​កៅស៊ូជា​មធ្យម ឯកឧត្តម ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូបាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ២០២២ ថ្លៃ ១ ៦០៤​ដុល្លារ ក្នុង​មួយ​តោន ដោយបាន​ថយ​ចុះ​តម្លៃចំនួន ៧១ ដុល្លារ ក្នុង​មួយ​តោន ស្មើ​នឹង ៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​មុន ហើយគិតត្រឹមតែក្នុង​ខែ​ឧសភា តម្លៃ​មធ្យម​នៃ​ប្រភេទ​កៅស៊ូ​ធម្មជាតិ​បាន​បង្ហាញ​ការ​ធ្លាក់​ចុះ​របស់​ទីផ្សារ​អរន្តជាតិ បើ​ធៀប​ខែ​មេសា ព្រោះ​​ផលិតផល​នាំ​ចេញ​ស្ទើរតែ ១០០ ភាគរយ​បណ្តាល​មក​ពីបញ្ហាមួយចំនួន ដូចជា ទី​១ ការ​ភ័យខ្លាច​នៃ​អតិផរណា ទី២ ការ​ដំឡើង​អត្រាការ​ប្រាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ទី៣ តម្លៃ​រូបិយប័ណ្ណ​ធ្លាក់​ចុះ​ក្នុង​បណ្តា​ប្រទេស​នាំចេញ​កៅស៊ូ​សំខាន់ៗ​ និង​ការ​បន្ត​បិទ​ខ្ទប់​ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន។ ចំពោះ​កម្ពុជា​ទីផ្សារ​កៅស៊ូ ក៏​អាស្រ័យ​ទីផ្សារ​អន្តរជាតិ ហើយ​វា​ជា​ផ្នែក​នៃ​សេដ្ឋកិច្ច​ពិភពលោក​ដែលរងឥទ្ធិពលពី​សង្គ្រាម​រុស្ស៊ី និងអ៊ុយក្រែនផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS ថា លទ្ធផលកើនឡើងតិចតួចនេះក៏ពិតមែន តែគឺជាសញ្ញាមួយដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ពាក់ព័ន្ធនឹងទីផ្សារកៅស៊ូក្រោយពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានបើកដំណើរការលើគ្រប់វិស័យឡើងវិញ និងលទ្ធផលចាក់វ៉ាក់សាំងដោយជោគជ័យ។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖

“ការកើនឡើងវិស័យកៅស៊ូនៅកម្ពុជា ដោយសារដល់ឆ្នាំចៀរជ័រ និងដោយសារក្រុមហ៊ុនវិនិយោគបានផលិតហើយនាំចេញ ។​ តែដោយឡែកកៅស៊ូគ្រួសារគាត់បាន​​នាំចេញជ័រឆៅច្រើន ដែលផ្ទុយនឹងច្បាប់ដែលត្រូវហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សិប្បកម្មកែច្នៃកៅ​ស៊ូ ជាច្រើននៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ខ្វះវត្ថុធាតុដើម ដើម្បីកែច្នៃសម្រាប់នាំចេញ”

លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ឱ្យដឹងថា ការប្រមូលជ័រកៅស៊ូឱ្យបានប្រមូលផ្តុំជាការលំបាកដែរ​ ព្រោះយើងមិនចង់នាំចេញវត្ថុធាតុដើម ឬពាក់កណ្តាលសម្រេចនាំចេញដែរ គួរតែកែច្នៃសិនជាការល្អ តែប្រការ​ល្អអាជ្ញាធរពាក់ព័ន្ធអាចពង្រឹងការទប់ស្កាត់ការនាំចេញខុសច្បាប់ នោះវិស័យកៅស៊ូនាំចេញនឹងនៅតែបន្ដកាន់តែកើនឡើង ចាប់ពីពេលនេះរហូតដល់ឆ្នាំក្រោយៗ។

តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ គិត​ត្រឹម​ឆ្នាំ២០២២ ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤ ០៤៤ហិក​តា ក្នុង​នោះ ផ្ទៃដី​ចៀរជ័រ​មានចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង ៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣ ​៨៥១ហិកតា ស្មើនឹង២៣%។ សូមបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន ៣៦៦ ៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន ៤៥៤ម៉ែត្រគូប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក