អាជីវកម្មរុករក​រ៉ែ​ជាង​៦០​ក្រុមហ៊ុន​កំពុង​ស្វែងរក​រ៉ែ​នៅក្នុង​ខេត្តក្រចេះ

ភ្នំពេញ ៖ កម្ពុជា​ជា​ប្រទេស​ដែលមានធនធាន​ធម្មជាតិ​យ៉ាងសំបូរ​បែប ទាំងនៅ​ក្នុង​ដី ក្នុង​ទឹក និងក្នុង​បាតសមុទ្រ ដោយក្នុង​នោះ​ដែរ​ធនធា​នរ៉ែ​​ ក៏មាន​សក្ដានុពល​ខ្ពស់ក្នុងការទាក់ទាញក្រុមហ៊ុន​ដើម្បីរុករក ​និង​ស្វែងរក​ផងដែរនៅ​ក្នុង​ប្រ​ទេ​ស​​​នេះផងដែរ។ ជាក់ស្ដែង​គ្រាន់​តែ​ក្នុង​ខេត្តក្រចេះមានក្រុមហ៊ុន​រុករក​រ៉ែ​ជាង​៦០​ក្រុមហ៊ុនទៅហើយដែលបាន និង​កំពុង​ស្វែង​រក​​នៅក្នុងខេត្ត​មួយនេះ ។

ឯកឧត្តម ​​វ៉ា ថន​ អភិបាល​ខេត្តក្រចេះ ​បានមានប្រសាសន៍​នៅក្នុង​សន្និសីទសារព័ត៌មានមួយ​កាលពីព្រឹកថ្ងៃទី​៣១ ខែមក​​រា ឆ្នាំ២០២៣​ ​នាទីស្ដីការ​គណរដ្ឋមន្ត្រី​​ឱ្យដឹងថា​ បច្ចុប្បន្ន​​នេះ​ខេត្តក្រចេះ មានក្រុមហ៊ុន​ធ្វើអាជីវកម្ម​ស្វែងរក​ និង​រុករក​រ៉ែ​ចំនួន៦៤​ក្រុមហ៊ុន​ស្មើនឹង​៦៥​អាជ្ញា​បណ្ណ។ ក្រៅពីក្រុមហ៊ុន​រុករក​រ៉ែ​ ក្រុមហ៊ុន​ស្វែងរក​រ៉ែ នៅខេត្ត​ក្រចេះ ក៏មានក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​លោហមានចំនួន៥​ក្រុមហ៊ុន ស្មើ​នឹង​​​៦​អាជ្ញាបណ្ណ ក្រុមហ៊ុន​ធ្វើអាជីវកម្ម​រ៉ែ​មាស​មានចំនួន១ក្រុមហ៊ុន ស្មើនឹង​១អាជ្ញាបណ្ណ ក្រុមហ៊ុន​អាជី​វកម្ម​ថ្ម​ក្រា​​នីត​ អណ្ដូង​រ៉ែបើក​ ការដ្ឋានវាយថ្ម​ចំនួន២៥ក្រុមហ៊ុន​ស្មើនឹង២៨អាជ្ញាបណ្ណ ក្រុមហ៊ុន​ធ្វើអា​ជី​វក​ម្មគ្រួស​​ខ្សា​ច់​​​មាន៨​ក្រុមហ៊ុន​ស្មើនឹង​៨​អាជ្ញា​បណ្ណ។​

ឯកឧត្តមបាន​​បន្តថា ៖

“ជាការ​កត់សម្គាល់​​នៅក្នុង​ខេត្ត​ក្រចេះ​មានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ​មាស​មួយ​ក្រុមហ៊ុនកំពុង​ធ្វើ​អា​ជីវ​កម្ម​​ ដែល​បានចម្រាញ់​មាស​សុទ្ធ​ចាប់តាំងពីខែតុលា​២០២២​មកដល់ពេលនេះបានចំនួន ៦៧,៥៣​គីឡូ​ក្រាម​ហើយ។ តាមរយៈក្រុមហ៊ុនធ្វើអាជីវកម្ម​រ៉ែទាំង​នេះក៏បានផ្ដល់​ចំណូលជា​ថវិកា​ដល់​រាជរដ្ឋាភិបាល​មួយ​ចំនួនផងដែរ ហើយក្រសួង​រ៉ែ​និងថាមពលក៏បានយកចិត្តទុកដាក់​លើ​ការធ្វើអាជីវកម្មរ៉ែ​ទាំងនេះពី​សំណា​ក់​​​​ក្រុ​ម​ហ៊ុនទទួលបាន​អាជ្ញា​បណ្ណធ្វើអាជីវកម្ម”

បើតាមមន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងរ៉ែ ​និងថាមពល​ បានថ្លែង​នៅក្នុង​វេទិកា​សាធារណមួយកាលពី​ពេល​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ចំណូលថវិកា​ដែលបានមកពី​អាជីវកម្មរ៉ែ​មាស​ក្នុងឆ្នាំ២០២២​កន្លងទៅ​មានចំនួនជាង​១៥លានដុល្លារ​អាមេរិក​ទាំងចំណូល​សួយសា និងពន្ធអាករ ។​

សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន​ ​នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ក៏បានលើកឡើងផ​ងដែ​រ​ថា​​ កម្ពុជា​ជា​ប្រទេស​ដែល​សំបូរទៅដោយធនធាន​ធម្មជាតិ​សំបូរបែប​ប៉ុន្តែកម្ពុជា​នៅមិនទាន់​បានទាញ​យក​រ៉ែទាំងនោះមក​ប្រើប្រាស់​ជា​ប្រយោជន៍បានទូលំទូលាយ​នៅឡើយទេ ។ កត្តា​ដែល​សំខាន់ដែលកម្ពុជា​យើង​មិនទាន់មានធនធានមនុស្សគ្រប់គ្រាន់​ក្នុងការ​ទាញយកធនធានរ៉ែមក​អភិវឌ្ឍន៍ប្រទេស​ ។

សម្ដេច​តេជោ​ បានមានប្រសាសន៍បន្ត​ថា​ ប្រទេស​មួយចំនួន​ដូចជា​សិង្ហបុរី​ មិនមានធនធានធម្មជាតិ​​រ៉ែអ្វី​នោះទេ តែ​ដោយសារសិង្ហបុរីបាន​ផ្ដោតលើការ​អប់រំធនធានមនុស្ស​របស់គេ​កាន់តែខ្លាំង ​​និងមានគុណភាព​នោះ ​ទើបសិង្ហបុរី​មានការអភិវឌ្ឍ​​ និងក្លាយជា​ប្រទេស​អ្នកមានក្នុងតំបន់​អាស៊ាន និងពិភពលោក ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សាររថយន្តអគ្គិសនីនៅហ្វីលីពីនកើនឡើងខ្លាំងមិនធ្លាប់មាន ខណៈការផ្គត់ផ្គង់មានកម្រិតនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសហ្វីលីពីនត្រូវបានលក់ចេញប្រមាណ ១ ៤០០០ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ ដែលស្ទើរតែស្មើពាក់កណ្តាលនៃចំនួនលក់សរុប ៣២ ០០០ គ្រឿងពេញមួយឆ្នាំ ២០២៥

​ចិន​​ក្លាយ​ជា​គោលដៅចម្បង​សម្រាប់​វិនិយោគិនលំដាប់កំពូលៗ​បំផុត​ក្នុង​ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ប្រទេសចិន បាននិងកំពុងក្លាយជាគោលដៅចម្បងសម្រាប់វិនិយោគិនដែលជាអ្នកមានៗបំផុតនៅលើពិភពលោក ដោយសារវិស័យបច្ចេកវិទ្យាមានភាពជឿនលឿន និងគោលនយោបាយគាំទ្រដែលមានភាពអំណោយផល

កម្ពុជាត្រៀមថវិកា ​៣២ ​ពាន់​លាន​ដុល្លារសម្រាប់ការវិនិយោគបៃតង ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្រសួងបរិស្ថានរបស់កម្ពុជា បានត្រៀមថវិកាជាង ៣២ ពាន់លានដុល្លារ សម្រាប់ការវិនិយោគបៃតង ក្នុងរយៈពេល ១០ ឆ្នាំ ដើម្បីសម្រេចគោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥ ភាគរយ រហូតដល់ឆ្នាំ ២០៣៥

សាច់ពពែកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ បន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បណ្តាញអ្នកចិញ្ចឹមពពែក្នុងស្រុក បានសម្តែងក្តីរីករាយ ខណៈដែលសាច់ពពែកំពុងមានតម្រូវការខ្ពស់ និងលក់បានថ្លៃនៅលើទីផ្សារ បន្ទាប់ពីរការបិទច្រកព្រំដែន និងការសម្រេចផ្អាកការនាំចូលសាច់សត្វនិងបន្លែកសិកម្មពីប្រទេសថៃ

កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បើទោះបីជា​វិស័យ​ដំណាំកៅស៊ូ​មាន​ការរីកចម្រើន​គួរកត់សម្គាល់រយៈ​ពេល​ចុងក្រោយនេះ​ក្តី​ ប៉ុន្តែកម្ពុជា​នៅបន្តនាំ​ចូល​ជ័រកៅស៊ូ​ និងសំបក​កង់​រថយន្ត​ពី​ក្រៅប្រទេស​នៅឡើយ

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី