វិបត្តិថាមពលនៅអឺរ៉ុបកំពុងធ្លាក់ដល់ស្ថានភាពអាក្រក់មិនធ្លាប់មានស្របពេលជាមួយគ្នានឹងវិបតិ្តអតិផរណា ខណៈដែលអ្នកជំនាញជាច្រើនបានព្យាករណ៍ថា ពលរដ្ឋអឺរ៉ុបនឹងបន្តប្រឈមមុខទៅនឹងបញ្ហាអាក្រក់ ជាពិសេសនៅរដូវរងារជាច្រើនឆ្នាំខាងមុខទៀត។

ថាមពលកកើតឡើងវិញបានក្លាយទៅជាដំណោះស្រាយដ៏ចាំបាច់សម្រាប់តំបន់ទាំងមូលទោះបីជាមិនទាន់អាចអាចជួយបាន១០០ភាគរយក្តី។ ក្នុងដំណើរការវិវត្តដើម្បីពឹងផ្អែកទៅលើវិស័យថាមពលកកើតឡើងវិញ អ្នកវិទ្យាសាស្ត្របច្ចុប្បន្នកំពុងជួបនឹងឧបសគ្គផ្សេងទៀតគឺជាការរក្សាទុកថាមពលឲ្យបានយូរ និងបានច្រើន ខណៈដែលជាទូទៅថ្មសម្រាប់ផ្ទុកអគ្គិសនីគឺមានទំហំធំ និងមានតម្លៃថ្លៃដែលជាហេតុធ្វើឲ្យដំណើរការដោះស្រាយថាមពលមានតម្លៃថ្លៃដើមខ្ពស់នៅឡើយ។

ជាដំណឹងដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅពេលដែលក្រុមការងារអ្នកវិទ្យាសាស្ត្រមួយនៅសកលវិទ្យានៃប្រទេសស៊ុយអែតទើបតែបានរកឃើញនូវបច្ចេកវិទ្យាដ៏អស្ចារ្យមួយដែលអាចផ្ទុកថាមពលបានរហូតទៅដល់១៨ឆ្នាំទាំងដែលបន្ទះឈីបនេះមានរូបរាងតូចខ្លាំងមិនបានប៉ុនម្រាមដៃផង។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ Chalmers University of Technology បានអះអាងថា បន្ទះឈីបដែលមានផ្ទុកទៅដល់ម៉ូលេគុលដែលត្រូវបានឌីសាញឡើង ជាពិសេសអាចបង្កើតបានទៅជាអ៊ីសូមែ (Isomer) ដែលសំបូរទៅដោយថាមពលបំផុត ហើយវាបានក្លាយទៅជាកត្តាលីករដ៏ចាំបាច់ក្នុងការបង្កើតថាមពលភ្លាមៗនៅពេលដែលវាត្រូវកំដៅ។
បន្ទះឈីបដែលត្រូវបានសាកថ្មតាមរយៈការទទួលកំដៅពីព្រះអាទិត្យត្រូវបាន Chalmers បញ្ចូនបន្តទៅកាន់សកលវិទ្យាល័យដៃគូនៅទីក្រុងសៀងហៃ Jiao Tong University ដើម្បីអាចធ្វើការសាកល្បងប្រើប្រាស់ថាមពលអគ្គិសនៅដែលវាអាចផលិតបាន។ ជាលទ្ធផលបន្ទះឈីបដ៏តូចនេះមិនត្រឹមតែអាចប្រើប្រាស់ជាមួយនឹងនាឡិកាស្មាតវៃ (Smart Watch) ប៉ុណ្ណោះទេ ថែមទាំងជាមួយនឹងកាសស្តាប់ត្រចៀក(Headphone)ផងដែរ។
សមត្ថភាពពិសេសរបស់វាមួយផ្សេងទៀតគឺអាចបំលែងជាថាមពលសូឡាចេញមកក្រៅដោយមិនមានលក្ខខណ្ឌអាកាសធាតុ ឬពេលវេលាយប់ឬថ្ងៃឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះគឺមិនមានការបំពុលបរិយាកាស១០០ភាគរយទៀតផង។
គួរឲ្យដឹងដែរថា បច្ចេកវិទ្យារក្សាទុកថាមពលសូឡាបែបនេះមិនមែនជារឿងថ្មីឡើយ ប៉ុន្តែជាអ្វីដែលពិភពលោក ជាពិសេសអឺរ៉ុបគួរតែរីករាយ ពីព្រោះថាវាមានអាយុកាលរក្សាថាមពលសូឡាបានយូរជាងបច្ចេកវិទ្យាផ្សេងទៀតដល់ទៅ១៨ឆ្នាំ ហើយប្រសិនបើការអភិវឌ្ឍកាន់តែទំនើបបន្ទះឈីបទាំងនោះនឹងអាចផលិតបានកាន់តែធំនោះការទាញយកថាមពល ពីព្រះអាទិត្យនឹងកាន់តែច្រើន និងមានប្រសិទ្ធភាពសម្រាប់ដោះស្រាយបញ្ហាថាមពលជាមិនខាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content