កម្មវិធីបច្ចេកវិទ្យាចំនួន ៣ ដែលអាចជួយមនុស្សសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា បញ្ហាបម្រែបម្រួលអាកាសធាតុគឺជារឿងមួយដែលជៀសមិនរួចទេ ហើយមនុស្សត្រូវរៀនរស់នៅជាមួយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ស្របពេលជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងក្នុងការកដំណោះស្រាយ អ្នកជំនាញបានរកឃើញបច្ចេកវិទ្យាចំនួន ៣ ដែលអាចជួយមនុស្សអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុបាន។

កម្មវិធីផ្តល់សញ្ញាពីទឹកជំនន់ ឬ Google Flood Hub គឺជាប្រព័ន្ធដាស់តឿនពីទឹកជំនន់របស់ Google ដោយប្រើបច្ចេកវិទ្យាក្នុងការព្រមានមនុស្សអំពីគ្រោះថ្នាក់នៃទន្លេ មហាសមុទ្រ និងបឹង។ កម្មវិធីនេះរួមមានផែនទីទឹកជំនន់ដែលងាយយល់ និងផ្តល់ព័ត៌មានលម្អិតអំពីតំបន់ដែលមានហានិភ័យ និងកម្ពស់ទឹកជំនន់ដែលប្រៀបធៀបទៅនឹងកម្ពស់មនុស្សពេញវ័យ។ Google មានការជូនដំណឹងអំពីទឹកជំនន់ចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយបានផ្តោតដំបូងគេគឺទៅលើតំបន់ដែលមានហានិភ័យខ្ពស់ ដូចជា បង់ក្លាដែស និងឥណ្ឌាជាដើម។ កាលពីឆ្នាំ២០២១ កន្លងទៅនេះ កម្មវិធីនេះបានជូនដំណឹងទៅតាមតំបន់ប្រហែល ១១៥ លាន ដែលមានប្រជាជនចំនួន ៣៦០ លាននាក់។ បច្ចុប្បន្ន​ កម្មវិធីនេះកំពុងត្រូវបានពង្រីកប្រតិបត្តិការដើម្បីគ្របដណ្តប់ប្រទេសជាច្រើនទៀតនៅអាស៊ីខាងត្បូង និងអាមេរិកខាងត្បូង និងការពង្រីកសេវាកម្មជាសកល។

ការបន្សាំអាកាសធាតុដោយប្រើ AI គឺជាបញ្ញាសិប្បនិម្មិតមួយដែលដើរតួយ៉ាងសំខាន់ក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុ។ ប្រព័ន្ធ AI អាចនឹងត្រូវបានអនុវត្ត ដើម្បីកែលម្អពីការព្យាករណ៍គ្រោះថ្នាក់សម្រាប់ព្រឹត្តិការណ៍រយៈពេលវែងក្នុងតំបន់ ដូចជាការកើនឡើងកម្រិតទឹកសមុទ្រ និង ព្រឹត្តិការណ៍ធ្ងន់ធ្ងរភ្លាមៗ ដូចជាខ្យល់ព្យុះជាដើម។ កម្មវិធីទាំងនេះរួមមានការគ្រប់គ្រងពីភាពងាយរងគ្រោះ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលអាចកាត់បន្ថយផលប៉ះពាល់នៃគ្រោះថ្នាក់អាកាសធាតុ។ កម្មវិធីមួយដែលមានឈ្មោះថា Pano AI មានមូលដ្ឋាននៅទីក្រុង San Francisco បានប្រើប្រាស់បច្ចេកវិទ្យាដើម្បីស្វែងរកភ្លើងឆេះព្រៃ ជូនដំណឹងដល់អ្នកក្នុងតំបន់ និងជួយសម្រួលដល់ក្រុមពន្លត់អគ្គីភ័យក្នុងការគ្រប់គ្រងភ្លើង។ AI ចេះចាប់យក​វីដេអូពី​​កាមេរ៉ា​លើ​ភ្នំ ដើម្បី​រក​ឃើញ​សញ្ញា​ដំបូង​នៃ​ការ​ផ្ទុះ​ឆេះ​ព្រៃ បន្ទាប់មកវាជូនដំណឹងដល់អ្នកក្នុងតំបន់ និងអ្នកឆ្លើយតបដំបូងនៅក្នុងតំបន់។

ប្រព័ន្ធ The Internet of Things (IoT) សម្រាប់ការគ្រប់គ្រងទឹក គឺជាប្រព័ន្ធដែលបង្ហាញពីការប្រើប្រាស់ទឹកដ៏ឆ្លាតវៃ និងមានសារៈសំខាន់នៅពេលដែលសីតុណ្ហភាពកើនឡើង ហើយទឹកភ្លៀងត្រូវបានរំខានដោយការប្រែប្រួលអាកាសធាតុ។ IoT កំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសប្រេស៊ីល អ៊ីតាលី និងអេស្ប៉ាញ ដើម្បីគ្រប់គ្រង និងបង្កើនការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម។ វាបានបង្ហាញពីប្រសិទ្ធភាពក្នុងការកាត់បន្ថយការប្រើប្រាស់ទឹក និងសន្សំសំចៃថ្លៃថាមពល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)