សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យ​សិក្សា​គម្រោងសាងសង់អន្តេវាសិកដ្ឋានមួយបន្ថែមទៀត​សម្រាប់និស្សិត​ស្រីមកពីបណ្ដាខេត្ត​

ភ្នំពេញ​ ៖ ថ្លែង​នៅក្នុងពិធី​សំណេះសំណាលជាមួយ​សិស្ស​ជាប់និទ្ទេស A កាលពីព្រឹកថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រឹកមិញនេះ សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ជំរុញឱ្យ​មន្ត្រីជំនាញពាក់ព័ន្ធសិក្សា​គម្រោងសាងសង់​អន្តេវាសិកដ្ឋាន​ថ្មីមួយ​ទៀត​នៅប៉ែក​ខាងជើង​រាជធានីភ្នំពេញ​សម្រាប់និស្សិត​ស្រីមកពីបណ្ដាខេត្តនានាស្នាក់នៅក្នុងពេលមកបន្តការសិក្សាថ្នាក់ឧត្តម។​

​សម្ដេចតេជោ ហ៊ុន សែន ​បានមានប្រសាសន៍ថា និស្សិតប្រុស​ៗ ដែលមកពីបណ្ដា​ខេត្ត ​និងមិនសូវ​មានលទ្ធភាព​ក្នុងជួល​ផ្ទះ​ស្នាក់​នៅបាន​ពួកគេ​អាច​ស្នាក់នៅក្នុ​ងវត្ត​នានា​នៅ​រាជធានីភ្នំពេញ​បាន ប៉ុន្តែ​សម្រាប់និ​ស្សិ​តស្រី​ដែ​ល​គ្មា​ន​លទ្ធ​ភាពក្នុងការ​ជួល​ផ្ទះស្នាក់​​នៅ គឺមិនអាច​ទៅស្នាក់នៅក្នុង​វត្ត​ដូច​និស្សិត​ប្រុស​បាន​នោះទេ ដូច្នេះហើយ​គប្បី​​សិ​ក្សា​​រកទីតាំងសម្រាប់សង់​កន្លែង​ស្នាក់​នៅរបស់​និសិ្សត​ស្រីៗ​ដើម្បីសម្រួលដល់ការ​ចំណាយ​រប​ស់ពួ​​ក​គេ​​ ។

សម្ដេចតេជោ​បានបន្តថា​ ៖

“ផ្ដើម​ចេញពីចំណេះដឹង ​ចំណេះធ្វើ​នេះ​ អាចនឹងធ្វើឱ្យ​និសិ្សត​ដែល​មានសមត្ថភាព​អាច​អភិវឌ្ឍន៍ខ្លួន​ឯង​ឱ្យ​រីក​ចម្រើន​ និងអាចជួយ​គ្រួសារ​ ព្រមទាំងសង្គមជាតិនៅពេលអនាគត។ ខ្ញុំសង្ឃឹមថា ​មាតាបិតា អាណាព្យាបាល នឹង​ខិតខំ​ផ្ដល់ឱកាស​សម្រាប់កូនៗ​បន្ត​ការ​សិក្សា ហើយ​អភិបាល​រាជធានីភ្នំពេញពិនិត្យ​មើល​បន្ថែមទៀត​ តើទីកន្លែងណា​ដែលអាចបង្កើតអន្តេវាសិកដ្ឋានមួយទៀត ដើម្បី​រៀបចំ​​សម្រាប់​និស្សិតស្រី​ ពីព្រោះ​បន្តិចទៀត​យើង​នឹងទទួល​និស្សិតមកពីខាងក្រៅប្រទេស និ​ងនិស្សិត​ក្នុងស្រុកក្រីក្រ ជាពិសេស​និស្សិត​ស្រីតែម្ដង”

សម្ដេច​បន្ថែមឱ្យដឹងថា សម្រាប់អន្តេវាសិកដ្ឋានថ្មីនេះ សម្ដេច​ចង់បាន​ទំហំដែលអាចដាក់​និស្សិតបាន ២០០​ ទៅ ​៣០០​​គ្រែបន្ថែមទៀត ស្ថិត​នៅ​ប៉ែកខាងរាជធានីភ្នំពេញ​នៅម្ដុំ​ពហុកីឡដ្ឋានជាតិមរតតេជោ បើសិនជា​ទីតាំង​នៅ​បរិវេណ​សាលា​តិច​ណូ​មិនអាច​សាងសង់​បាន។

​សម្ដេចបានបញ្ជាក់ថា ៖

“ថ្វីត្បិតតែនៅពហុកីឡដ្ឋាន​ជាតិមរតក​តេជោ​រាងឆ្ងាយពីភ្នំពេញពិតមែន តែ​ក៏វា​ប្រសើរ​ជា​ង​នៅបណ្ដាខេត្ត។ ប៉ុន្តែបើពិនិត្យមើលទៅវាក៏មិននៅឆ្ងាយប៉ុន្មានដែរ ពីព្រោះយើង​មានផ្លូវ​ស្អាត​ៗ ​ហើយផ្លូវធំៗ ដែលអាច​ឱ្យ​និសិ្សតធ្វើដំណើរមក​សិក្សា​នៅសាលា​សកលវិទ្យាល័យ​ក្នុងរាជធានីភ្នំពេញ​បានស្រួល​ផងដែរ”

សម្ដេច​បានចាត់ឱ្យ​សាលារាជធានីភ្នំពេញ ក្រសួងអប់រំយុវជន ​និងកីឡា និង​ផ្នែក​កីឡា ចាប់ផ្ដើម​សិក្សា​ពីការ​សាងសង់អន្តេវាសិកដ្ឋាន​នៅក្នុងតំបន់ពហុកីឡដ្ឋានជាតិ​មរតក​តេជោ និងចាប់ផ្ដើមសាងសង់​បន្តិច​ម្ដងៗ ដោយ​ក្នុងមួយឆ្នាំអាចសង់មួយអគារ ​ឬពីរអគា​រទៅតាមតម្រូវការ​ចាំបាច់ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)