កម្ពុជា ចាប់ផ្តើមនាំចូលបច្ចេកវិទ្យាបម្រើសេវាកម្មដោយម៉ាស៊ីនស្វ័យប្រវត្តិ (Robot) សម្រាប់សម្រួលដល់វិស័យការងារ

ភ្នំពេញ ៖ ជាមួយនឹងភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យាក្នុងដំណាក់កាលបដិវត្តន៍ឧស្សាហកម្ម ៤.០ កម្ពុជា បាន និងកំពុងពង្រឹង និងពង្រីកសមត្ថភាពដូចគ្នាទៅនឹងបណ្តាប្រទេសជិតខាងមួយចំនួនបានយ៉ាងល្អប្រសើរ។ ជាក់ស្ដែងថ្មីៗនេះ តាមរយៈវិស័យឯកជន កម្ពុជាបានទទួលយកសេវាកម្មថ្មីនៃបច្ចេកវិទ្យាទំនើបចុងក្រោយដោយការប្រើម៉ាស៊ីនស្វ័យប្រវត្តិ (RoBot) ជាជំនួយនៅក្នុងវិស័យការងារប្រចាំថ្ងៃបំពេញបន្ថែមពីលើកម្លាំងពលកម្មរបស់មនុស្ស ទាំងនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្មក្នុងភោជនីយដ្ឋាន ក៏ដូចជានៅក្នុងវិស័យបដិសណ្ឋារកិច្ចផងដែរ។

លោក ខូយ តារា ជំនួយការក្រុមហ៊ុន AZ Group ដែលបាននាំយកបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយនៃម៉ាស៊ីនស្វ័យប្រវត្តិ (Robot) សម្រាប់បំពេញការងារបន្ថែមលើកម្លាំងពលកម្មប្រចាំថ្ងៃរបស់មនុស្សនៅកម្ពុជាបានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថា ការនាំចូលនេះក្រោយកិច្ចសហការជាមួយក្រុមហ៊ុនសាជីវកម្ម TKK Corporation មកពីប្រទេសថៃ ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារគោលដៅនានានៅទូទាំងព្រះរាជណាចក្រកម្ពុជាដែលស្ថិតនៅក្នុងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ភោជនីយដ្ឋាន និងសណ្ឋាគារជាដើម។

លោកបានបញ្ជាក់ថា ៖

“សេវា​កម្ម​​​បែបមនុស្សយន្ត Technology បច្ចេកវិទ្យាឌីជីថល ដែលជាផលិតផលថ្មីមួយនេះ អាច​ជួយ​សម្រួលដល់ការធ្វើប្រតិបត្តិការនៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស និងភោជនីយដ្ឋាននៅព្រះរាជា​ណាចក្រកម្ពុជា។ នេះជាបច្ចេកទេសថ្មីដែលយើងមានម៉ាស៊ីនស្វ័យប្រវត្តិ បែបសេវាកម្មរោងចក្រ និងអាចបម្រើសេវា​កម្មនៅក្នុង​ភោជ​នីយដ្ឋានលើកដំបូងនៅកម្ពុជា ហើយមានទាំងតិចណូឡូជី ឌីជីថលមកជាមួយផងដែរ ដែលសេវាកម្ម​បែបមនុស្សយន្ត​ technology នេះនឹងនាំឱ្យយើងមានភាពងាយស្រួលក្នុង​ការ​អភិ​វឌ្ឍអាជីវកម្មទៅថ្ងៃអនាគត”

លោកបានបន្តថា ៖

“ចំណុចមួយទៀត បើពិចារណាទៅលើតម្លៃ គឺមានភាពសមរម្យ យើងមិន​លក់ក្នុងតម្លៃ​ខ្ពស់ពេកនោះទេ មានទាំងលក់ មានទាំងការជួល គឺយើងផ្តល់លទ្ធភាព​ដើម្បី​ម្ចាស់អាជីវកម្ម ម្ចាស់រោងចក្រសហគ្រាសឱ្យគាត់មានលទ្ធភាពក្នុងការទិញយកទៅប្រើប្រាស់ ឬជួលយកទៅប្រើប្រាស់ប្រចាំថ្ងៃ​ផ្សេងៗ”

យ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងការទទួលយក ឬនាំចូលនូវបច្ចេកវិទ្យាថ្មីដោយការប្រើមនុស្សយន្តជំនួសកម្លាំងពលកម្មរបស់មនុស្សនៅពេលនេះ ក៏ដូចជានៅថ្ងៃអនាគត ត្រូវបានអ្នកតំណាងក្រុមហ៊ុន AZ Group រូបនេះអះអាងថា មិនមានផលប៉ះពាល់ណាមួយទៅលើចំណែក ទីកន្លែងការងាររបស់មនុស្សដែលជាកម្មករជំនាញដែលកំពុងបម្រើការងារប្រចាំថ្ងៃនោះទេ ដោយសារតែ មនុស្សយន្ត (Robot) មិនមែនជាកម្លាំងជំនាញដែលត្រូវបានគេយកទៅជំនួសមនុស្សនៅក្នុងដំណើរការសង្វាក់ផលិតកម្មទាំងស្រុងនោះទេ ប៉ុន្តែវាបានបង្ហាញពីរបត់ថ្មីនៃការទទួលយកបច្ចេកវិទ្យាថ្មី និងការបង្ហាញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាដូចគ្នាទៅនឹងបណ្តាប្រទេសជិតខាងផងដែរ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក