ភ្នំពេញ ៖ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះធនាគារជាតិនៃកម្ពុជា ធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានាបានរួមគ្នាលើកកម្ពស់ប្រើប្រាស់ប្រាក់រៀលឱ្យចរាចរកាន់តែទូលំទូលាយក្នុងសេដ្ឋកិច្ច និងសង្គមជាតិ ហើយតាមរយៈធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ ការផ្តល់កម្ចី និងការទូទាត់ជាប្រាក់រៀលត្រូវបានលើកទឹកចិត្តខ្ពស់ ដើម្បីរួមចំណែកជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យបានកាន់តែច្រើន។

ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិ។ ប្រាក់រៀលកសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងប្រទេស។ ក្នុងន័យសេដ្ឋកិច្ច ការចរាចរប្រាក់រៀលកាន់តែច្រើននឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិនៃកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដោយសារការផ្គត់ផ្គង់រូបិយវត្ថុមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផលិតកម្ម និងអត្រាអ្នកមានការងារ។

ការពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបណ្តាលឱ្យកម្ពុជាងាយទទួលរងការប៉ះទង្គិចពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ធនាគារកណ្តាលអាចដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ប្រាក់រៀល ក៏នឹងជួយឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណេញក្នុងការបោះផ្សាយរូបិយវត្ថុផងដែរ។ លើសពីនេះ ប្រសិនបើប្រាក់រៀលតែមួយមុខត្រូវបានប្រើប្រាស់ក្នុងទីផ្សារ តម្លៃប្រតិបត្តិការក្នុងការប្តូរប្រាក់នឹងត្រូវបានកាត់បន្ថយ។
ជាមួយគ្នានេះដែរ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ប្រាក់រៀលត្រូវបានបង្កើនតួនាទីជាលំដាប់នៅក្នុងសេដ្ឋកិច្ច និងសង្គម ប្រកបដោយនិរន្តរភាព និងជំនឿទុកចិត្ត ដែលបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងសេដ្ឋកិច្ចជាតិទាំងមូល។ កន្លងមក ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់គុណតម្លៃរបស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា ក៏បានផ្សព្វផ្សាយអំពីរបៀបនៃការទុកដាក់ និងប្រើប្រាស់ប្រាក់រៀល តាយរយៈវីដេអូខ្លីៗ និងឯកសារអប់រំផ្សេងៗ។
លើសពីនេះទៅទៀត គេសង្កេតឃើញថា បច្ចុប្បន្ន ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូជាច្រើនបាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (ដែលគេស្គាល់ Fintech) ដើម្បីសម្រួលដល់ការទូទាត់របស់ប្រជាជនតាមរយៈប្រព័ន្ធ QR Code ពិសេសការទូទាត់ជាប្រាក់រៀល ដើម្បីលើកកម្ពស់រូបិយវត្ថុក្នុងស្រុក។ ជាពិសេស កាលពីថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រ័ព័ន្ធ KHQR Code ដែលជាកូតស្តង់ដាររួម (EMV) ដែលអាចឱ្យកម្មវិធីទូរស័ព្ទរបស់សមាជិក (បច្ចុប្បន្ន ៣៧គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ) អាចស្កេន KHQR និងធ្វើការទូទាត់ប្រាក់បាន ពិសេសការទូទាត់ជាប្រាក់រៀលត្រូវបានលើកទឹកចិត្ត ។ កម្មវិធីទូរស័ព្ទរបស់គ្រឹះស្ថានជាសមាជិកបាគងនីមួយៗក៏មានស្តង់ដារ KHQR ដែរ ព្រមទាំងអាចស្កេនទូទាត់គ្នាទៅវិញទៅមកបានផងដែរ។ ទោះជាយ៉ាងនេះក្តី ប្រាក់ដុល្លារនៅតែទទួលបានការពេញនិយម និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ស្ទើរគ្រប់សកម្មភាពជំនួញ ជាពិសេស ប្រតិបត្តិការដែលមានទំហំទឹកប្រាក់ធំ និងនៅតាមទីប្រជុំជន ហើយផ្អែកតាមការស្ទាបស្ទង់មតិមួយចំនួនបានបង្ហាញថា ប្រាក់រៀលជាតិត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅតាមទីជនបទ និងក្នុងប្រតិបត្តិការដែលមានទំហំទឹកប្រាក់តូច សម្រាប់ជាមធ្យោបាយទូទាត់ សន្សំ និងផ្តល់ឥណទាន ខណៈដែលតម្រូវការប្រាក់រៀលមានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ និងកំពុងបន្តកើនឡើងបន្ថែមទៀត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹងមានកំណើនខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 15/06/2026
តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេសនៅក្រុងច្បារមន រំពឹងថានឹងមានកំណើនខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងកែលម្អក្រុងច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/06/2026
រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/06/2026
ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content