វឌ្ឍនៈភាពសេដ្ឋកិច្ចសកលសំខាន់ៗដែលគួរតាមដានសម្រាប់ឆ្នាំ២០២៣ខាងមុខនេះ

រាប់ចាប់ពីបញ្ហារាតត្បាតកូវីដទៅដល់វិបត្តិសេដ្ឋកិច្ចដោយសារកូវីដបូករួមទាំងបញ្ហាវិបត្តិសកលជាច្រើនបន្ថែមពីលើទៀតដូចជាបញ្ហានៅអ៊ុយក្រែន, បញ្ហាគោលនយោបាយសូន្យកូវីដរបស់ចិន, បញ្ហាសង្វាក់ផលិតកម្មសកល បូករួមទាំងបញ្ហាស្បៀងអាហារ និងថាមពលក្នុងឆ្នាំ២០២២កន្លងមកនេះ សេដ្ឋកិច្ចសកលបានហ៊ុំព័ទ្ធទៅដោយទុក្ខលំបាកជាបន្តបន្ទាប់។

បើទោះបីហាក់ដូចជាមិនមានពន្លឺសម្រាប់បញ្ហាជម្លោះនៅអ៊ុយក្រែននៅឡើយក៏ដោយ ខណៈដែលបញ្ហាអតិផរណាកំពុងកើតឡើងនៅស្ទើរគ្រប់ទីកន្លែងនោះ ជាដំណឹងល្អមុនឆ្នាំ២០២៣មកដល់នៅពេលនេះ ប្រទេសចិនបានប្រកាសបើកទ្វារប្រទេសឡើងវិញ និងព្យាយាមបន្ធូរបន្ថយនូវគោលនយោបាយសូន្យកូវីដដែលអនុញ្ញាតឲ្យមានសកម្មភាពសេដ្ឋកិច្ចឡើងវិញសម្រាប់ពលរដ្ឋទាំង ១,៤ពាន់លាននាក់របស់ខ្លួន។

សម្រាប់ឆ្នាំ២០២៣ខាងមុខនេះតើមានដឹងទេថា នៅមានបញ្ហាអ្វីដែលនៅតែបន្តកើនឡើងកំដៅ ហើយនិន្នាការសេដ្ឋកិច្ចសកលណាខ្លះដែល គួរតែធ្វើការតាមដាននាពេលខាងមុខនេះ ៖

បញ្ហាអតិផរណា និងបញ្ហាអត្រាការប្រាក់

អត្រាអតិផរណាអាចនឹងធូរស្រាល និងរុញច្រានឲ្យបណ្តាធនាគារបន្ថយអត្រាការប្រាក់មកវិញ ប៉ុន្តែវានឹងបន្តធ្វើឲ្យមានផលប៉ះពាល់រយៈពេលគួរសមមួយ។ មូលនិធិហិរញ្ញវត្ថុអន្តរជាតិ IMF ធ្វើការព្យាករណ៍ចុងក្រោយនេះថា អតិផរណារបស់សកលនឹងមានប្រហែលជា ៦,៥ភាគរយធៀបទៅនឹងឆ្នាំ២០២២នេះដែលមានប្រមាណជា ៨,៨ភាគរយ។ សាស្ត្រាចារ្យជាន់ខ្ពស់នៃសកលវិទ្យាល័យ Sheffiled Hallamលោក  Alexander Tziamalis បានលើកឡើងថា ៖ អ្វីដែល IMF បានព្យាករណ៍

បង្ហាញថាអត្រាអតិផរណានៅតែមានទំហំខ្ពស់ជាងអត្រាការប្រាក់ដែលបណ្តាធនាគារលោកខាងលិចបានបង្កើនដល់ទៅ២ភាគរយ។ មានន័យថា វត្ថុធាតុដើម និងតម្លៃថាមពលទាំងឡាយនឹងនៅតែបន្តមានតម្លៃខ្ពស់នៅឡើយក្នុងរយៈពេលមួយ ហើយនឹងទាញឲ្យសង្វាក់ផលិតកម្មនៅតែមានតម្លៃខ្ពស់ដូចគ្នា។

កំណើនសេដ្ឋកិច្ចយឺត៣ឆ្នាំជាប់គ្នាកំណត់បានថា ពិភពលោកនឹងធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច

អ្នកជំនាញជាច្រើនមើលឃើញថា ទោះបីជាតម្លៃទំនិញអាចនឹងធូរស្រាលមកវិញក្តី ប៉ុន្តែក្នុងឆ្នាំ២០២៣ខាងមុខនេះកំណើនសេដ្ឋកិច្ចនឹងនៅតែមានកំណើនយឺតយ៉ាវ ហើយអត្រាការប្រាក់ក៏មិនទាន់ធ្លាក់ចុះមកវិញភ្លាមៗឡើយ។

IMF ដដែលបានព្យាករណ៍ថា សេដ្ឋកិច្ចសកលនឹងទទួលបានកំណើនប្រមាណជា ២,៧ភាគរយនៅឆ្នាំក្រោយ ពោលគឺទាបជាងកំណើនសេដ្ឋកិច្ចកាលីឆ្នាំ២០២២ ដែលមានប្រមាណជា ៣,២ភាគរយ ខណៈដែល OECD បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនឹងកើនឡើង ២,២ភាគរយនៅឆ្នាំក្រោយធៀបទៅនឹងឆ្នាំ២០២២ ដែលមាន៣,១ភាគរយ។ អ្នកសេដ្ឋកិច្ចវិទូបានលើកឡើងដូចគ្នាថា កំណើនសេដ្ឋកិច្ចយឺតយ៉ាវ និងស្ថិតនៅក្នុងទំរង់ធ្លាក់ចុះរយៈពេល៣ឆ្នាំចុងក្រោយនេះអាចកំណត់បានថា ឆ្នាំ២០២៣ គឺជាឆ្នាំដែលពិភពលោកបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចជាស្ថាពរ។

ចិនប្រកាសបើកទ្វារប្រទេសឡើងវិញ

ជាប្រធានបទដែលគួរឲ្យចាប់អារម្មណ៍ និងតាមដានជាងគេបំផុត ពីព្រោះថាចិន គឺជាប្រទេសដែលមានវត្តមានកូវីដមុនគេ និងជាប្រទេសដែលបានបិទទ្វារយូរជាងគេ ឬត្រូវជាជិត៣ឆ្នាំមកហើយ ពីព្រោះថាទើបតែបានប្រកាសបើកប្រទេសវិញកាលពីសប្តាហ៍កន្លងមកនេះប៉ុណ្ណោះ។

ក្នុងនាមជារោងចក្រនៃពិភពលោកផង និងជាមហាអំណាចសេដ្ឋកិច្ចធំបំផុតជាងគេទី២របស់ពិភពលោកផង ការបើកទ្វារឡើងវិញលើកនេះបានក្លាយទៅជាដំណឹងដ៏ល្អសម្រាប់ប្រទេសជាច្រើនមិនថាជាអតិថិជនរបស់ចិន ឬជាអ្នកផ្គត់ផ្គង់ឲ្យចិននោះទេ ជាពិសេសបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ប៉ុន្តែក្នុងនោះក៏មានការព្រួយបារម្ភដែរថាចំនួននៃអ្នកឆ្លងកូវីដនឹងអាចកើនឡើងវិញនៅក្នុងប្រទេសផង និងបណ្តាប្រទេសមួយចំនួនផ្សេងផងក្នុងពេលវេលាដែលពលរដ្ឋចិនចាប់ផ្តើមសកម្មភាពធ្វើដំណើរឡើងវិញបែបនេះ។

អត្រាការប្រកាសក្ស័យធននៃបណ្តាក្រុមហ៊ុននានាលើពិភពលោក

ឆ្នាំ២០២២ថ្វីត្យិតតែចំនួននៃការប្រកាសក្ស័យធននៃក្រុមហ៊ុនទាំងឡាយមានចំនួនធ្លាក់ចុះពិតមែនធៀបទៅនឹងឆ្នាំ២០២០ និងឆ្នាំ២០២១ប៉ុន្តែវិបត្តិផ្សេងទៀតបន្ទាប់ពីកូវីដ ដូចជាវិបត្តិថាមពលវិបត្តិអតិផរណា និងវិបត្តិសង្វាក់ផលិតកម្មផងបានកំពុងធ្វើឲ្យចំនួននេះចាប់ផ្តើមកើនឡើងសាជាថ្មី។ ជាក់ស្តែងត្រឹមនៅក្នុងប្រទេសអាមេរិកប៉ុណ្ណោះក្រុមហ៊ុនដែលបានប្រកាសក្ស័យធនកាលពីឆ្នាំ២០២១មានប្រមាណជា១៦ ១៤០ ធៀបទៅនឹងឆ្នាំ២០២០ ដែលមានទៅដល់ ២២ ៣៩១ ក្រុមហ៊ុន និងឆ្នាំ២០១៩ មានប្រមាណជា ២២ ៩១០ក្រុមហ៊ុន។

Allianz Trade បានធ្វើការព្យាករណ៍ថាក្នុងឆ្នាំ២០២២ការប្រកាសក្ស័យធនសរុបនៅទូទាំងពិភពលោកនឹងមានចំនួនកើនឡើងដល់ទៅ១០ភាគរយ ហើយកាន់តែអាក្រក់នៅក្នុងឆ្នាំ២០២៣ខាងមុខទំហំនេះនឹងមានការកើនឡើងកាន់តែខ្លាំងទៀតដល់ទៅ១៩ភាគរយ។

ការបែកខ្ញែកនៃសកលភាវូបនីយកម្មនៅតែបន្ត

ចាប់តាំងតែពីរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump មកដល់អាណតិ្តរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បញ្ហាជម្លោះពាណិជ្ជកម្មរវាងមហាយក្សអាមេរិក និងមហាយក្សចិននៅមិនទាន់ស្ថានភាពល្អប្រសើរនៅឡើយ។ ហើយមួយរយៈចុងក្រោយនេះ កាន់តែក្តៅជាងមុន ពោលគឺកាលពីខែសីហាកន្លងមកនេះលោក Biden ទើបតែបានចុះហត្ថលេខាទៅលើកតិកាសញ្ញា The CHIPS and Science ដែលជាច្បាប់ថ្មីក្នុងការរារាំងការនាំចេញបន្ទះឈីប និងផលិតផលបច្ចេកវិទ្យាមួយចំនួនទៅឲ្យទីផ្សារប្រទេសចិនដើម្បីធានាឲ្យបាននូវការនាំមុខគេក្នុងឧស្សាហកម្មបន្ទះឈីប និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកក្នុងទីផ្សារសកលលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង