កម្ពុជាត្រៀមបណ្ដុះបណ្ដាលធនធានមនុស្ស ១,៥លាននាក់ ដើម្បីឆ្លើយតបនឹងតម្រូវការវិនិយោគ

ភ្នំពេញ ៖ តម្រូវការធនធានមនុស្សសម្រាប់បម្រើការនៅក្នុងការវិនិយោគនានាទាំងក្នុងប្រទេស និងក្រៅប្រទេស បានកើនឡើងជាបន្តបន្ទាប់ ដែលជាកត្តាមួយតម្រូវឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវផ្គត់ផ្គង់ធនធានមនុស្សដើម្បីឆ្លើយតបនឹងតម្រូវការទាំងនេះ ខណៈដែលប្រមុខរាជរដ្ឋាភិបាលបានប្រកាសពីការត្រៀមនិងគ្រោងបណ្ដុះបណ្ដាលធនធានមនុស្ស ១,៥លាននាក់ ស្ថិតនៅក្រោមបន្ទុករបស់រដ្ឋ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកក្រកម្ពុជាបានមានប្រសាសន៍ថា កត្តាធនធានមនុស្សគឺមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេស។ ប្រទេសខ្លះមិនមានធនធានធម្មជាតិសំបូរបែបនោះទេ ប៉ុន្តែប្រទេសនោះបែរជាក្លាយទៅជាប្រទេសដែលមានជាងគេក្នុងតំបន់ និងពិភពលោកទៅវិញ ។ ទាំងនោះ ដោយសារតែប្រទេសនោះបានយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សរបស់គេកាន់តែច្រើន និងមានគុណភាព ។

សម្ដេចតេជោបានមានប្រសាសន៍ថា ៖

“រាជរដ្ឋាភិបាលកម្ពុជាក៏មានគម្រោងបណ្ដុះបណ្ដាលធនធានមនុស្សចំនួន១លាន៥សែននាក់ ហើយធនធានមនុស្សដែលរដ្ឋគ្រោងនឹងបណ្ដុះបណ្ដាលនោះ ពេលចូលរៀនមិនត្រឹមតែមិនបង់ប្រាក់ទេ គឺថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋផងដែរ ។ ទាំងនេះ គឺដើម្បីឱ្យកម្ពុជាមានធនធានមនុស្សដែលមានគុណភាពបម្រើឱ្យសេចក្ដីត្រូវការនៃការវិនិយោគពីខាងក្រៅ ក្នុងខណៈកម្ពុជាបានក្លាយជាគោលដៅនៃការទាក់ទាញវិនិយោគពីខាងក្រៅ”

សម្ដេចបានបន្ថែមថា ៖

“បច្ចុប្បន្ន កម្ពុជាក៏បានបណ្ដុះបណ្ដាលធនធានមនុស្សច្រើនហើយ ជាក់ស្ដែងរយៈពេលប៉ុន្មានថ្ងៃនេះ ខ្ញុំបានប្រគល់សញ្ញាបត្រជូនសិស្សនិស្សិតចំនួនជាង១ម៉ឺននាក់ទៅហើយ ហើយក៏បន្តបណ្ដុះបណ្ដាល និងប្រគល់សញ្ញាបត្រជាបន្តបន្ទាប់ទៀត ប៉ុន្តែពេលនេះ យើងក៏លែងគិតពីបរិមាណទៀតហើយ គឺត្រូវគិតពីគុណភាពធនធានមនុស្សវិញ”

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនCentury 21 Mekong បានបង្ហាញពីមោទនភាព និងកិច្ចគាំទ្រយ៉ាងពេញទំហឹងទៅនឹងគោលបំណង និងគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សយ៉ាងសន្ធឹកសន្ធាប់រហូតដល់ប្រមាណ ១,៥លាននាក់ ដើម្បីត្រៀមស្វាគមន៍វិនិយោគិនបរទេសដែលនឹងចូលមករកការវិនិយោគឡើងវិញក្រោយពេលស្ថានភាពកូវីដ១៩ ស្ងប់ស្ងាត់ និងដំណើរសេដ្ឋកិច្ចពិភពលោកបានប្រសើរ។

លោកច្រឹក សុខនីម បានលើកឡើងថា ៖

“អ្វីដែលកម្ពុជាត្រៀមសម្រាប់ការមកដល់នៃវិនិយោគិនបរទេសនោះមានច្រើន ក្នុងនោះធនធានមនុស្សគឺជាការចាំបាច់មួយដែលយើងត្រូវត្រៀមសម្រាប់ផ្ដល់ជូនពួកគេ ពីព្រោះពេលពួកគេមកដល់កម្ពុជា បើសិនជាមិនមានធនធានមនុស្ស មិនមានអ្នកចេះភាសាអង់គ្លេស ឬភាសាទំនាក់ទំនងផ្សេងៗនោះទេ ពួកគេក៏ពិបាកក្នុងការទាក់ទងដើម្បីវិនិយោគដែរ។ ម្យ៉ាងទៀតបើសិនជាយើងមិនមានធនធានមនុស្សដែលអាចធ្វើការជាមួយអ្នកវិនិយោគបាន តើការវិនិយោគរបស់ពួកគេនឹងដំណើរការទៅយ៉ាងដូចម្ដេចបាន?”

ជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរថា សម្រាប់តែវិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងមានសក្តានុពល មានអ្នកចូលប្រឡូក និងប្រតិបត្តិការយ៉ាងច្រើន ប៉ុន្តែអ្នកដែលមានចំណេះដឹងច្បាស់ពិតប្រាកដ ជាពិសេសបណ្តាប្រតិបត្តិករភ្នាក់ងារទិញ-លក់ក្រៅប្រព័ន្ធ ហាក់នៅមានកម្រិតនៅឡើយបើទោះជាកន្លងមកធ្លាប់មានវគ្គបណ្តុះបណ្តាលក៏ដោយ។ ចំណុចនេះជាក្ដីកង្វល់មួយដែលទាមទារឱ្យប្រតិបត្តិករបង្កើនចំណោះដឹង និងជំនាញបន្ថែមដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារប្រកបដោយប្រសិទ្ធភាព និងអាចផ្តល់សេវាដល់បណ្តាវិនិយោគិនអន្តរជាតិ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី