តោះ ! មកដឹងពីតម្លៃដីនៅក្នុងសង្កាត់ចំនួន៥នៃភ្នំពេញដែលទាបជាងគេ និងជាឱកាសវិនិយោគិនក្នុងការរកប្រាក់ចំណេញ

ភ្នំពេញ ៖ ជាទូទៅ អចលនវត្ថុ ក៏ដូចជាដីធ្លីនៅក្នុងរាជធានីភ្នំពេញគឺមានតម្លៃខ្ពស់ធៀបនឹងតំបន់ផ្សេងៗដែលស្ថិតនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស ប៉ុន្តែក្នុងនោះដែរ ក៏មានតំបន់មួយចំនួននៃរាជធានីភ្នំពេញមានតម្លៃទាបផងដែរ ដែលវិនិយោគិនអាចពិចារណាក្នុងការវិនិយោគដើម្បីរកប្រាក់ចំណេញ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ។

ថ្ងៃនេះ តាមរយៈ AMS នឹងបង្ហាញពីសង្កាត់ចំនួន៥នៅរាជធានីភ្នំពេញ ដែលមានតម្លៃដីទាបជាងគេ ដែលសង្កាត់ទាំងនោះភាគច្រើនជាសង្កាត់នៅតំបន់ជាយក្រុងភ្នំពេញ។

១- សង្កាត់ប្រទះឡាង ក្នុងខណ្ឌកំបូល ៖ សង្កាត់នេះតម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៦០ដុល្លារទៅ ២៩០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៩០ដុល្លារទៅ១៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

២- សង្កាត់ឪឡោក ក្នុងខណ្ឌកំបូល ៖ តម្លៃដីនៅសង្កាត់នេះនៅតាមបណ្ដោយផ្លូវធំមានតម្លៃ ៧០ដុល្លារទៅ ១៦០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃ ៥០ដុល្លារទៅ ១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅតំបន់ផ្លូវតូចៗ ។

៣- សង្កាត់ពន្សាំង នៃខណ្ឌព្រែកព្នៅ ៖ សង្កាត់នេះជាសង្កាត់ថ្មីដែលទើបកាត់មកពីរដ្ឋបាលខេត្តកណ្ដាលមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ តម្លៃដីនៅសង្កាត់មានចន្លោះពី ៣០ដុល្លារទៅ ៣៧០ដុល្លារអាមេរិកសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវធំៗដោយអាស្រ័យលើទីតាំងសក្ដានុពល និងតម្លៃចន្លោះពី២០ដុល្លារទៅ ១៩០ដុល្លារសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ ។

៤- សង្កាត់ពញាពន់ ក្នុងខណ្ឌព្រែកព្នៅ ៖ តំបន់នេះ តម្លៃដីមានចន្លោះពី ៦០ដុល្លារទៅ ២៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់តាមបណ្ដោយផ្លូវធំៗ និងតម្លៃ ៤០ដុល្លារទៅ ៨០ដុល្លារអាមេរិកក្នុងតំបន់ស្ថិតនៅតាមបណ្ដោយផ្លូវតូចៗ ។

៥- សង្កាត់បឹងធំ ក្នុងខណ្ឌកំបូល ៖ សង្កាត់នេះតម្លៃដីធ្លីក៏អាចចាត់ទុកថានៅមានកម្រិតទាបដែរ ត្រឹមពី ៩០ដុល្លារទៅ ២៦០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់តាមបណ្ដោយផ្លូវធំ និងចន្លោះពី ៦០ដុល្លារទៅ ១៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ ។

ជាមួយនឹងការបង្ហាញពីតម្លៃដីធ្លីនៅក្នុងសង្កាត់៥ខាងលើនេះ អ្នកជំនាញអចលនទ្រព្យជាច្រើនបានបង្ហាញទស្សនទានស្រដៀងគ្នាថា ការវិនិយោគដីធ្លីដែលអាចរកចំណេញបានគឺព្យាយាមរកទីតាំងណាដែលតម្លៃដីនៅទាប និងអាចលក់ចេញវិញក្នុងតម្លៃខ្ពស់ក្នុងរយៈពេល២-៣ឆ្នាំបន្ទាប់។ វិនិយោគិនដែលចង់បានចំណេញពីការវិនិយោគដីធ្លីគួររកទីតាំងនៅជាយក្រុង ហើយកាន់តែឆ្ងាយពីក្រុងតម្លៃកាន់តែទាប និងអាចចំណេញបានខ្ពស់នៅពេលមានការអភិវឌ្ឍទៅដល់ទីតាំងនោះ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)