ភ្នំពេញ ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ធនាគារពិភពលោកបានទទួលស្គាល់ពីវឌ្ឍនភាព និងការអភិវឌ្ឍស្ទើរគ្រប់វិស័យរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេសការងាកចេញពីបន្ទាត់ក្រីក្ររបស់ពលរដ្ឋកម្ពុជាមានរហូតដល់ប្រមាណជិត២លាននាក់។ យ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ ប្រជាជនដែលស្ថិតក្នុងបន្ទាត់ក្រីក្រនៅតែបន្តទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ជាមួយនឹងការត្រៀមកញ្ចប់ថវិកាជំនួយរហូតដល់ ៤៦៥លានដុល្លារបន្ថែមទៀត។

ជាការពិតជាក់ស្ដែងមិនអាចប្រកែកបាន ស្ថិតនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានបើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាច្រើនជុំរួចមកហើយ ពោលគឺចាប់តាំងពីខែមិថុនា ឆ្នាំ២០២៩ មកម្ល៉េះ ដែលគិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ រាជរដ្ឋាភិបាលបានចំណាយសរុប ៨៥០លានដុល្លារ ហើយនៅឆ្នាំ២០២៣ខាងមុខនេះ រដ្ឋាភិបាលក៏បានត្រៀមថវិកាប្រមាណ៤៦៥លានដុល្លារទៀតសម្រាប់ឧបត្ថម្ភគាំពារដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។

ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមបានមានប្រសាសន៍ប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់២៤ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ចំនួនទឹកប្រាក់ដែលបានបើកជូនគ្រួសារក្រីក្រ និងងាយរងគ្រោះសរុបប្រមាណ៨៥០លានដុល្លារអាមេរិក ហើយថវិកាសម្រាប់គ្រួសាររងគ្រោះដោយទឹកជំនន់នឹងចាប់ផ្ដើមនៅខែធ្នូ ឆ្នាំ២០២២នេះ ដោយបើកជូន៣ដង គឺខែធ្នូ ឆ្នាំ២០២២ ខែមករា ឆ្នាំ២០២៣ និងខែកុម្ភៈ ឆ្នាំ២០២៣ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖
“តាមពិតទៅនៅក្នុងជំរឿនដោយក្រសួងផែនការបានកំណត់រួចទៅហើយថា តើគ្រួសារណាក្រីក្រ គ្រួសារណាខ្លះងាយរងគ្រោះ ហើយដើម្បីឱ្យមានសុក្រិតភាព ខាងក្រសួងថ្នាក់ជាតិដែលពាក់ព័ន្ធនឹងចុះទៅបង្រៀនមន្ត្រីមូលដ្ឋានពីរបៀបកំណត់អត្តសញ្ញាណជនក្រីក្រ និងជនងាយរងគ្រោះ រួចហើយឱ្យមន្ត្រីមូលដ្ឋានជាអ្នកដើរជ្រើសរើស និងកំណត់អត្តសញ្ញាណ”

ឯកឧត្តម ឈួរ សុបញ្ញា បានបញ្ជាក់ឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ អត្តសញ្ញាណនៃជនងាយរងគ្រោះនឹងអាចកើនឡើងដោយសារតែចុងឆ្នាំនេះ យើងបានជួបប្រទះនឹងគ្រោះធម្មជាតិ ទឹកជំនន់ ដូច្នេះហើយ ចំនួនគ្រួសារដែលនឹងទទួលបានការឧបត្ថម្ភ គាំពារពីរាជរដ្ឋាភិបាលនឹងមានការកើនឡើងដូចគ្នាផងដែរ។
ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ថវិកាជាតិឆ្នាំ២០២៣ ត្រូវបានរៀបចំដើម្បីឆ្លើយបតទៅនឹងអាទិភាពជាក់ស្តែងតាមកម្មវិធី និងគម្រោងសំខាន់ៗមួយចំនួនទៀត គឺការបន្តអន្តរាគមន៍របស់រដ្ឋក្នុងការទប់ទល់នឹងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ផលប៉ះពាល់ពីសម្ពាធអតិផរណា ដែលមានទឹកប្រាក់ប្រមាណ ៤៦៥លានដុល្លារ ដោយក្នុងនោះកម្មវិធីវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ព្រមទាំងកញ្ចប់ឧបត្ថម្ភគ្រួសារចំនួប្រមាណ៤០០លានដុល្លារ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ មួយគ្រាជូនគ្រួសារដែលងាយរងហានិភ័យចំនួនប្រមាន ៦៥លានដុល្លារ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឆ្នាំ២០៥០ ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម រំពឹងកើនឡើងរហូតដល់ ១៤ ០០០ដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 30/04/2026
នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការបង្កើនចំនួនប្រជាជនឱ្យបានដល់ ២០លាន ទៅ ២០,២លាននាក់ និងប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក
ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2026
ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា
រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០ ប្រឆាំងទីក្រុងមូស្គូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2026
សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែលទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តរួចរាល់ហើយកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content