(ភ្នំពេញ)៖ កម្ពុជាសម្រេចបានការនាំចេញនូវផលិតផលដំឡូងមីប្រមាណ ២.៣ លានតោន សម្រាប់ឆមាសទី១ នៃឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។

របាយការណ៍ដដែលនេះ បញ្ជាក់ថា ឆមាសទី១ ឆ្នាំ២០២២ ការនាំចេញផលិតផលដំឡូងមីមានមានចំនួន ២ ៣០០៩១៩.៣៩តោន កើនឡើង៤២.៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន១ ៦១៤ ១២៩.៧៦ តោន ។ ផលិតផលដំឡូងមី ២.៣លានតោន ដែលត្រូវបាននាំចេញរួមមាន៖

- ចំណិតដំឡូងមីក្រៀមមានចំនួន១ ៥៣៤ ៥៩០តោន កើនឡើងចំនួន២៤,២៥% ក្នុងនោះនាំចេញទៅប្រទេសថៃ ចំនួន១ ១៣៣ ៥៥០តោន និងប្រទេសវៀតណាមចំនួន ៤០១ ០៤០តោន។
- ដំឡូងមីស្រស់មានចំនួន ៧១០ ៣០០តោន កើនឡើងចំនួន ៩៧.៩៧% ក្នុងនោះនាំចេញទៅប្រទេសវៀតណាម ចំនួន៤៧៥ ១០០តោន និងប្រទេសថៃចំនួន២៣៥ ២០០តោន។
- ម៉្សៅដំឡូងមីមានចំនួន៤៨ ៩៤៨តោន កើនឡើងចំនួន២០៧.៧៨% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន៤៧ ៤០៥តោន, សហរដ្ឋអាមេរិកចំនួន៦៦៦តោន, អ៊ីតាលីចំនួន៣៧៨តោន, វៀតណាមចំនួន២១០តោន, ណេដឺឡែន ចំនួន១៥២តោន, ថៃចំនួន៩៨.៦០តោន និងម៉ាឡេស៊ីចំនួន ៣៨.៤០តោន។
- កាកសំណល់ដំឡូងមី មានចំនួន៧ ០៨១,៣៩តោន កើនឡើងចំនួន ៦៣.៨១% នាំចេញទៅប្រទេសចិនចំនួន៦ ៥៨១.៣៩តោន និងប្រទេសវៀតណាមចំនួន៥០០តោន។
ចំពោះតម្លៃនៃដំឡូងមីវិញ សម្រាប់ដំឡូងមីស្រស់តម្លៃ៣២០-៣៥០រៀលក្នុងមួយគីឡូក្រាម ចំណែកដំឡូងមីក្រៀមលក់បាន៧០០-៩០០រៀលក្នុងមួយគីឡូក្រាម។ រីឯទីផ្សារនាំចូលផលិតផលដំឡូងពីកម្ពុជាមាន ប្រទេសវៀតណាម និងថៃ (នាំចូលដំឡូងមីក្រៀម និងដំឡូងមីស្រស់) ចំណែកអាមេរិក ណេដឺឡែន ចិន, ម៉ាឡេស៊ី និងអ៊ីតាលីបាននាំចូលម្សៅដំឡូងមី។ គួររំលឹកថា ការនាំចេញដំឡូងមី និងផលិតផលដំឡូងមីរបស់កម្ពុជា ក្នុងឆ្នាំ ២០២១កន្លងទៅ សម្រេចបាន ២ ៧៩៣ ៧២៩,៩២ តោន។ ក្នុងនោះចំណិតដំឡូងមីក្រៀម មាន ១ ៦៤៤ ៥៩១,៦៨ តោន កើន ៨,៤៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០, ដំឡូងមីស្រស់ ១ ១០៤ ២២០ តោន កើន ៥២,៦ ភាគរយ, ម្សៅដំឡូងមី ៣៥ ៨៦២,៧៤ តោន កើនឡើង ២,៦៦ ភាគរយ, និងកាកសំណល់ដំឡូងមី ៩ ០៥៤, ៥០ តោន ថយចុះ ៣៣,០៦ ភាគរយ។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/06/2026
ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/06/2026
អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content