មុខរបរចិញ្ចឹមដង្កូវដួងជាលក្ខណៈគ្រួសារចំណាយកម្លាំងតិច ទទួលបានចំណូល និងចំណេញច្រើន

បាត់ដំបង ៖ បច្ចុប្បន្ននេះ ចំពោះសត្វដង្កូវដួងហាក់ត្រូវបានក្លាយទៅជាអាហារមួយប្រភេទដែលគេនិយមបរិភោគឆៅជាមួយទឹកជ្រលក់ ក៏ដូចជាយកទៅបំពង ឬលីងចម្អិនផងដែរ ដែលធ្វើឱ្យទីផ្សាររបស់សត្វប្រភេទនេះមានតម្រូវការខ្ពស់ និងអាចលក់បានតម្លៃថ្លៃគួរសមរហូតទៅដល់ប្រមាណ៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

ជាក់ស្ដែង លោក ថា ថៃ ដែលជាអ្នកចិញ្ចឹមសត្វដង្កូវដួងក្នុងទ្រង់ទ្រាយជាលក្ខណៈគ្រួសារសម្រាប់ផ្គត់ផ្គង់ទីផ្សារ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់​ AMS ឱ្យដឹងថា លោកអាចរកចំណូលបន្ថែមពីការចិញ្ចឹមដង្កូវដួងលក្ខណៈគ្រួសារសម្រាប់លក់ដោយសារវាមានតម្លៃថ្លៃ និងងាយស្រួលចិញ្ចឹម។

លោកបញ្ជាក់ថា ៖

“ឱ្យតែជាប្រភេទសត្វដែលមានទីផ្សារ ហើយងាយស្រួលចិញ្ចឹម ខ្ញុំចាប់អារម្មណ៍ទាំងអស់ ជាក់ស្ដែងដូចជាប្រភេទសត្វដង្កូវដួងនេះ ខ្ញុំបានចិញ្ចឹមជាង១ឆ្នាំប៉ុណ្ណោះ ក្រោយពេលមើលឃើញពីតម្រូវការទីផ្សារ ហើយអាចលក់បានថ្លៃរហូតដល់ ៧ម៉ឺនរៀលក្នុង១គីឡូក្រាម ហើយការចិញ្ចឹមគឺងាយស្រួល មិនបាច់ថែទាំងច្រើន និងប្រើរយៈពេលខ្លី”

លោកបន្តថា ៖

“ដង្កូវដួង គឺមានបងប្អូនយើងគាំទ្រច្រើន ជាពិសេសអតិថិជនជាអ្នករស់នៅភ្នំពេញដែលគាត់កម្ម៉ង់ទិញតាមអនឡាញ ហើយក៏មានអតិថិជននៅតាមបណ្ដាខេត្តផ្សេងៗទៀតផងដែរ ដែលយើងអាចវេចខ្ចប់ផ្ញើបានតាមរយៈក្រុមហ៊ុនបម្រើសេវាដឹកជញ្ជូន ឬតាមរយៈឡានឈ្នួល ខណៈដែលសព្វថ្ងៃនេះខ្ញុំមានប្រមាណ ៣០០ធុង ដោយ១ធុង យើងអាចប្រមូលផលបាន ៥-៨ខាំ ផងដែរ។ ដោយឡែក រយៈពេលចិញ្ចឹម គឺយើងចំណាយពេលប្រមាណ២ខែក្នុងការបង្កាត់ ហើយអាចទទួលបានកូនដង្កូវជាបន្តបន្ទាប់រយៈពេល១ខែកន្លះមកវិញ”

ទាក់ទងទៅនឹងរបៀបធ្វើចំណីសត្វដង្កូវដួង ត្រូវបានម្ចាស់កសិដ្ឋានខាងលើរៀបរាប់ថា បើចិញ្ចឹមក្នុងម៉ាងជ័រ (ធុងជ័រ) មានមុខកាត់ប្រហែល០.៥ម៉ែត្រ ត្រូវប្រើទឹក ១.៥ – ២លីត្រ លាយជាមួយចំណីជ្រូក​ ៤-៥ ខាំ ទុកមួយអន្លើឱ្យរីកល្អ។ បន្ទាប់មកបន្ថែមស្កររងូរ ឬស្ករត្នោតប្រមាណ ១ស្លាបព្រាបាយ លាយជាមួយនឹងទឹក EM ១ស្លាបព្រាបាយដូចគ្នាដើម្បីបំបាត់ក្លិន រួចកូរឱ្យលាយចូលគ្នាល្អ។ បន្ទាប់ពីនេះ ដាក់កម្ទេចស្រកីដូងដែលត្រាំទឹករួចដើម្បីឱ្យមានសំណើម ដាក់កាន់តែច្រើនកាន់តែល្អ រួចលាយជាមួយដំឡូងគកាត់ជាដុំៗ ហើយលាយចូលគ្នាឱ្យសព្វ។ បន្ទាប់ពីលាយចំណីហើយ ត្រូវរៀបចំសំបុកឱ្យមេពូជចូលទៅពងដោយប្រើជាបន្ទះស្រកីដូងរៀបនៅលើចំណីតែម្ដង ហើយក្នុង១ធុង អាចដាក់មេពូជពី ៣-៥ គូ អាស្រ័យលើចំនួនមេពូជដែលមានស្រាប់។ ដាក់មេពូជចូលក្នុងធុង និងបន្ថែមចេកទុំខ្លះទុកឱ្យមេពូជស៊ី ហើយគ្របទុកជាការស្រេច។

ចំពោះមេពូជ គេអាចទិញតែម្ដង ប៉ុន្តែអាចបង្កាត់បាន ៣-៤ដងទើបងាប់ ហើយគេក៏អាចបង្កាត់មេពូជចេញពីកូនដូងដែលញាស់បានផងដែរ ដោយគេអាចរើសកូនដង្កូវដួងដែលមានអាយុប្រមាណ៤០ថ្ងៃ និងមានទំហំធំៗល្អទៅទុកក្នុងធុងចំណី ហើយគ្របចំណីចាស់ពីលើស្រកីដូង​ឱ្យណែន និងទុកប្រមាណ ៤សប្ដាហ៍នោះវានឹងកាច់សំបុក ដុះស្លាបក្លាយជាមេពូជ។

គួរបញ្ជាក់ដែរថា លោក ថា ថៃ បានចាប់ផ្ដើមចិញ្ចឹមដង្កូវដួងនេះប្រមាណជាង១ឆ្នាំមកហើយ ដោយគិតថាជាការសាកល្បងចាប់ផ្ដើមចិញ្ចឹមពីមេពូជ ៥០គូ ទិញពីខេត្តតាកែវ និងការទិញធុងសម្រាប់ចិញ្ចឹមដោយប្រើដើមទុនប្រមាណ ១០០ដុល្លារតែប៉ុណ្ណោះ។ ចំណែកឯបច្ចេកទេសក្នុងការចិញ្ចឹម និងថែទាំ លោកបានរៀនពីគ្រូជំនាញផ្នែកចិញ្ចឹមសត្វកសិកម្ម និងសាកល្បងអនុវត្តដោយខ្លួន​ឯងជាបន្តបន្ទាប់រហូតទទួលបានបទពិសោធន៍រហូតមកដល់សព្វថ្ងៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។