(ភ្នំពេញ)៖ នៅក្នុងសប្ដាហ៍ចុងក្រោយនៃខែវិច្ឆិកា និងដើមខែធ្នូកន្លងទៅនេះ គិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ កម្ពុជាមានភ្ញៀវទេសចរនៅទូទាំងប្រទេសចេញដើរកម្សាន្តមានចំនួន ៥៥៤ ០៦២នាក់ ដោយក្នុងនោះ ភ្ញៀវជាតិ មាន ៥១៥ ៤០៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ៣៨ ៦៥៣នាក់ ខណៈដែលតួលេខនេះមានកំណើន ៤៩.៩៨% ធៀបទៅនឹងសប្តាហ៍កន្លងទៅ។
សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពង់ឆ្នាំង (២០៩ ៦៨០នាក់) ខេត្តព្រះសីហនុ (១៤៦ ៤៣៩នាក់) ខេត្តសៀមរាប (៤៥ ៥៥៦នាក់) រាជធានីភ្នំពេញ (២៩ ០៨៧នាក់) ខេត្តកំពត (២២ ២៤២នាក់) ខេត្តបាត់ដំបង (១៥ ៣១៥នាក់) ខេត្តកែប (១៥ ១៨៣នាក់) និងខេត្តកំពង់ចាម (១១ ៥១៣នាក់)។

ដោយឡែក ខេត្តកំពង់ឆ្នាំងបានស្ថិតនៅលេខមួយ ដែលទទួលបានភ្ញៀវច្រើនជាងគេ ដោយសារតែខេត្តមួយនេះបានរៀបចំពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប តាំងពិព័រណ៍ និងបាញ់កាំជ្រួច កាលពីថ្ងៃទី ២ដល់ទី៣ ខែធ្នូកន្លងទៅ។ តាមរយៈពិធីបុណ្យនេះ ខេត្តកំពង់ឆ្នាំងបានទាក់ទាញភ្ញៀវទេសចរណ៍ និងប្រជាជនក្នុងស្រុកប្រមាណជា ២០ម៉ឺននាក់ចូលទៅទស្សនា។
ដោយឡែក កាលពីថ្ងៃទី៤ធ្នូ ឆ្នាំ២០២២កន្លងទៅ ខេត្តសៀមរាបក៏មានផងដែរនូវកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ (Angkor International Half Marathon) លើកទី២៧ ដោយមានអ្នកចូលរួមជិត៨ពាន់នាក់ ក្នុងនោះអ្នករត់ប្រណាំងអន្តរជាតិមានជិត២០០០នាក់ មកពី៦៩ប្រទេស។ ដែលជំរុញឱ្យខេត្តនេះទទួលបានភ្ញៀវទេសចរជាង ៤ម៉ឺននាក់។

បន្ថែមពីនេះ ពីថ្ងៃទី៩ ដល់ទី១១ ខែធ្នូខាងមុខ ខេត្តព្រះសីហនុនឹងរៀបចំពិធីបុណ្យសមុទ្រ ដោយមានអមជាមួយមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។
បើតាមក្រសួងទេសចរណ៍ដដែល ក្នុងរយៈពេល១១ខែឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០លាននាក់ហើយ ដែលបានដើរកម្សាន្តក្នុងទូទាំងប្រទេស ហើយបើតាមការប៉ាន់ស្មាន អាចមានទេសចរផ្ទៃក្នុងជិត១១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content