បណ្ឌិត គិន ភា ៖ អាស៊ានជាគោលដៅសេដ្ឋកិច្ចសម្រាប់ចិន ប៉ុន្តែជាភូមិសាស្ត្រនយោបាយសម្រាប់អាមេរិក

ភ្នំពេញ ៖ តាមការកត់សម្គាល់ រហូតមកដល់ពេលបច្ចុប្បន្ននេះ មហាអំណាចចិន និងអាមេរិកនៅមិនទាន់មានភាពត្រជាក់ដាក់គ្នា ឬធូរស្រាលនៅឡើយបើទោះបីជាអាមេរិក និងលោកខាងលិចនៅកំពុងតែរវល់ជាមួយនឹងរុស្ស៊ីលើបញ្ហានៅអ៊ុយក្រែន ខណៈដែលអាស៊ានស្ថិតនៅចន្លោះកណ្តាលរវាង ចិន​​ និងសហរដ្ឋអាម៉េរិកក្នុងបរិបទថ្មី។

នៅក្នុងកិច្ចពិភាក្សាប្រជុំតុមូលស្ដីពី«អាស៊ាន ស្ថិតនៅចន្លោះចិន និងសហរដ្ឋអាមេរិកក្នុងបរិបថថ្មី ដែលរៀបចំនៅរាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅលោកបណ្ឌិត គិន ភា​​ ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិតត្យសភា​កម្ពុជា និងជាវាគ្មិនដំបូងគេបានអញ្ជើញឡើងបកស្រាយស្ថីអំពីការវិវត្តទៅនៃស្ថានភាពនៃតំបន់អាស៊ានដែលកំពុងស្ថិតនៅក្នុងចន្លោះរវាងមហាយក្សទាំងពីរ។

លោកបណ្ឌិតបានមានប្រសាសន៍ថា ៖

“ចិន និងអាមេរិក មិនដែលមានភាពត្រជាក់ណាម្តងឡើយគិតចាប់តាំងតែពីពេលដែលចិនបានចាប់ផ្តើមរីកចម្រើនលូតលាស់ខ្លាំងផ្នែកសេដ្ឋកិច្ច និងឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក ពីព្រោះថាអាមេរិកដែលមានតំណែងជាប្រទេសមានឥទ្ធិពលបំផុតរបស់ពិភពលោកនោះពិតជាមានកង្វល់ខ្លាំងចំពោះភាពធំធាត់របស់ចិន”

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ៖

“អាស៊ានគឺកំពុងប្រឈមមុខទៅលើគ្រោះទ្វេរ។ ទ្វេរគ្រោះ គឺសំដៅទៅលើការប្រទាញប្រទង់រវាងមហាអំណាចដែលជាទូទៅអាមេរិក និងចិន នឹងធ្វើការទាញប្រទេសតូចៗ ឬក៏តំបន់តូចៗឲ្យមកស្ថិតនៅខាងភាគីខាងខ្លួនដូចទៅនឹងពាក្យខ្មែរយើងធ្លាប់បាននិយាយថានៅពេលដែលដំរីជល់គ្នានោះនឹងនាំឲ្យមានងាប់ស្រមោចសង្អារជាមិនខាន”

ទោះបីជាយ៉ាងណាក្តី ឆ្លើយតបទៅនឹងសំណួរថា តើអាមេរិក និងចិន ចាត់ទុកអាស៊ានជារឿងចាំបាច់ និងមានទំហំប៉ុនណានោះ លោកបណ្ឌិតបានថ្លែងបែបជាការគិតពិចារណាថា ៖ ទាំងកត្តាភូមិសាស្ត្រ កត្តាប្រជាសាស្ត្រ និងកត្តាសេដ្ឋកិច្ចអាស៊ាន ដែលមានផ្ទៃដីដល់ទៅ៣ភាគរយនៃពិភពលោក គឺជាច្រកដ៏សំខាន់ឆ្លងកាត់ទៅដល់សមុទ្រប៉ាស៊ីហ្វិក និងជាតំបន់ដែលមានប្រជាពលរដ្ឋពេញវ័យច្រើនផងដែរនោះ សម្រាប់តែប្រទេសចិន គឺមិនដែលខ្វាយខ្វល់ពីបញ្ហាមនោគមវិជ្ជា ឬភូមិសាស្ត្រនយោបាយឡើយ ពោលសំខាន់តែទៅលើកិច្ចការងារសម្រាប់បង្កើនសេដ្ឋកិច្ចប៉ុណ្ណោះ។ ជាក់ស្តែងប្រទេសនីមួយៗក្នុងតំបន់សុទ្ធតែទទួលបានជំនួយជាការវិនិយោគយ៉ាងច្រើនពីសំណាក់រដ្ឋាភិបាលចិន។

ដោយឡែក សម្រាប់អាមេរិកវិញ ក្រៅតែពីការបង្កើតយន្តការជាយុទ្ធសាស្ត្រជាច្រើនដើម្បីការពារការរីកឥទ្ធិពលរបស់ចិនហើយនោះ នៅក្នុងតំបន់អាស៊ាននេះវិញអាមេរិកកំពុងព្យាយាមធ្វើខ្លួនឯងទៅជាអ្នកការពារសន្តិសុខចំពោះប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសបណ្តាប្រទេសដែលបានប្រកាសទាមទារ និងប្រកាសអធិបតេយ្យនៅតាមតំបន់សមុទ្រចិនខាងត្បូង ដូចជា វៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងឥណ្ឌូនេស៊ីជាដើម។ ជាចុងក្រោយ លោកបណ្ឌិត គិន ភា បានលើកឡើងថា អាស៊ានគ្មានហេតុផលអ្វីដើម្បីជ្រើសយកមហាអំណាចមួយទុកមហាអំណាចមួយចោលនោះទេ មានន័យថា អាស៊ាននឹងមិនអាចខ្វះចិន ឬខ្វះអាមេរិកបានឡើយ ទាំងទៅលើទិដ្ឋភាពសេដ្ឋកិច្ច យុទ្ធសាស្ត្រ សន្តិសុខ និងពាណិជ្ជកម្មផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម