ភ្នំពេញ ៖ រយៈពេល៨ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានចំនួន ២ ៥០០លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងបើធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ២០២១ និងបានប្រមាណ៨៧ភាគរយ បើប្រៀបធៀបទៅនឹងផែនការប្រចាំឆ្នាំ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ការប្រមូលពន្ធរយៈពេល៨ ខែ ឆ្នាំ២០២២ បានចំនួន ២ ៥០០លានដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបទៅនឹងផែនការប្រចាំឆ្នាំបានប្រមាណ៨៦ភាគរយ។
ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា ៖
“ការប្រមូលពន្ធឆ្នាំនេះ មានភាពល្អប្រសើរ និងលើសពីផែនការ រហូតបានចំនួនជាង៣០០០លានដុល្លារអាមេរិក បន្ទាប់ពីនៅ ក្នុងច្បាប់ថវិកាជាតិដែលបានកំណត់ត្រឹមតែ២៨០០លានដុល្លារក្នុងឆ្នាំ។ គោលដៅបន្តភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងឆ្លើយតបនូវការលំបាកដែលលើកឡើងដោយវិស័យឯកជន អគ្គនាយកដ្ឋានពន្ធដារបាននឹងកំពុងរៀបចំកែសម្រួលនូវការអនុវត្តអាករបំភ្លឺសាធារណៈ ដែលកន្លងមកត្រូវប្រកាស និងបង់ពន្ធនៅគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់មកត្រឹមជាមួយដង”

ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា ការប្រមូលពន្ធលើសផែនការនេះ គឺដោយសារអនុវត្ដតាមយុទ្ធសាស្រ្ដរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារសម្រាប់បង្កលក្ខណ: ងាយស្រួលចំពោះការបង់ពន្ធមានប្រសិទ្ធភាពខ្ពស់ និងតម្លាភាព១០០ភាគរយ ហើយការកំណែទម្រង់ផ្នែកប្រព័ន្ធពន្ធដារនេះ គឺជាង៩០ ភាគរយ ក្នុងចំណាត់ថ្នាក់លេខ១ ដែលឈានមុខគេក្នុងវិស័យផ្សេងៗផងដែរ។ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២២ សម្រេចបានប្រមាណ ៨៦% នៃផែនការ ច្បាប់វត្ថុប្រចាំឆ្នាំធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ហើយអគ្គនាយកដ្ឋានពន្ធដាររំពឹងអាច និងសម្រេចលើសជនការច្បាប់កំណត់សម្រាប់ឆ្នាំ២០២២។ លទ្ធផលនេះ ពិតជាសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ ទោះបីជាក្នុងស្ថានភាពដ៏លំបាកដែលកម្ពុជាប្រឈមយ៉ាងខ្លាំងនឹងការរាតត្បាតនៃជំងឺកូរីដៃ-១៩ ក៏ដោយ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ប៊ុលហ្ការី បង្ហោះផ្កាយរណបថ្មីចំនួន ១០ គ្រឿង និងត្រៀមពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំប្រទេសប៊ុលហ្ការី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១០គ្រឿងទៀតរបស់ខ្លួនចូលទៅក្នុងលំហអាកាស

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content