ត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្តេចបានចុះហត្ថលេខា ដោយរក្សាទុកដីនៅតំបន់ X១៦ ជាង១ ១៧៦ហិកតា ដើម្បីធ្វើជាតំបន់ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញនៅព្រំដែនកម្ពុជា-វៀតណាម ដោយគ្រោងនឹងបើកច្រកទ្វារអន្តរជាតិនៅត្រង់តំបន់នេះ សង្ឃឹមថានឹងផ្តល់ប្រយោជន៍បានច្រើនដល់សេដ្ឋកិច្ចប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖
“ខ្ញុំ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាមមានគម្រោងថាថ្ងៃក្រោយនៅមានពេលវេលាសមស្រប យើងអាចបើកច្រកនេះទៅជាច្រកអន្តរជាតិមួយ។ ជាគោលដៅ គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាមទៅជាតំបន់សន្តិភាព និងមានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ យើងត្រូវបំពេញកិច្ចការការងារមួយចំនួនទាក់ទិននឹងការកសាង និងនីតិវិធីដើម្បីឈានទៅបើកច្រកព្រំដែន ឱ្យទៅជាច្រកព្រំដែនអន្តរជាតិ”

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ខ្ញុំបានចេញសេក្តីសម្រេចតាមរយៈការស្នើសុំរបស់នាយឧត្តមសេនីយ៍ សៅ សុខា និងការស្នើរបស់ឯកឧត្តម ជា សុផារ៉ា បានសេចក្តីថា យើងត្រូវបង្កក់ដីចំនួន ១ ១៧៦ហិកតា ដើម្បីបម្រុងទុកបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់រោងចក្រ ឬថ្ងៃក្រោយតំបន់នេះអាចក្លាយជាតំបន់ផ្លាស់ប្តូរទំនិញដ៏ល្អ ព្រោះតំបន់នេះនៅជិតកំពង់ផែសមុទ្ររបស់វៀតណាម ឬក្លាយជាតំបន់កែច្នៃ ព្រោះកសិផលរបស់កម្ពុជានៅតំបន់នេះ និងតំបន់ឥសានមានច្រើន”
គួរបញ្ជាក់ថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចាប់ផ្តើមពង្រីកផ្លូវតំបន់ X១៦ យ៉ាងយូរនៅឆ្នាំ២០២៣ ឬឆ្នាំ២០២៤ ដើម្បីតភ្ជាប់ពីផ្លូវជាតិ ឬផ្លូវសំខាន់ផ្សេងៗទៀតឱ្យមានទំហំប៉ុនផ្លូវជាតិលេខ៧។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ធ្វើយ៉ាងណាត្រូវគ្រប់គ្រងរក្សាដីជាង ១ ០០០ហិកតានេះ ឱ្យបានល្អ ដើម្បីទាក់ទាញការវិនិយោគនានា ចូលមកអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស បន្ថែមពីនេះ ត្រូវពិនិត្យលើប្រព័ន្ធសេវាទូរស័ព្ទ ទឹក ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា តភ្ជាប់មកកាន់តំបន់ X១៦ នេះ ដើម្បីផ្តល់ភាពងាយស្រួលការវិនិយោគ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/06/2026
ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/06/2026
អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content